វាជាលើកទី2ហើយដែលគេធ្វើឱ្យTaeឈឺចាប់គេស្បថថានឹងរកមុខអ្នកធ្វើឱ្យមនុស្សជាទីស្រឡាញ់គេទៅជាបែបនេះមកសងរាល់ការឈឺចាប់របស់កែវភ្នែកគេជាក់ជាមិនខានថែមទាំងវេទនាទ្វេរដង
"Jimin យើងផ្ញើរជួយមើលថែTaeឱ្យយើងផងយើងនឹងស្វែងរកមូលហេតុ
ដោយខ្លួនឯង!"Jungkookវាជាលើកតំបូងដែលអ្នកគ្រប់គ្នាឮពាក្យថា"ស្វែងរកដោយខ្លួនឯង"ផ្ទាល់ចេញពីមាត់
របស់JKហើយក៏មិននឹកស្មានថាខ្លួនមានសំណាងបានឮពាក្យនេះដូចគ្នាព្រោះតែគេមិនងាយស្វែងរកអ្វីដោយខ្លួនឯងទេភាគច្រើនគ្រាន់តែឱ្យកូនចៅស៊ើបបន្តិចនឹងដឹងតែនេះគេចេញស្វែងរកដោយខ្លួនឯងវាប្រាកដជាមានរឿងរ៉ាវអាថ៌កំបាំងខ្លាំងបំផុតហើយ ហើយអ្នកនោះក៏មិនមែនជាអ្នក
ដែលមានសមត្ថភាពធម្មតាដែរប្រាកដជាបានលោកទៅចុះ"Jiminនិយាយទាំងមុតមាំឱ្យJKទុកចិត្តព្រោះមិត្តគេគេប្រាកដជាមើលថែឱ្យបានល្អហើយ
Win!"JKហៅមនុស្សដៃស្តាំដែលដឹងពីគេជាងអ្នកណាទាំងអស់
បាទ"Win
ដាក់កូនចៅបន្ថែមឱ្យយាមមុខបន្ទប់នេះហើយឯងចាំសង្កេតការទីនេះឱ្យខ្លាំងបំផុត"JK
បាទ"Winនិយាយហើយក៏ហៅកូនចៅមកបន្ថែមមិនក្រោម50នាក់ទេប៉ុន្តែកុំច្រឡំថាគេឱ្យពួកមនុស្សឃើញនោះគឺទេ
បងតាមឯងដែរ"Yoongiនិយាយសុំតាមដែរព្រោះតែTaeជាអនាគតប្អូនថ្លៃរបស់គេដូច្នេះហើយត្រូវតែជួយឱ្យTaehyungដឹងខ្លួនមកវិញ
បាន"Jungkookនិយាយហើយមិនចាំការឆ្លើយតបក៏បំបាំងកាយទៅបាត់
គោលដៅដែលJungkookហោះមកគឺវិមានរបស់គេនៅឋានបិសាចជញ្ជក់ឈាមនេះឯង គេមកបើកសៀវភៅដែលកត់ត្រាក្នុងប្រវត្តិសាស្រ្តតជំនាន់ដូនតាពូជ Vampire ស្វែងរកមូលហេតុអំពីការសន្លប់មិនដឹងមូលហេតុព្រោះតែគេដឹងថាប្រាកដជាសត្រូវដែលជាអំបូរVampireជាអ្នកធ្វើជាក់ជាមិនខានមិនអាចមនុស្សធម្មតាធ្វើបានទេ ព្រោះអ្វី?
ព្រោះតែគេចាប់បាននៅពេលដែលWinបាននិយាយថាមិនបានដឹងមូលហេតុ ព្រោះតែពួកVampireអាចហិតដឹងខ្លិនមនុស្ស បើជាមនុស្សប្រាកដជា Winហិតដឹងខ្លិនហើយតែនេះមិនដឹងចឹងបានន័យថាម្នាក់នោះជាសត្រូវរបស់គេដែលមិនអាចធ្វើអ្វីគេបាន
បានជាប៉ងធ្វើបាបអនាគតម្ចាស់តូចនៃស្តេច Vampireដែលរៀបនឹងគ្រងរាជក្នុងពេលឆាប់ៗនេះJungkookបានចូលទៅក្នុងបន្ទប់ក្រោមដីជាមួយនឹងYoongiដែលមិនអាចមានអ្នកណាចូលបានក្រៅពីខ្សែស្រឡាយរាជវង្សvampireបានឡើយ ព្រោះតែបន្ទប់នេះមានបណ្តាសារមេទវន្តដោយគ្រាន់តែមាន
អ្នកប៉ងចូលមកអ្នកនោះនឹងស្លាប់តែក៏គ្មាននរណាហ៊ានចង់ដឹងចង់ឮដែលព្រោះតែពាក្យគម្រាមរបស់អធិរាជនៃអាណាចក្រគឺសម្លាប់7ជំនាន់ គឺសម្លាប់តកូនតចៅនឹងឯងមកដល់ក្នុងបន្ទប់នោះដែលពោពេញទៅដោយសៀវភៅបង្រៀនពីរបៀបដោះមន្តអាគមន៍របស់បិសាចផ្សេងៗតាមអំបូរបិសាច
ក្នុងនោះគេយកសៀវភៅដែលដាក់ចំណងជើងថារបៀបដោះវេទមន្តអំបូរអាណាចក្រ Jonathan ព្រោះតែអាណាចក្រនេះជាសត្រូវធំបំផុតតជំនាន់ គេបើកមើលម្តងមួយៗប៉ុន្តែមិនមានពីរបៀបដោះសោះឡើយ ប៉ុន្តែមានតែប្រាប់ថា"បើអនាគតម្ចាស់ប្រុសឬម្ចាស់ស្រីបានសន្លប់នោះមានតែរយៈពេល1ខែតែប៉ុណ្ណោះបើរករបៀបដោះមិនបាននោះនឹងត្រូវស្លាប់"
YOU ARE READING
Vampire Waiting Love Ss2
Vampireល្បីថាមាន Vampire មួយបន្លំខ្លួនរស់នៅទីក្រុង ចាស់ៗបាននិយាយថា vampire នោះបានរង់ចាំគូស្នេហ៍របស់ខ្លួនដែលបានស្លាប់ចោល តើ vampire នោះ នឹងបានជួបគូស្នេហ៍ដែរឬទេ? តើគេនឹងជួបឧបសគ្គបែបណាខ្លះ?តើមនុស្សដែលខ្លួនរង់ចាំនោះទទួលស្គាល់ខ្លួនដែលទេបើខ្លួនជា Vampire?តើអាចទេ...