"ហេតុអីក៏ថ្ងៃខែដូចគ្នាទាំងអស់ចឹង?"Tae
ដោយការចង់ដឹងចង់ឮរបស់គេ គេក៏រពឹសដៃទៅបើកក្រណាត់មួយទៀតមកមើលក៏ឃើញពាក្យដែរថ្ងៃខែដដែរខុសតែរូបទេ
(សូមអធ្យាស្រ័យដោយសារបាត់ទូរស័ព្ទទើបមិនបានដាក់រូប)គេឆ្ងល់ក៏ដើរទៅបើកគ្រប់រូបទាំងអស់មិនឱ្យចន្លោះទេតែនៅតែដដែលគឺរូបខុសគ្នាប៉ុន្តែមនុស្សមិនខុសគ្នាទេ
"ហើយខ្ញុំមកទីនេះបានយ៉ាងម៉េច?"Tae
"ឬ...ឬ..ក៏មានអីនៅទីនេះ?"Tae
"តើនៅខាងលើមានអ្វីទៅ?"Tae
ដោយ Tae ជាមនុស្សដែលចេះចង់ដឹងក៏ដើរឡើងលើដោយមិនបានគិតរកវិធីទៅផ្ទះថែមទាំងបោះចោលគំនិតដែលឆ្ងល់មុននោះចោលអស់ថែមទៀត
នៅពេលដែលឡើងមកថល់ខាងលើគេក៏ឃើញមានបន្ទប់ប្រហែលជា5បន្ទប់នៅជាន់ទី1 និងមានវត្ថុមានតម្លៃជាច្រើនដូចជា រូបចម្លាក់ នាឡិកាធ្វើពីឈើដ៏មានតម្លៃគ្រាន់តែមើលពីក្បាច់រចនាក៏អាចស្មានដឹងថាវាមានតម្លៃថ្លៃខ្លាំង ចំណែកនៅមុខបន្ទប់នីមួយៗមានទ្វារដែលមានក្បាច់រចនាប្រណីតក៏អាចស្មានដឹងថាវាជារបស់មានតម្លៃថ្លៃខ្លាំងដែរ
(បញ្ជាក់វិមាននេះមាន5ជាន់មិនគិតជាន់ផ្ទល់ដី)"ត្រជាក់ខុសធម្មតាខ្លាំងណាស់" Tae គ្រាន់តែឈានជើងមកដល់ភ្លាមគេក៏លាន់មាត់និយាយដោយភាពភ័យខ្លាចតិចៗសួរថាអ្នកណាមិនខ្លាចបើសុខៗមកដល់វិមានដ៏ចម្លែកមួយថែមទាំងត្រជាក់ខុសធម្មតាទៀតនោះ?
"មាន5បន្ទប់?ដើរមើលម្តងមួយៗល្អទេ?"Tae គេដើរបណ្តើរនិយាយបណ្តើរថែមទាំងយកដៃ
មកឱបរាងកាយឱ្យកក់ក្តៅថែមទៀតតែគិតហេសថាវាអាចធ្វើឱ្យអាកាសធាតុចុះមកធម្មតាវិញនោះថារួចគេក៏ដើរទៅមួយៗទៅបើកបន្ទប់មួយដែលនៅជិតនឹងមាត់ជណ្តើរ
នៅពេលទៅដល់ក៏ឃើញថាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ
មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ គួរតែដើរទៅបន្ទប់ផ្សេងទៀត
I'm back😭ពីភាពខ្ជិល😭
ខានសរសេរយូរភ្លាវៗម៉េចទេ😭
YOU ARE READING
Vampire Waiting Love Ss2
Vampireល្បីថាមាន Vampire មួយបន្លំខ្លួនរស់នៅទីក្រុង ចាស់ៗបាននិយាយថា vampire នោះបានរង់ចាំគូស្នេហ៍របស់ខ្លួនដែលបានស្លាប់ចោល តើ vampire នោះ នឹងបានជួបគូស្នេហ៍ដែរឬទេ? តើគេនឹងជួបឧបសគ្គបែបណាខ្លះ?តើមនុស្សដែលខ្លួនរង់ចាំនោះទទួលស្គាល់ខ្លួនដែលទេបើខ្លួនជា Vampire?តើអាចទេ...