គេចាប់ផ្តើមធ្វើល្អដាក់គ្នាហើយ😍ជុងវ៉ុននិងស៊ូនូកំពុងតែនិយាយគ្នាសុខៗក៏បានឮសំឡេងរាងក្រាស់និយាយក្រោយខ្នងក៏ប្រញាប់ងាកមើលក៏បានឃើញរាងក្រាស់ធ្វើមុខឆ្ងល់ៗ
"និយាយគ្នារឿងអីហា៎មុននិង...."
"គឺនិយាយពីបងនិងហើយ...."
"ពីបង ហេតុអីត្រូវនិយាយពីបង....អ៊ូយយ ជុងវ៉ុនបងឈឺមកវៃបងធ្វើអី..."និយាយមិនទាន់ចប់ផងជុងវ៉ុនចូលមកវៃរាងក្រាស់យកតែម្តងរកតែរាងក្រាស់គេចមិនទាន់
"នៅមកសួរទៀត បងដឹងខ្លួនច្បាស់ណាស់ថាម្សិលមិញបានធ្វើអីខ្លះ..."ជុងវ៉ុននិយាយទាំងទឹកមុខកាច
"គឺមកពីបងមិនដឹង បើបងដឹងបងក៏មិនធ្វើចឹងដែរ...."
"គ្នានទេបងអាងតែគ្នាស្អូតផងក៏បានដៃធ្វើបាបគ្នាមែនទេហា៎...."
"ធ្វើបាបស្អីគ្រាន់តែឲដេកលើសាឡុងនិងធ្វើបាបដែរ..."
"ថាមិចបងឲស៊ូនូដេកលើសាឡុងនេះបងចង់ងាប់ហើយមែនទេ នេះនែ៎ បងឯងមិនបាច់រស់ទៀតទេ..."
"ជុងវ៉ុនបានហើយឈប់វៃទៅ នេះឯងធ្វើអីនិងជុងវ៉ុនបានហើយបងឈឺណា..."
"កុំរត់ណាប្រាប់ថាកុំរត់...."នីគីនិងជុងវ៉ុនបានរត់ដេញវៃគ្នាពេញបន្ទប់ហើយសភាពបន្ទប់មិនបាច់មើលទេរញ៉េរញ៉ៃពេញនិងចំណែកស៊ូនូក៏មិនបានធ្វើអ្វីបានត្រឹមតែឈរសើចនិងបងប្អូនពីរនាក់នេះបណ្ណុោះ
អស់រយ:ពេលជាយូទម្រាំតែនីគីនិងជុងវ៉ុនឈប់ឈ្លោះគ្នាគឺស៊ូនូបានធ្វើអាហារថ្ងៃត្រង់ហើយល្មម
"នែ៎ បានហើយជុងវ៉ុនគ្រាន់តែចឹងសោះស្អីក៏វៃបងខ្លាំងម្លេស...ឡើងជាំសាច់អស់ហើយ..."
"ឲរៀងថ្ងៃក្រោយកុំធ្វើចឹងដាក់ស៊ូនូទៀតមិនចឹងទេបងត្រូវធ្ងន់មិនខានទេ...."
"បើបងចង់ធ្វើស្មានតែឲឯងដឹងមែនទេ..."រាងក្រាស់និយាយតិចៗ
"បងសាកមើលបើមិនងាប់ក៏ពិការដែរ..."រាងតូចបានស្តាប់ឮពាក្យដែលបងប្រុសខ្លួននិយាយ ទើបប្រញាប់គំរាមទាំងទឹកមុខប្រាកដប្រជា
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%