មកដល់ហើយបាត😊
បិុនិងមិនបានទេធ្វើខ្លួុនឯងសោះថាឲគេ😂នៅពេលនីគីដើរចេញបាត់ទៅរាងតូចក៏បានធូរទ្រូងខ្លះមនុស្សស្អីយកតែចិត្តខ្លួនឯង
"មិនដឹងថាធ្វើសីុកើតឬអត់ទេអញ...."ស៊ូនូដើរមកបើកទូទឹកកកទាំងមុខស្អុយព្រោះខ្លួនមិនសូវចេះធ្វើម្ហូបប៉ុន្នានទេ តែចេះតែធ្វើទៅៗព្រោះមិនចង់ឈឺខ្លួនជាងនិងទេ
មើលខាងរាងក្រាស់វិញចំណាយពេលកន្លះម៉ោងទម្រាំតែចេញពីបន្ទប់ទឹកមិនដឹងជាធ្វើស្អីខ្លះទេ រាងក្រាស់ដើរមកអង្គុយនៅលើគ្រែដៃកំពុងតែជូតសក់ស្រាប់តែភ្នែកក៏ប្រទះឃើញនិងកាតខ្មៅដែលគេបានឲជុងវ៉ុនកាលពីមុន
"ស្អីគេមិចក៏វាមកនៅទីនេះបាន....នេះកុំប្រាប់ណាថាជុងវ៉ុននឲអាល្អិតនេះ...."នីគីមិនចង់ជឿក៏ដើរចេញទៅរករាងតូចដែលកំពុងតែរៀបចំអាហារទាំងដែលខ្លួនមានតែកន្សែងរុំត្រឹមចង្កេះប៉ុុណ្ណោះ
"អាល្អិតនេះជាស្អី....."រាងក្រាស់លើកបង្ហាញរាងតូច
"នែ៎ លោកមិចក៏មិនពាក់អាវ...."គ្រាន់តែឃើញភ្លាមស៊ូនូក៏ងាកមុខចេញយ៉ាងលឿន
"មកនេះកុំមកធ្វើជាអៀន ប្រាប់ខ្ញុំភ្លាមថាឯងបានកាតនេះពីអ្នកណា..."រាងក្រាស់ចូលទៅចាប់រាងតូចឲឈរនៅពីមុខខ្លួន
"គឺបងជុងវ៉ុនឲមកខ្ញុំ...."
"យើងមិនជឿ..."
"មិនជឿលោកអាចសួរគាត់បានខ្ញុំទៅកុហកលោកធ្វើអី...."រាងក្រាស់ឮបែបនេះក៏មិនបាននិយាយអ្វីព្រោះគេគិតថាប្រហែលជាជុងវ៉ុនឲរាងតូចមែនហើយព្រោះមើលទៅដូចជាស្រលាញ់អាល្អិតនេះណាស់
"នែ៎លោកឆាប់ទៅស្លៀកពាក់សិនទៅចាំមកញាំុបាយ...."ស៊ូនូប្រញាប់ដេញរាងក្រាស់នៅពេលឃើញគេដាក់ខ្លួនអង្គុយញាំុបាយទាំងមិនមានខោអាវបែបនេះមិនបានទេ
"ឯងបញ្ចាយើងមែនទេ...."
"គឺអត់ទេលោក ខ្ញុំចង់បានន័យថាលោកធ្វើបែបនេះមិនល្អទេ..."
"នេះជាខ្លួនខ្ញុំឯងមិនបាច់មកខ្វល់ទេ ឬមួយក៏ឯងខ្លាចទ្រាំមិនបានហា៎..."រាងក្រាស់និយាយទាំងញញឹមខិល
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Acţiuneជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%