ស្អែកឡើងបងក៏ត្រូវឡើងទៅSeoulវិញដែរ ប៉ុន្តែមុននឹងទៅបងបានសុំលោកយាយចាំបន្តិច អូនដឹងទេថាបងចង់ធ្វើអ្វី គឺបងបានយកក្រដាសមួយមកសរសេរថា (TaeTaeហា៎ម៉េចថ្ងៃនេះមិនឃើញឯងចេញមកអញ្ចឹង ថ្ងៃនេះជាថ្ងៃដែលយើងត្រូវឡើងទៅSeoulហើយណា៎ បើឯងបានឃើញសំបុត្រនេះបានន័យថាយើងចាកចេញហើយ..បើឯងចង់ជួបយើងឯងឡើងទៅSeoulទៅរួចបើឯងមិនចាំយើងគ្រាន់តែឯងឃើញអ្នកប្រហែលៗយើងឯងសួរទៅថាម្នាក់នោះជាKookieមែនទេ)បន្ទាប់ពីបានសរសេរសំបុត្រហើយបងក៏បានយកសំបុត្រនោះទៅដាក់នៅក្រោមដើមឈើដែលយើងលេងជាមួយគ្នាដោយយកថ្មមកកល់ នៅតាមផ្លូេវទៅSeoul ចិត្តបងរសាប់រសល់នៅមិនសុខព្រោះតែមានអារម្មណ៍ថានឹក TaeTae បងឡើងទៅSeoulទាំងមិនចង់។ប៉ុន្តែកាលនោះនិស្ស័យបានធ្វើឱ្យយើងបានជួបគ្នាគឺរៀនសាលាជាមួយគ្នាថែមទាំងផ្ទះជិតគ្នាទៀត។រាល់ថ្ងៃបងបានទៅញ៉ោះអូនរហូត បងមិនដឹងយ៉ាងម៉េចបើមិនបានញ៉ៅះអូនមួយថ្ងៃបងនៅមិនសុខ។ថែមទាំងបងបានបន្លំថើបអូនថែមទៀត។នឹកឃើញម្តងៗបងមានអារម្មណ៍ថាអៀនខ្លាំងណាស់។ថ្ងៃមួយប៉ាម៉ាក់មិននៅផ្ទះ គាត់ត្រូវឡើងទៅខេត្តបងក៏រំអិលឱ្យគាត់យកបងទៅផ្ញើរនឹងម៉ាក់អូន កាលនោះម៉ាក់បងក៏យល់ព្រម។នៅពេលអូនឃើញបងដើរចូលផ្ទះអូន អូនបានមកញ៉ែតៗដាក់បងថែមទាំងចង់ដេញបងចេញថែមទៀត។កាលនោះអូនឆ្នាស់ណាស់។បន្ទាប់ពីថ្ងៃនោះយើងក៏រៀនជាមួយគ្នារហូតដល់ចប់សកលវិទ្យាល័យ។ថែមទាំងជាសង្សារគ្នាទៀតហើយម៉ាក់ប៉ាសងខាងក៏យល់ព្រមថែមទាំងគាំទ្រថែមទៀត ហាហា។ (សូមបញ្ជាក់ថាវាជាកំណត់ហេតុដែល Jungkook បានកត់ទុកនូវជីវប្រវត្តិស្នេហារបស់ខ្លួនដែលត្រូវបានTaehyungយកមកអាន។)
"នេះស្នេហាពួកគេពិតជាគួរឱ្យចាប់អារម្មណ៍ណាស់"Tae បន្ទាប់ពីអានចប់ក៏លាន់មាត់សរសើរតែម្តង
"ពួកគេបានស្រឡាញ់គ្នាតាំងពីក្មេងថែមទាំងម៉ាក់ប៉ាសងខាងទទួលស្គាល់ថែមទៀត"Tae
"មិនងាយមានស្នេហាបែបនេះទេ ហេតុ..ហេតុអីម្នាក់នឹងមិនមែនជាខ្ញុំ ខ្ញុំ...ចង់ឱ្យអ្នករាល់គ្នាទទួលស្គាល់ពីស្នេហារបស់ខ្ញុំខ្លាំងណាស់"Tae ទោះគេមិនទាន់មានសង្សារតែគេជឿថាអ្នកគ្រប់គ្នាប្រាកដជារើសអើងការស្រឡាញ់ភេទដូចគ្នាជាពិសេសប៉ាគេផ្ទាល់តែម្តងគាត់កាចខ្លាំងណាស់
"ហ្អឹម.."Taeដកដង្ហើមធំស្មុកស្មាញឱ្យតែនឹកដល់រឿងនឹងម្តងៗ
"ខ្ញុំគួរតែបើកមើលកំណត់ហេតុពួកគេទាំងអស់បើមិនអញ្ចឹងខ្ញុំនឹងមិនយល់ឡើយ"Taeថាបណ្តើរគេបើកទៅសន្លឹកបន្ទាប់បណ្តើរ
ចំណងជើងកំណត់ហេតុ (ទៅសមុទ្រ)
ESTÁS LEYENDO
Vampire Waiting Love Ss2
Vampirosល្បីថាមាន Vampire មួយបន្លំខ្លួនរស់នៅទីក្រុង ចាស់ៗបាននិយាយថា vampire នោះបានរង់ចាំគូស្នេហ៍របស់ខ្លួនដែលបានស្លាប់ចោល តើ vampire នោះ នឹងបានជួបគូស្នេហ៍ដែរឬទេ? តើគេនឹងជួបឧបសគ្គបែបណាខ្លះ?តើមនុស្សដែលខ្លួនរង់ចាំនោះទទួលស្គាល់ខ្លួនដែលទេបើខ្លួនជា Vampire?តើអាចទេ...