ថ្ងៃទី1ចាប់បោកថ្ងៃទី2កាច់ដៃម្តងមើល🤣🤣
រឿងនេះ admin សសេរមិនបានរៀបរាប់ច្រើនទេព្រោះ admin មិនសូវមានពេលសង្ឃឹមថាអ្នកទាំងអស់គ្នានិងអានយល់💜ព្រឹកថ្ងៃថ្មី
ជេយ៍បានដើរចុះមកពីកាំជណ្តើទាំងដៃកាន់ចង្កេះជាប់មិនឈប់ព្រោះតែមិនទាន់បាត់ឈឺ ធ្វើឲនាងតូចដែលអង្គុយនៅចាំពីក្រោមឆ្ងល់ថាបងប្រុសខ្លួនបានទៅធ្វើស្អីខ្លះបានជាមកឈឺខ្លួនបែបនេះ
"បងប្រុស បងយ៉ាងមិចហើយអាចទៅរៀនកើតទេ...."
"បងមិនអីទេបងអាចទៅរួចកុំបារម្ភអី...."
"ហើយបងទៅធ្វើស្អីខ្លះបានជាបែបនេះ...?"
"គ្មានស្អីទេឯងកុំចង់ដឹងអី ឯងញាំុបាយទៅបងទៅញាំុនៅខាងក្រៅហើយ...."
"ចា៎ស..."ថាហើយរាងក្រាស់ក៏ដើរចេញទៅតម្រង់ឡានរបស់ខ្លួនហើយក៏បើកចេញទៅសាលាតែម្តងព្រោះតែមិនចង់ឲយឺតម៉ោងនាំតែអ្នកខ្លះមើលងាយ
មិនយូរប៉ុន្មានរាងក្រាស់បើកឡានមកដល់សាលាហើយក៏ដើរចូលក្នុងសាលាធ្វើដូចជាធម្មតាធ្វើដូចជាមិនឈឺអ្វីសោះចូលមកដល់ខាងក្នុងក៏ឃើញរាងតូចឈរនិយាយជាមួយនិងស៊ុងហ៊ុនហើយក្នុងដៃក៏មានកាន់ឯងសារអ្វីម្យ៉ាង
"លោកគ្រូជេយ៍មកដល់ហើយ...."ស៊ុងហ៊ុនងាកមកឃើញរាងក្រាស់ក៏ប្រញាប់ប្រាប់ទៅរាងតូចចំណែករាងតូចងាកមកមើលទាំងទឹកមុខធម្មតាបែបគ្មានអារម្មណ៍អី
"ល្អហើយដែលមកទាន់ពេល...."
"ប្រាកដហើយព្រោះខ្ញុំជាមនុស្សគោរពពេលវេលា..."រាងក្រាស់និយាយទាំងមុខឌឺទៅវិញ
"លោកគ្រូ....."និយាយគ្នាមិនបានប៉ុន្នាននាងតូចល្អិតដៃជើងស្រឡូនៗមុខប៉ោងរត់មកហៅរាងតូចទាំងញញឹម
"មកហើយហេ៎ស អាន់ណា...."
"ចា៎សលោកគ្រូ....."
"មោះចាំលោកគ្រូណែនាំសិស្សថ្មីឲស្គាល់ គេគឺឈ្មោះ ផាក ជុងស៊ុងជាសិស្សថ្មីហើយក៏ជាសិស្សប្អូនឯងដែរ...."
"ចា៎ស សួស្តីបងស៊ុង...."នាងតូចនិយាយទាំងញញឹមធ្វើឲរាងក្រាស់គាំងនៅមួយកន្លែងព្រោះតែមិនដឹងថាគួធ្វើខ្លួនបែបណានៅពេលនេះ
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%