Ep9:នឹកអាប៉ិនោះណាស់

1K 124 1
                                    

មកមើល Taehyung ឯនេះវិញមួយថ្ងៃៗគេនឹកតែ Jeon Jungkook Mafia ដែលអាច
យកឈ្នះបេះដូងដែករបស់គេនោះទេ តែតាំងពីបាត់ដំណឹង JK មកគេក៏មិនសូវមាត់ករនិយាយច្រើនដូចមុន ចំណែកឯខ្លួននេះខំប្រឹងរៀនបន្លប់អារម្មណ៍កុំឱ្យនឹកគេតែខួរក្បាលចេះតែគិតពីគេមិនឃ្លានបាយមិនឃ្លានទឹកអារម្មណ៍គិតតែ JK តើពេលនេះគេយ៉ាងណាហើយ គេមិនអីទេឬតើJK ដឹងទេថាខ្លួននឹកគេ ចំណែកឯសារព័ត៌មានក៏មិនមានការផ្សាយពីការបាត់ JK ទេដូចមានគេបិទព័ត៌មានយ៉ាងចឹង

ឆ្ងល់ណាស់មែនទេហេតុអីមិនមានព័ត៌មានពីការ
បាត់ដំណឹង JK ក៏ព្រោះតែអ្នកខ្លះគេគិតថា JK គេជាអ្នកជំនួញដូច្នេះហើយគេក៏ត្រូវការចេញក្រៅប្រទេសនិយាយពីរឿងអ្វីមួយ
បែបនេះហើយទើបមិនមានព័ត៌មានពីការបាត់ខ្លួនមួយនេះហើយ JK បាត់រយៈពេល2ឆ្នាំទាំងឆ្នាំនេះ

1ថ្ងៃនៅឋានបិសាចស្មើនឹង1ឆ្នាំនៅភពមនុស្ស

ចឹង JK បាត់ដំណឹងអស់2ឆ្នាំ

គេមកឋានបិសាចរយៈពេល2ថ្ងៃហើយទាំងថ្ងៃនេះដោយសារថ្ងៃដំបូងគេចង់មានពេលជាមួយគ្រួសារទើបគេមិនទៅក្រុមហ៊ុនភ្លាមៗ

ហើយរាល់យប់ខ្លួនក៏ត្រូវគេងនឹកសំណព្វចិត្តរបស់ខ្លួនដូចគ្នា គេបន់ឱ្យតែហើយការងារទេនឹងអាលបានទៅជួបសំណព្វចិត្តប៉ុន្តែមើលទៅមិនអាចទេដោយសារតែឥឡូវនេះមានជនក្បត់ទៀតចឹងហើយមើលទៅប្រហែលជា4-5ខែទើបហើយភារៈកិច្ចមួយនេះ

ប៉ុន្តែ JK ភ្លេចឱ្យឈឹងថា1ថ្ងៃនៅឋានបិសាចស្មើនឹង1ឆ្នាំនៅឋានមនុស្ស

រយៈពេល 4-5 ខែស្មើនឹងរាប់ឆ្នាំនៅឋានមនុស្សតើ Taehyung នឹងចាំ JK ទេ

ពន្លឺព្រះអាទិត្យលិចផុតបាត់ទៅជំនួសមកព្រះចន្ទនឹងផ្កាយរាប់រយរះនៅលើមេឃ

មកមើល Taehyung វិញកំពុងរៀនសុខៗខ្លួនក៏នឹកមនុស្សម្នាក់នោះទៀតហើយ
"នឹកអាប៉ិនោះណាស់គេបាត់ខ្លួនទៅណាបានជាយូរយ៉ាងនេះ?" Taehyung ខួរក្បាលរបស់ខ្លួនចាប់ផ្តើមគិតពីគេនោះទៀតហើយ

"ហ៊ើយ ឈប់គិតៗៗ" Tae

"តែថាពេលនេះគេកំពុងធ្វើអ្វីទៅណ៎" Tae

"ហ៊ើយ គេទៅបំពេញភារៈកិច្ចទេបានហើយឈប់គិត" Tae ថាហើយក៏ប្រះខ្លួនគេង

11យប់

JK បានមកមើល Taehyung នៅក្នុងបន្ទប់កំឡុងពេលដែលគេកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់

JK បានលើកដៃទៅប៉ះនឹងសក់របស់ Tae ថែមទាំងអង្អែលតិចៗថែមទាំងថើបទៀតផង មើលចុះលោកអើយក្មេងនេះពេលគេងចឹងទៅក៏នៅតែស្អាតមិនដឹងដាក់ស្នេហ៍គេឬយ៉ាងម៉េចទេលោកអើយ មើលពេលណាក៏នៅតែស្អាតមើលពីជ្រុងណាក៏ស្អាត ម៉ាកៗនេះមានតែឆាប់ញ៉ែទេទើបបាន

"ដល់ពេលយើងត្រូវទៅវិញហើយណាសំណព្វចិត្តបង គេងបន្តចុះ" JK

JK ថាហើយក៏រលាយខ្លួនបាត់ទៅមិនមែនគេស្លាប់ទេគឺគេប្រែក្រឡាទៅឋានបិសាចវិញ

ទោះខ្លួនរវល់យ៉ាងណាក៏មិនភ្លេចមក
មើលក្មេងម្នាក់នេះដែរ ព្រោះឮមនុស្សជំនិតគេបាននិយាយថាក្មេងនេះរអ៊ូនឹកខ្លួនរហូតដោយមិនដាច់ចិត្តទើបឆ្លៀតមកមើលបន្តិចទៅហើយក៏ដោយសារតែខ្លួនក៏នឹកគេដែរ

Vampire Waiting Love Ss2Donde viven las historias. Descúbrelo ahora