Ep22:អាថ៌កំបាំងវិមានបុរាណ

535 91 3
                                    

គេក៏បន្តដើរមើលទៀតដូចជាគ្មានអ្វីផ្លែកទេបន្ទប់នេះដូចជាអស់ហើយ

"អុស៎ នៅក្នុងថតតុទៀតទេដឹង"Tae

"គួរតែដើរទៅមើលសិន"Tae
ថាហើយគេក៏ដើរទៅតុមួយដែលជាតុសម្រាប់ធ្វើការ គេបើកមើលក៏ឃើញអ្វីដែលនឹកស្មានមិនដល់នោះគឺមាន..

"មានសំបុត្រអេតាសុីវិលមួយច្បាប់ក្នុងសឺមីឯកសារ"Tae

"និងមានសៀវភៅកំណត់ហេតុ"Tae

គេក៏ចាប់យកសឺមីនោះឡើងមក គ្រាន់តែចាប់ភ្លាមធ្វើឱ្យក្បាលគេចាប់ផ្តើមឈឺតិចៗព្រៀបដូចជាកំពុងនឹកឃើញរឿងអ្វីម៉្យាងយ៉ាងចឹង ត្រូវហើយគឺបាននឹកឃើញ..

ស្រមោលព្រៀលៗរបស់ក្មេងប្រុសម្នាក់ត្រូវគេចងជាប់នឹងដើមឈើដែលពេលនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង បន្ទាប់មកខួរក្បាលគេក៏ចាប់ដំណើរការឃើញមនុស្សប្រុសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមដែលទំនងជាធ្វើអត្តឃាតខ្លួនឯងដោយក្នុងដៃកាន់កាំភ្លើងនឹងសំបុត្រមួយច្បាប់ទិដ្ឋភាពនេះវាមិនបានកើតឡើងក្នុងបន្ទប់ឯកសារនោះឡើយ គឺហាក់ដូចជាបន្ទប់មេគ្រួសារ ត្រូវហើយគឺបន្ទប់មេគ្រួសារ

អ្វីដែលធ្វើឱ្យគេតក់ស្លុតនឹងភ័យជាងគេនោះគឺឈាមរបស់បុរសម្នាក់នោះគឺស្រស់ៗណាស់នឹកដល់ត្រឹមនេះធ្វើឱ្យគេភ័យខ្លាចកាន់តែខ្លាំងក៏ស្រែកមួយទំហឹងនឹងភ្ញាក់ស្មារតីមកវិញ ភ្លាមនោះភ្នែកបន្ទោលបង្ហាញឡើងព្រមគ្នាជាមួយនឹងទឹកភ្លៀងស្រក់មកមិនដាច់ព្រាបដូចជាសម្លេងយ៉ាងអន្លន់អន្លោចដែលពោពេញទៅដោយសេចក្តីឈឺចាប់ព្រមគ្នា

វិមាននេះអាថ៌កំបាំងខ្លាំងណាស់ថែមទាំងមានទិដ្ឋភាពដ៏គួរឱ្យខ្លាចបែបនេះទៀត អាចទេវាជារឿងផ្ទៃក្នុងរបស់ម្ចាស់វិមាន?ដែលគ្មាននរណាដឹងពីរឿងផ្ទៃក្នុងនេះ?ឬជារឿងអ្វីផ្សេងដែលបង្កប់ទៅដោយភាពឈឺចាប់?តែ..ហេតុអីបានជាគេត្រូវដឹងរឿងនេះទាំងដែលវាមិនទាក់ទងនឹងគេអ្វីសោះបែបនេះ?ឬក៏អាចទេដែលថាខ្លួនជាប់ពាក់ព័ន្ធក្នុងវិមានអាថ៌កំបាំងមួយនេះ?

បន្ទាប់ពីបាននឹកឃើញរឿងនោះហើយពេលនេះខួរក្បាលគេពោពេញទៅដោយសញ្ញាសួរពេញនឹងតែម្តងដោយឈឺក្បាលពេកគេក៏យកដៃខ្ទប់ក្បាលរួចស្រែកមួយទំហឹង

រួចក៏សន្លប់លើឥដ្ឋបាត់ទៅទាំងដៃនៅកាន់សឺមីនោះជាប់ដូចខ្លាចបាត់យ៉ាងចឹងទាំងដែលគេសន្លប់លែងដឹងខ្លួនទៅហើយ

__________________

សាកទាយសាច់រឿងលេងៗមើល
70 vote សម្រាប់ភាគបន្ទាប់✨
By Minei>_<

Vampire Waiting Love Ss2Nơi câu chuyện tồn tại. Hãy khám phá bây giờ