Ep9

622 68 0
                                    


និយាយគ្នាបានមួយសន្ទុះរាងក្រាស់ក៏បាននាំជុងវ៉ុនមកកន្លែងមួយមើលទៅពិតជាសប្បាយណាស់ វាគឺជាសួនកំសាន្តដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ ចំណែករាងតូចគ្រាន់តែមកដល់ក៏គាំងធ្វើអ្វីមិនត្រូវ

"ហិហិ យ៉ាងមិចដែរជុងវ៉ុនគួរឲចង់លេងទេ...."រាងក្រាស់សួរទៅអ្នកម្ខាងទៀតទាំងញញឹមហើយដៃនៅតែកាន់ដៃរាងតូចមិនលេងតែរឹតតែកាន់ណែនជាងមុនទៅទៀត

"ធំណាស់ស្អាតណាស់..."រាងតូចនិយាយទាំងងាកមើលទៅជុំវិញខ្លួន

"ជុងវ៉ុនហា៎ថ្ងៃនេះចង់ធ្វើជាកូនក្មេងឬក៏ធ្វើជាមនុស្សធំ...."រាងក្រាស់ចាប់បង្វែររាងតូចឲឈរប្រឈមមុខនិងខ្លួនមុននិងសួរឡើង

"ជេយ៍លោកចង់មានន័យថា..."

"មែនហើយប្រាប់មកថាចង់ធ្វើជាអ្វី..."

"ខ្ញុំចង់ធ្វើជាកូនក្មេងម្នាក់..."

"ល្អណាស់ ថ្ងៃនេះយើងលេងឲសប្បាយចិត្តម្តងទៅមិនបាច់ខ្វល់និងភ្នែកអ្នកដទៃទេ...."

"ល្អ...."

"ជុងវ៉ុនចង់ជិះសេះហោះទេ....."រាងក្រាស់កាន់ដៃរាងតូចមកមើលក្មេងៗកំពុងតែជិះសេះហោះមើលទៅសប្បាយណាស់

"ល្អខ្ញុំចង់ជិះ...."

"តោះចឹងឆាប់ទៅ..."ថាហើយជេយ៍ក៏បាននាំរាងតូចទៅជិះសេះហោះនិងកន្លែងជាច្រើនទៀតដែលពួកគេទាំងពីរបានទៅលេងជាមួយគ្នា មិនតែប៉ុណ្ណុះពួកគេរត់លេងពេញសួនកំសាន្តដើរកាន់ដៃគ្នាដូចជាសង្សាយ៉ាងចឹងតែរាងតូចមិនបានចាប់អារម្មណ៍នោះទេប៉ុន្តែរាងក្រាស់វិញគឺដឹងគ្រប់យ៉ាងហើយគេក៏ចង់ឲមានរឿងនេះកើតឡើងដែរ

"ជុងវ៉ុនឃើញនោះទេ..."

"អីគេនិង...."

"ចាំមើលណាពេលវាធ្លាក់មកនិងបែកទឹកពេញនិងមិនខានទេ..."

"អា៎ បើចឹងយើងនៅឈរធ្វើអីឆាប់ចេញទៅ..."រាងតូចកាន់ដៃរាងក្រាស់ដើរចេញតែជេយ៍បែរជាមិនចេញហើយនៅញញឹមខិលទៀត

"នៅឈរធ្វើអីសើមទាំងអស់គ្នាឥឡូវហើយ មកឆាប់ទៅ..."

"ជុងវ៉ុនហា៎ ឈរទីនេះហើយសប្បាយណាស់ណា..."

 បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ Where stories live. Discover now