"ឯងមិនអីទេឬ ក្មេងតូច" JK
"......." Tae មិនបានឆ្លើយនឹងសំណួរមួយនោះទេព្រោះរវល់តែភ្លឹកមើលសម្រស់ប្រុសសង្ហារម្នាក់នេះ ធ្លាប់តែឃើញគេក្នុងទូរស័ព្ទដល់ពេលជួបនៅក្រៅស្អាតដល់ថ្នាក់ខ្លួនភ្លឹងផងហេស
"ឯងមិនអីទេឬក្មេងតូច" JK
"នេះគេនៅក្រៅស្អាតដល់ថ្នាក់នេះហេស" Tae គិតក្នុងចិត្ត
"ក្មេងល្ងង់អើយយូរហើយទើបដឹងឬ" JK និយាយក្នុងចិត្តមិនមែនគេមិនដឹងទេថា Tae បានលួចសរសើរគេនោះ គេដឹងតែគេមិននិយាយកុំឱ្យ Tae ឆ្ងល់ថាហេតុអីបានខ្លួនដឹង
តែហេតុអីJK ដឹងថា Tae បានគិតក្នុងចិត្តថាបែបនឹង?
មូលហេតុដែល JK ដឹងពីអ្វីដែល Tae គិតដោយសារតែ JK ជា Vampire
"ក្មេងតូចឯងមិនអីទេហេស" JK គេហៅលើកនេះជាលើកទីបីហើយបើមិនឆ្លើយទៀតបានន័យថាក្មេងនេះះស្ចារ្យមហាលោតផ្លោះហើយ
"អុស ខ្ញុំ..ខ្ញុំមិនអីទេ អរគុណលោកហើយ" Tae
"អឹម បើចឹងយើងទៅវិញហើយ" JK
"អេ អរគុណលោកហើយ"Tae អាឡែតែគិតគេទៅបាត់ មិញបិះភ្លេចអរគុណគេទៀត តែថាអាប៉ិនឹងសង្ហារណាស់ តារាកូរ៉េសុំខ្មាស រូបរាងសង្ហារ មាឌឌាំងៗ កម្ពស់វិញបានម៉ាអេម សម្បុរវិញសដូចទឹកដោះគោ មុខមានមន្តស្នេហ៍ ភ្នែកតូចៗគួរឱ្យស្រឡាញ់ បបូរមាត់ពណ៌ផ្កាឈូក ដៃជើងវែងៗ
សក់មានភ្លីទៀត🥲ចិញ្ចើមវិញមានចោះទៀត ច្រមុះវិញឡើងស្រួច និយាយទៅអាប៉ិនឹងជា type គេតែម្តង"អួយ សង្ហារណាស់លោកអើយ" Tae
JK វិញដើរចេញពីកន្លែងនឹងទាំងញញឹមញញែមសប្បាយចិត្តដែលបានសំណព្វចិត្ត ចាប់អារម្មណ៍លើខ្លួន វាក៏ជាក្តី
សុខមួយចំណែករបស់គេ គេញញឹមដើរចូលឡានធ្វើឱ្យអង្គរក្សគ្រប់រូបអត់នឹងមិនឆ្ងល់មិនបាន ថ្ងៃនេះចាហ្វាយខ្លួនលេបថ្នាំខុសទេដឹង រាល់ដងមុខឡើងដូខគេបាញ់ ទឹកមុខរាបស្មើរ គ្មានចេះញញឹមស្អីទេ ទាស់តែថាថ្ងៃនេះគេខ្មោចចូលឬដើរជាន់ពែរគេទេដឹងទើបមកញញឹមនឹងឯ Tae វិញតាមសម្លឹងដំណើររបស់ JK ជាប់មិនដាក់ភ្នែក ដឹងទេថាខ្លួនបានលួចចាប់ចិត្តនឹងអាប៉ិនឹងហើយ មើលចុះសង្ហារខ្លាំងណាស់ ដំណើរវិញមើលមកក៏ដឹងថាម៉ត់ចត់ណាស់ដែរ
"អាប៉ិនឹងសង្ហារណាស់លោកអើយ"Tae ដើរទៅសាលាបណ្តើរសរសើរគេបណ្តើរ គិតទៅអ្នកលួច cr គេប៉ាកាច់ប៉ាកិនម្នាក់ឯងពេលបានជួបគេចឹងហេស គិតៗក្តីសុខ
ដែរតាស Tae ដើរញញឹមញញែមតាមផ្លូវអ្នកខ្លះគេគិតថា Tae ជាមនុស្សឆ្កួតហើយដើរញញឹមម្នាក់ឯងចឹងនោះ"នែ អា Tae វាកើតស្អីឯងបានដើរញញឹមញញែមសប្បាយចិត្តខុសពីរាល់ដងចឹងនោះ" Jimin
"យើងជួបស្នេហ៍ដំបូងណានាង Min" Tae
ESTÁS LEYENDO
Vampire Waiting Love Ss2
Vampirosល្បីថាមាន Vampire មួយបន្លំខ្លួនរស់នៅទីក្រុង ចាស់ៗបាននិយាយថា vampire នោះបានរង់ចាំគូស្នេហ៍របស់ខ្លួនដែលបានស្លាប់ចោល តើ vampire នោះ នឹងបានជួបគូស្នេហ៍ដែរឬទេ? តើគេនឹងជួបឧបសគ្គបែបណាខ្លះ?តើមនុស្សដែលខ្លួនរង់ចាំនោះទទួលស្គាល់ខ្លួនដែលទេបើខ្លួនជា Vampire?តើអាចទេ...