Ep17:Shopping

791 101 2
                                    

ព្រះអាទិត្យចាប់ផ្តើមលិចផុតបាត់ទៅព្រះចន្ទក៏ចូលមកជំនួសតួនាទីម្តង ពេលនេះកំពុងមានក្មេងប្រុសម្នាក់កំពុងអង្គុយមើលព្រះចន្ទដែលមានផ្កាយជាច្រើនរះបំភ្លឺជាពន្លឺនៅជុំវិញវាស្អាតណាស់ គេអង្គុយគយគុនរហូតដល់គេងលក់ដោយមិនដឹងខ្លួន

Morning 🌇
ពន្លឺព្រះអាទិត្យបានចូលមកបំភ្លឺផែនដី
Taehyung បានងើបពីគេងទាំងអារម្មណ៍ស្រស់ស្រាយព្រោះអ្វីដឹងទេ? ជ្រោះវាជាថ្ងៃអាទិត្យជាថ្ងៃដែលមនុស្សគ្រាប់គ្នាចូលចិត្តជាថ្ងៃឈប់សម្រាក អ្នកខ្លះShopping អ្នកខ្លះទៅហាងកាហ្វេសម្រាប់ Kim Taehyung ឯណេះវិញគេកំពុងរៀបចំខ្លួនសម្រាប់
ចេញក្រៅព្រោះក៏ចង់អស់របស់សម្រាប់ប្រើប្រាស់ដែរគេបានបបួល Jimin ទៅដើរផ្សារ
នឹងចង់ទៅលំហែអារម្មណ៍តិចតួច

"ម៉ាក់កូនសុំទៅផ្សារជាមួយ Jimin ហើយណា៎" Tae

"ទៅចុះកូន"អ្នកស្រីគីមក៏អនុអញ្ញាតឱ្យកូនទៅព្រោះមួយរយៈនេះគាត់ឃើញថាគេមិនបានទៅណាទេ គេប្រាកដជាចង់លំហែអារម្មណ៍ខ្លះហើយ

ទឺត សម្លេងសុីផ្លេឡានក៏បន្លឺឡើងបញ្ជាក់ថា Jimin បានមកហើយ

"Tae ឯងចាំយើងយូរទេ"Jimin
"មិនយូរទេ"Tae

"យើងស្មានតែឯងចាំយើងយូរ ដោយសារទម្រាំសុំម៉ាក់នឹងហ៊ាបានមិនងាយទេ សុំម្តងៗចង់បោកក្បាលឱ្យបែកទេ កុំតែយកឈ្មោះឯងមកនិយាយទេកុំអីយើងគ្មានបានចេញមកទេ"JM

"ឯងមានគូរដណ្តឹងចឹងហើយកុំរអ៊ូពេកថ្ងៃនឹងយើងទៅ Shopping ឱ្យណាណីម្តង"Tae

"មែនហើយយើងនឹងទិញខោអាវថ្មីៗ ទឹកអប់ថ្មី ស្បែកជើងថ្មី ហើយនៅ..."Jimin រៀបនឹងនិយាយហែហូរទៀតតែTaeក៏និយាយកាត់

"បានហើយ ឈប់ទៅយើងហត់ណាស់"Tae

Vampire Waiting Love Ss2Hikayelerin yaşadığı yer. Şimdi keşfedin