រឿង បំបាក់ស្នេហ៍កម្លោះតូចតៃខ្វាន់ដូរ ភាគបញ្ចប់
នីគីសន្យាជាតិនេះជាតិក្រោយអូននិងធ្វើឲបាន😭😭ភាគបញ្ចាប់រាងភ្លាវតិចហើយអានយល់អត់ទេ😭កុំរកផ្ទះ admin ណា
ជុងវ៉ុនបានបាញ់ចំដៃខាងឆ្វេងរបស់ដេយ៉ុនធ្វើឲគេដួលទៅលើដីចំណែករាងតូចរត់ទៅអោបរាងក្រាស់យ៉ាងណែនឯនីគីវិញបានខំប្រឹងហៅរាងតូចព្រោះរាងតូចពេលនេះពិតជាខ្សោយខ្លាំងណាស់
"ស៊ូនូអូនឮបងហៅទេ....ស៊ូនូ...."រាងក្រាស់សួរទាំងនៅអោបរាងតូចជាប់ទ្រូងយ៉ាងណែន
"នីគីអូនឈឺណាស់...អូន..អូនទៅមុខលេងរួចហើយ...."ស៊ូនូនិយាយសឹងតែមិនឮសំឡេងផងឃើញបែបនេះកាន់តែធ្វើឲរាងក្រាស់កាន់តែភ័យខ្លាំងឡើងហើយ
"អត់ទេអូនមិនអីទេណាបងនាំអូនទៅមន្ទីទេព្យ...អូនទ្រាំបន្តិចទៅណា..."រាងក្រាស់និយាយទាំងទឹកភ្នែកហូរមក
"នីគីប្រយ័ត្ន....."
"ស៊ូនូ...."រាងក្រាស់ស្រែកមួយអស់សំឡេងនៅពេលដែលស៊ូនូរុញខ្លួនចេញហើយយកខ្លួនមករងគ្រាប់ជំនួសខ្លួននបែបនេះ ឃើញបែបនេះជេយ៍បានរើសយកកាំភ្លើងដែលនៅក្បែរដៃរបស់ខ្លួនបាញ់ចំក្បាលដេយ៉ុនស្លាប់នៅមួយកន្លែងចំណែកស៊ូនូវិញបានដួលទៅលើដីទាំងថ្លុកឈាម
"ស៊ូនូ....ហឹុកហឹុក....ស៊ូនូហេតុអីហេតុអីអូនធ្វើបែបនេះ...."រាងក្រាស់បានលើករាងតូចមកអោបជាប់ទ្រូងព្រមទាំងចោតសំណួរទៅកាន់រាងតូចទាំងទឹកភ្នែក
"នីគី...ហឹុកហឹុក...បងកុំយំអីអូនអត់អីទេ...."
"ស៊ូនូបងសុំទោស....ហឹុកហឹុក....មកពីបងមិនល្អ...កំហុសគ្រប់យ៉ាងមកពីបង...បងសុំទោស...."រាងក្រាស់និយាយទាំងយកដៃទៅទុបឈាមរាងតូចមិនឲវាហូរខ្លាំងជាងនេះគ្រាប់កាំភ្លើងបាញ់ចំចំណុចសំខាន់គឺចំបេះដូងរាងតូចវាបានធ្វើឲរាងតូចដឹងថាខ្លួនមិនអាចរស់នៅជាមួយមនុស្សខ្លួនស្រលាញ់បានទៀតទេ
"នីគីបងកុំយំអីណា....ហឹុកហឹុក....អូនមិនទៅណាចោលបងទេ...បងជុងវ៉ុនក៏ដូចគ្នាបងកុំយំអីខ្ញុំមិនអីទេ...."
"ស៊ូនូបងសុំទោស....ហឹុកហឹុក...បងប្រុសមិនល្អមិនអាចការពារឯងបាន....បងសុំទោស...ហឹុកហឹុក....."
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%