រឿង បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូជួបគ្នាលើកទី1ចាប់បោកគ្នាលេងទុកជាការស្វាគមន៍🤣
នៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះជារដូវផ្ការីកដែលនាំឲនៅតាមដងផ្លូវនានាពពេញទៅដោយផ្កាចំម្រុះពណ៍និងមានក្លិនយ៉ាងក្រអូបធ្វើឲអ្នកដំណើរមានអារម្មណ៍ថាស្រស់ស្រាយជាខ្លាំង បើយើងងាកមកមើលនៅក្នុងវិមានដ៏ធំស្គឹមស្គៃនេះវិញដែលនៅជុំវិញវិមានមានសុតតែដើមផ្កាចម្រុះពណ៍ជាច្រើនដែលរំលេចឲបរិវេនក្នុងវិមានកាន់តែស្រស់ស្អាត
"បងប្រុស បងប្រុសខ្ញុំមានរឿងចង់ប្រាប់...."អ្នកនាងតូចនៅក្នុងវិមានដែលមានរូងរាងស្រស់ស្អាតដូចជាទេពធីតាសក់វែងត្រឹមចង្កេះកែវភ្នែកឆ្មាបបូរមាត់ពណ៍ផ្កាឈូកបូករួមនិងចង្កេះដែលតូចមួយក្តាប់នោះកាន់តែធ្វើឲនាងរឹតតែស្អាត
"ហើយវាស្អីឯងហា៎ អីុជី បានជារត់ចុះពីកាំជណ្តើលឿនបែបនេះ នេះបើមានរបួសអីបងប៉ាមិនស្អីឲបងងាប់ហើយទេ..."អ្នកប្រុសធំ ផាក ជុងស៊ុង និយាយឡើងនៅពេលឃើញប្អូនស្រីខ្លួនរត់ចុះមកលឿនបែបនេះ
"បងកុំទាន់ថាឲខ្ញុំអីខ្ញុំមានរឿងចង់ប្រាប់បងណា..."នាងតូចអីុជីដាក់ខ្លួនអង្គុយលើសាឡុងក្បែរបងប្រុស
"រឿងស្អីរបស់ឯង....?"
"គឺថា យូ អាន់ណានាងត្រឡប់បងកូរ៉វិញហើយ..."
"មែនហេស៎ Cr បងត្រលប់មកវិញហើយហេស៎...."រាងក្រាស់និយាយទាំងរំភើប
"ពិតមែនហើយនាងទើបតែប្រាប់ខ្ញុំដែរទេ..."
"ល្អល្អណាស់...."
"ហើយបងគិតយ៉ាងមិច?"
"មានគិតយ៉ាងមិច គឺចូលស្អីដណ្តឹងនាងនិងហើយ..."
"មិនបានទេ បែបនេះគឺមិនបានទេ..."នាងតូចនិយាយទាំងក្រវីក្បាលញាប់ស្អេក
"ហេតុអីមិនបាន បងរងចាំពេលនេះយូរហើយណា អីុជី...."រាងក្រាស់និយាយទាំងចងចិញ្ចើម
"ហេហេ បងកុំអន្ទះសាពេកអង្គុយចុះសិនមកចាំខ្ញុំនិយាយប្រាប់់"នាងតូចទាញបងប្រុសឲមកអង្គុយដូចដើម
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%