បន្ទាប់ពីដើរលេងអស់ចិត្តហើយជេយ៍ក៏បានជូនជុងវ៉ុនមកដល់បន្ទប់មុននិងធ្វើដំណើរទៅផ្ទះខ្លួនដូចគ្នា"អគុណសម្រាប់ថ្ងៃនេះណា..."
"មិនអីទេឲតែឯងសប្បាយចិត្តយើងធ្វើបាន...."រាងក្រាស់និយាយទាំងយកដៃទៅលេងសក់ក្បាលរាងតូចថ្នមៗកាយវិកាទាំងនេះធ្វើឲរាងតូចអៀនឡើងមុខក្រហមដូចម្ទេសទុំទៅហើយ
"ជេយ៍នេះយប់ហើយលោកល្មមទៅផ្ទះទៅដើម្បីកុំឲអ្នកផ្ទះបារម្ភ...."
"បានចឹងខ្ញុំទៅហើយណា បាយបាយ...."ថាហើយរាងក្រាស់ក៏ដើរចេញទៅទាំងញញឹមចំណែករាងតូចវិញបានដើរចូលមកដល់ក្និងបន្ទប់ហើយដាក់ខ្លួនដេកលើគ្រែទាំល្វើយតែក៏អាចញញឹមចេញមកបាននៅពេលនឹកឃើញដល់រឿងមុននេះ
"បានហើយកាវ៉ុនឈប់ញញឹមទៅមានអីត្រូវញញឹម ហូយយ អៀនហា៎...."ជុងវ៉ុននិយាយតែម្នាក់ឯងដូចជាមនុស្សឆ្គួតចឹងហើយប្រកាច់ប្រកឹនពេញពូក
ចំណែករាងក្រាស់ពេលនេះបានមកដល់ផ្ទះខ្លួនដូចគ្នារាងក្រាស់ដើរចូលទៅក្នុងផ្ទះទាំងមានស្មាមញញឹមមិនរលប់ធ្វើឲអីុជីដែលអង្គុយលើសាឡុងតាមមើលមិនដាក់ភ្នែក
"អូយយយ ហើយឯងមកឈរទីនេះតាំងពីពេលណាហា៎..."រាងក្រាស់ដើរទៅផ្ទះបាយយកទឹកផឹករួចរាល់ហើយងាកមកវិញក៏ត្រូវភ្ញាក់នៅពេលឃើញស្រីខ្លួនមកឈរពីក្រោយខ្នងតាំងពីពេលណាក៏មិនដឹង
"ខ្ញុំមកតាំងពីពេលណាកុំខ្វល់ មកខ្វល់រឿងរបស់បងល្អជាង..."
"រឿងរបស់បង?ឯងចង់និយាយពីអីអីុជី...."
"បងញ៉ែអាន់ណាបានហើយមែនទេ...?
"អត់ទេ..."ថាហើយរាងក្រាស់ដើរចេញទៅទាំងមិនខ្វល់
"ហេតុអីទៅបងប្រុស បងទៅរៀនរាល់ថ្ងៃនិងមិនទៅញ៉ែអាន់ណាទេហេស៎...."
"អត់ទេ...បងខ្ចិលញ៉ែមិត្តឯងណាស់បងញ៉ែអ្នកផ្សេងវិញល្អជាង..."
"ស្អីគេ ញ៉ែអ្នកផ្សេង នេះបងនិយាយអីនិង...."នាងតូចដើរមកអង្គុយក្បែររាងក្រាស់នៅលើសាឡុង
"បងនិយាយមែន..."រាងក្រាស់ដាក់ខ្លួនដេកលើសាឡុងធ្វើប្រកើយ
YOU ARE READING
បំបាក់ស្នេហ៍កំម្លោះតូចតែខ្វាន់ដូ
Actionជេយ៍គេតាមទៅញ៉ែក្រាស់ របស់គេនៅសាលាតៃខ្វាន់ដូប៉ុន្តែគេបែរទៅស្រឡាញ់និងមនុស្សម្នាក់ដែលគេគិតថាគ្មានថ្ងៃនិងស្រឡាញ់សូម្បីតែ0.1%