ជួុបគេភ្លាមក៏ធ្វើបាបគេភ្លាមមនុស្សអាក្រក់😐
យប់បន្តិចហើយបាតជេយ៍រត់ចេញចេញទៅហាត់ជាមួយមិត្តភក្តិទាំងញញឹមជាប់រហូតចំណែកជុងវ៉ុនវិញបានត្រឹមតែឆ្លល់និងរាងក្រាស់ព្រោះវាខុសប្លែកពេកហើយ
"លោកគ្រូ លោកគ្រូ....."
"ហា៎ ហា៎ បងហៅខ្ញុំមែនទេ...?"រវល់តែភ្លឹកនិងរាងក្រាស់ទើបមិនបានចាប់អារម្មណ៍ថាស៊ុងហ៊ុនមកដល់តាំងពីពេលណាក៏មិនដឹង
"បាត ពិតមែនហើយ តែថាលោកគ្រូកំពុងគិតអ្វីមែនទេបានជាមិនដឹងថាខ្ញុំមក..."ស៊ុងហ៊ុនចោតសួរទៅរាងតូចព្រោះមុននេះឃើញរាងតូចឈរសម្លឹងទៅមើលរាងក្រាស់រហូត
"គឺខ្ញុំគិតថាថ្ងៃនេះជេយ៍គេប្លែកណាស់..."
"ប្លែកយ៉ាងទៅលោកគ្រូ.....?"
"ថ្ងៃនេះគេមិនបានមករករឿងខ្ញុំទេ ហើយនៅហៅខ្ញុំថាលោកគ្រូដោយស្រួលៗទៀត បងថាទៅគេប្លែកឬអត់...."
"ពិតជាប្លែកមែន តែខ្ញុំគិតថាគេប្រហែលជាកែខ្លួនហើយមើលទៅ តែបើបានបែបនេះក៏ល្អដែរលោកគ្រូនិងមិនបាច់ហត់ជេរគេទៀត...."ស៊ុងហ៊ុននិយាយទាំងសើចព្រោះថាឲតែពួកគេនៅក្បែរគ្នាគឺបើមិនវៃគ្នាក៏ជេរគ្នាដែរ
"មែនហើយបែបនេះក៏ល្អខ្ញុំនិងលេងហត់ទៀត....."ជុងវ៉ុននិយាយទាំងញញឹមមើលទៅរាងក្រាស់ដែលកំពុងតែខិតខំហាត់ ជួននិងរាងក្រាស់ងាកមកដូចគ្នារាងតូចក៏ប្រញាប់ធ្វើមិចដូចជាធម្មតាវិញចំណែករាងក្រាស់បានតែញញឹមនិងចរិតរបស់ជុងវ៉ុន
ពេលវេលាចេះតែបន្តទៅមុខរហូតហើយពេលនេះក៏ដល់ពេលដែលត្រូវសម្រាកដូចគ្នាសិស្សទាំងអស់គ្នាក៏បានរៀបចំលាលោកគ្រូទៅផ្ទះរៀងៗខ្លួនរួមទាំងស៊ុងហ៊ុនផងដែរ មានតែជេយ៍ទេដែរមិនទាន់ទៅព្រោះគេចង់នៅនិយាយជាមួយនិងរាងតូចសិន
"ជុងវ៉ុន...."រាងក្រាស់ដើរទៅរករាងតូចដែលកំពុងតែរៀបចំរបស់របរផ្ទាល់ខ្លួន
"យ៉ាងមិចហេស៎..."
"គឺថាឯងមិនទៅផ្ទះទេ...."
"ខ្ញុំមិនទៅផ្ទះទេ...."
"ហេតុអី...?"
"ខ្ញុំជាគ្រូនៅទីនេះដូចច្នេះហើយខ្ញុំអាចស្នាក់នៅសាលាបាន...."
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%