អាចាញ់គេហើយមិនព្រមទទួុលទៀតហា៎៎កូននិងបន្ទាប់ពីប្រកួតគ្នាហើយលទ្ធផលគឺរាងក្រាស់ជាអ្នកចាញ់ ជុងវ៉ុនបានដាក់ខ្លួនអង្គុយក្បែរនិងរាងក្រាស់ហើយនៅនិយាយឌឺបន្ថែមទៀត
"យ៉ាងម៉េចដែរឈឺខ្លាំងហេស៎?"
"ឯង ឯង...."
"ឯងយ៉ាងមិច ខ្ញុំប្រាប់លោកទៅចុះមុននេះខ្ញុំប្រើកម្លាំងមិនបាន30%ផងតែខ្ញុំអាចបោកលោកបានយ៉ាងងាយ...."
"ឯងមិនអីទេហេស៎ មោះចាំយើងជួយ...."ស៊ុងហ៊ុននៅពេលឃើញរាងក្រាស់ក្រោកឡើងខ្លួនក៏ប្រញាប់រត់ទៅជួយ
"ឯងនិយាយកុហក...."រាងក្រាស់នៅតែមាត់រឹងដដែល
"យ៉ាងមិចមិនហ៊ានទទួលថាខ្ញុំខ្លាំងមែនទេ..."
"យើង...."
"ចង់លេបសម្តីុមែនទេលោក ផាក ជុងស៊ុង..."
"អាស៊ុងហៅគាត់ថាគ្រូឲលឿនឡើង...."
"តែយើង...."រាងក្រាស់ធ្វើមុខមិនចង់
"ឯងប្រកួតចាញ់ហើយចឹងហើយត្រូវតែគោរពតាមសន្យា...."
"បានបាន...."រាងក្រាស់យល់ព្រមទាំងមិនចង់
"លោកគ្រូ...."
"ខ្ញុំមិនត្រូវការបែបនេះ លោកត្រូវនិយាយថាសូមគោរពលោកគ្រូ...."
"ឯង ឯង...."
"យ៉ាងមិចធ្វើបានទេ...."រាងតូចសួរទាំងញញឹមឌឺរាងក្រាស់រហូត ចំណែករាងក្រាស់ធ្វើអ្វីមិនបានក៏បានតែធ្វើតាមគេប្រាប់ព្រោះខ្លួនមិនអាចខុសនិងសន្យាបានទេ
"សូមគោរពលោកគ្រូ...."រាងក្រាស់និយាយទាំងមុខចងគុំនំនិងរាងតូច
"ល្អលោកអាចទៅផ្ទះបានហើយ ហើយស្អែកមកឲទាន់ពេលផងកូនសិស្ស. ."ថាហើយរាងតូចដើរចេញទៅទាំងញញឹមខុសពីអ្នកម្ខាងទៀតស្រឡះដែលមុនមិនរីកសោះ
"បានហើយអាស៊ុង ឯងចាញ់ហើយនៅមិនសុខចិត្តអីទៀតហា៎..."
"យើងមិនគិតថាគេខ្លាំងដល់ថ្នាក់នេះទេ..."
"មិនឲគាត់ខ្លាំងបានយ៉ាងមិច យើងប្រាប់ឯងទៅចុះណា កាលគាត់អាយុ10ឆ្នាំគាត់ធ្លាប់ប្រកួតឈ្នះបានមេដាយមាសនិងពានមាសជាច្រើន ហើយគាត់ចូលរៀនតៃខ្វាន់ដូយូរហើយ ឃើញតូចចឹងទេតែបើនិយាយពីកម្លាំងវិញមិនបាច់និយាយទេ..."
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%