Ep16:មានss2អត់ណ៎

853 112 6
                                    

បន្ទាប់ពីអាហារថ្ងៃត្រង់រួច Taehyung បានឡើងទៅធ្វើលំហាត់បន្ទាប់មកចាំអានរឿងដែលទើបនឹងទិញថ្មីៗ

បន្ទាប់ពីធ្វើលំហាត់រួចគេក៏ដើរទៅយកសៀវភៅរឿងមកអាននៅក្រោយវិមាន

មុននឹងទៅក្រោយវិមានគេបនចូលផ្ទះបាយយកតែបៃតងមកដាក់ទឹកកកនឹងយកនំមួយកញ្ចប់មកកាន់យកទៅញ៉ាំនឹងអានសៀវភៅ

មកដល់ក្រោយវិមានគេអង្គុយនៅកញ្ចុះក្រោមដើមឈើធំមួយដែលលោកគីមទិញមកសម្រាប់អង្គុយលេងកុំឱ្យក្តៅ

គេចាប់ផ្តើមបើកសន្លឹកសៀវភៅដំបូងគេមកអាន

"និពន្ធដោយ (Jungkook Sofiaangel)"Tae "ឈ្មោះនេះដូចជាលោក Jungkook ណាស់ខុសតែត្រកូល"ដោយខ្ជិលគិតច្រើនគេក៏ចាប់ផ្តើមអានរឿងនោះ

សម្លេងបើកសន្លឹកសៀវភៅចេះតែបន្លឺទៅជារឿយៗដៃតូចស្រឡូនសម្បុរសចាប់ក្រដាសសៀវភៅមួយសន្លឹកៗមកអានយ៉ាងយកចិត្ត
ទុកដាក់ដៃម្ខាងបើកសៀវភៅដែលបានដាក់លើភ្លៅ ឯដៃម្ខាងទៀតកាន់នំមកញ៉ាំ ឯភ្នែករេទៅតាមអក្សរដែលខ្លួនកំពុងអាន មើលទៅគេយកចិត្តទុកដាក់នឹងសៀវភៅរឿងនោះណាស់ប្រហែលជាចូលចិត្តខ្លាំងហើយ

បន្ទាប់ពីអានហើយគេក្រហមភ្នែកតិចៗដោយសារអី? ចម្លើយគឺដោយសារតែរឿងនឹងកម្សត់ពេកទើបធ្វើឱ្យគេអត់មិនបាននឹងហូរទឹកភ្នែកនេះជាលើកទីមួយហើយដែលខ្លួនអានរឿងយំគេមិនងាយយំនោះទេសៀវភៅនេះអស្ចារ្យណាស់ដែលអាចធ្វើឱ្យគេយំបាន មិនធម្មតាតែ

"អត់មិនបាននឹងសរសើរអ្នកនិពន្ធទេ"Taeបន្ទាប់ពីអានរឿងចប់ក៏និយាយឡើងទាំងភ្នែកក្រហមតិចៗព្រោះតែអានរឿង

"ឯងអស្ចារ្យណាស់ដែលអាចធ្វើឱ្យខ្ញុំយំបាន"Tae ឃើញទេសូម្បីតែ Tae ក៏អត់នឹងសរសើរមិនបានពិតមែន

"តែមាន Season 2 អត់ ;( " Tae គេខ្លួនគេពិតជាចង់ដឹងណាស់ថានៅទីបញ្ចប់តើតួអង្គឯកទាំងពីរបានជួបគ្នាអត់ណ៎ គេពិតជាចង់ដឹងណាស់ ចាំមើលគេនឹងព្យាយាមស្វែងរក Season 2 សម្រាប់អានឱ្យបានចាំមើលចុះ

បន្ទាប់ពីអានសៀវភៅរួចគេក៏អង្គុយគិតអំពីបុរសម្នាក់នោះទៀតហើយ ហើយក៏គ្មាននរណាក្រៅពី Crush របស់គេឬ Mafia Jeon Jungkook ឡើយ នឹកអើយសែននឹក

Vampire Waiting Love Ss2Hikayelerin yaşadığı yer. Şimdi keşfedin