នីគីនិយាយក៏មិនចេញធ្វើអ្វីក៏មិនបាននៅពេលបានស្តាប់ជុងវ៉ុនរៀបរាប់ហើយទាំងទឹកភ្នែកនៅពេលនេះទើបគេដឹងខ្កួនថាគេខុសខ្លាំងប៉ុណ្ណាគេហ៊ានស្រែកសម្លុតដាក់ស៊ូនូគេដាច់ចិត្តដើរចេញមកទាំងមិនខ្វល់និងសំឡេងយំសុំអង្វររបស់រាងតូច គេពិតជាអាក្រក់ខ្លាំងណាស់"ជុងវ៉ុន....បង...បងសុំទោស...."
"កុំមកសុំទោសខ្ញុំអ្នកដែលបងគួរតែសុំទោសគឺស៊ូនូមិនមែនខ្ញុំ ....ហឹុកហឹុក...មិនដឹងថាពេលនេះយ៉ាងមិចហើយទេ....."
"ពិតមែនហើយជុងវ៉ុនបងពិតជាខុសខ្លាំងណាស់...ពេលនេះស៊ូនូច្បាស់ជាចាំបងត្រឡប់ទៅវិញហើយ..."និយាយហើយនីគីក៏រត់តម្រង់ទៅឡានហើយបើកចេញទៅយ៉ាងលឿន ឯជុងវ៉ុនពេលឃើញបែបនេះក៏បានសប្បាយចិត្តឡើងវិញចំណែកជេយ៍បានដើរមកក្បែររាងតូច
"អស់អីហើយណា...អូនកុំបាម្ភទៀតអី..."រាងក្រាស់និយាយទាំងអង្អែលស្មារាងតូចថ្នមៗ
"សង្ឈឹមថាដូចបងនិយាយទៅចុះ...."
"ពួកយើងត្រទប់ទៅផ្ទះឥឡូវទេ...."
"កុំអីពួកយើងនៅអង្គុយលេងទីនេះសិនទៅ...ទីនេះទេសភាពស្អាតណាស់ហើយក៏ស្ងប់ស្ងាត់ល្អដែរ..."រាងតូចនិយាយហើយក៏ដាក់ខ្លួនអង្គុយលើកៅអីដែលនៅក្បែរនោះទាំងស្ងប់ស្ងាត់មិននិយាយអ្វីទាំងអស់ភ្នែកសម្លឹងមើលទៅទេសភាពដែលស្រស់ស្អាតនៅវិញខ្លួនឯរាងក្រាស់ពេលឃើញសង្សាខ្លួនបែបនេះក៏មិនបាននិយាយអ្វីដាក់ខ្លួនអង្គុយក្បែររាងតូចហើយរាងតូចឲមកផ្អែកនិងស្មារបស់ខ្លួនដោយស្ងៀមស្ងាត់
ងាកមកមើលស៊ូនូវិញនៅពេលដែលរាងក្រាស់ចាកចេញទៅហើយខ្លួនក៏បានយំរហូតដល់អស់កម្លាំងបានដេកបង្ហូរទេកភ្នែកនៅក្បែរនិងចុងគ្រែទាំងមិននិយាយមិនកម្រើកអ្វីទាំងអស់គឺគិតតែពីរបន្តយំបែបនេះរហូត តែសុខៗក៏បានឮសំឡេងគោះទ្វារាងតូចក្រោកមកអង្គុយយ៉ាងលឿនទាំងមានកូនចិត្តសង្ឃឹមថាជារាងក្រាស់ក៏ប្រញាប់រត់ទៅបើកទ្វាយ៉ាងលឿន
តុកតុក
"ដេយ៉ុន....."គ្រាន់តែបើកទ្វាមករឿងដែលរាងតូចគិតមុននេះត្រូវបានរលាយអស់តែបង្កទៅឲរាងតូចកាន់តែខ្លាចនៅពេលបានឃើញអ្នកដែលនៅចំពោះមុខ
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%