បន្ទាប់ពីព្រះមហេសីធំចេញទៅបាត់បុត្រាស៊ុកជីនទ្រង់ក៏ប្រាប់រឿងដែរខ្លួនបានដឹង ទៅដោយព្រះអង្គណាមជូនព្រះសណ្តាប់
«ម្ចាស់បងធំរឿងដែរបងអោយខ្ញុំម្ចាស់ទៅស៉ើបនោះ គឺមិនបានដំណឹងទេក្រាបទូល តើយើងគួរធ្វើយ៉ាងមិចទៀតទៅ?បើសូប្បីតែអាណាចក្រ ឌីមុន ក៏អោយមនុស្សទៅស៉ើបក៏គ្មានដំណឹងដែរ»រាជបុត្រា
ស៊ុកជីនរៀបរាប់ប្រាប់ទៅព្រះអង្គ[ហើយបាច់ឆ្ងល់ទេថាជីនមិចមិនហៅណាមជូនថាព្រះអង្គព្រោះណាមជូនមិនអោយហៅថាព្រះអង្គទេវាឆ្ងាយគ្នាពេក ពន្ធគេចឹងហើយ🌚]
«ចុះ...បើសិនជាអ៉ីនជុននាងនាំម្ចាស់ប្អូនថេយ៉ុងទៅ
ពិភពមុស្សវិញ»ព្រះអង្គណាមជូនទ្រង់មានបន្ទូលហើយក៏យាងទៅគង់ក្បែរព្រះរាជបុត្រស៊ុកជីន«ទូលបង្គំថាអាចទៅរួចដែរ ព្រោះពួកយើងតាមរកច្រើនឆ្នាំហើយតែមិនមានដំណឹងសោះ»
«បើពេលនោះបងមានអំណាចដូចពេលនេះ បងប្រហែលជាការពារព្រះបិតានឹងម្ចាស់ប្អូនថេយ៉ុងបានហើយ»ព្រះអង្គណាមជូនមានបន្ទូល ដោយអារម្មណ៍សោកស្តាយព្រោះព្រះបិតាធ្លាប់មានបន្ទូលប្រាប់ទ្រង់ថាត្រូវចេះស្រឡាញ់បងប្អូនទោះមានរឿងអ្វីក៏ដោយក៏មិនត្រូវធ្វើបាបគ្នាដែរ បន្ទូលនេះទ្រង់ធ្វើតាមរហូតតែមិននឹកស្មានថានៅយប់កើតរឿងទ្រង់បែរជាគ្មានសូប្បីតែកម្លាំងទៅជួយបិតាទ្រង់ទាន់ពេល ព្រោះត្រូវព្រះមហេសីធំអោយកូនចៅទៅរារាំងជាប់
«ទ្រង់កុំមានបន្ទូលបន្ទោសខ្លួនអែងអី ពេលនេះរកម្ចាស់ប្អូនពៅមិនទាន់ឃើញពិតមែនតែមិនយូរទៀតទេទូលបង្គំនឹងព្យាយាមរកទ្រង់អោយឃើញ»មានបន្ទូលព្រមទាំងទះស្មានព្រះអង្គណាមជូនដើម្បីផ្តល់កម្លាំងចិត្ត
«ទ្រង់ផ្ទុំកំដរបងមួយយប់បានទេ ហ៉ឺម»ព្រះអង្គណាមជូនក៏ចាប់ដៃរបស់រាជបុត្រស៊ុកជីនយកមកកាន់ហើយមានបន្ទូលដោយសម្លេងស្រទន់
«មិនបានទេម្ចាស់បងធំ...ទូលបង្គំសូមថ្វាយបង្គំលា»រាជបុត្រស៊ុកជីនមានបន្ទូលហើយក៏ប្រញាប់យាងចេញ តែក៏ត្រូវព្រះអង្គណាមជូនចាប់បី
យាងសម្តៅទៅក្រឡាបន្ទុំ«ទ្រង់ធ្វើស្អីនឹងម្ចាស់បងធំ ឆាប់ដាក់ទូលបង្គំចុះទៅព្រះពរ»ទ្រង់មានបន្ទូលព្រមទាំងរើ
«ស៊ូត ស្ងាត់ទៅបងគ្រាន់តែសុំផ្ទុំអោបធម្មតាតែប៉ុណ្ណោះ»មានបន្ទូលព្រមទាំងយកដៃទៅអោបចង្គេះរាជបុត្រស៊ុកជីនយ៉ាងណែនឯរាជបុត្រ
ស៊ុកជីនក៏មិនជំទាស់អីដែរ អ្នកណាទៅដឹងថារវាងព្រះអង្គណាមជូននឹងបុត្រាទីពីស៊ុកជីនមានទំនាក់ទំនង់លើសពីបងប្អូននោះ ស្នេហាលួចលាក់បែបនេះវេតនាណាស់#ក្នុងបន្ទប់ព្រះបហេសីធំ
ប្រាវ~ប្រាវ~~
សម្លេងបោករបស់របបបន្លឺឡើងមិនដាច់មិនយូរក៏មានសម្លេងស្រែករបស់ព្រះមហេសីធំបន្លឺឡើង
ដោយសារតែបានស្តាប់លឺព្រះអង្គពិភាគសារជាមួយរាជបុត្រស៊ុកជីន«អាយយយ៎...យើងមិនព្រមទេ...យើងមិនសុខចិត្តទេទ្រង់ត្រូវតែជារបស់យើងតែម្នាក់គត់គីម ណាមជូន
យើងខំចិញ្ចឹមទ្រង់អោយធំឡើងដោយផ្ទាល់ដៃ ឯងកុំ
សង្ឃឹមថាយកទ្រង់ចេញពីយើងបានអោយសោះអា
ជីនយើងនឹងអោយឯងងាប់ដូចបិតាឯងចឹងហើយ
អែងដែរអាថេយ៉ុង ហ៉ឹម ហាស ហា ហា»ព្រះមហេសីធំមានបន្ទូលហើយក៏សើចខ្លាំងៗដូចបិសាចឆ្គួតយ៉ាងចឹង[អេតមីនក៏ចង់សរសេរថា មនុស្សឆ្គួត ដែរតែអេតមីនគិតថាសរសេរថា បិសាចឆ្គួត វិញព្រោះអីបើទ្រង់ជាបិសាចមែនអោយសរសេរថាមនុស្សមិនសម🌚😁]
«ហ៉ឹម នាងគិតថាធ្វើបាបបុត្រាយើងបាន
ដោយងាយចឹងមែនទេព្រះមហេសីធំ»ព្រះមហេសីទីពីចៃដន្យយាងកាត់មុខបន្ទប់ព្រះមហេសីធំក៏ព្រះសណ្តាប់លឺ ព្រោះព្រះមហេសីទីពីទ្រង់ជាបិសាចជញ្ជក់ឈាមដែរមានត្រជៀកវៃណាស់សូមរង់ចាំទស្សនាភាគបន្ត....👋
អ្នកទាំងអស់គ្នានេះមោ៉ងទើបតែ11:20នាទីទេអេតមីនសុំខោនដោនមុនហើយងុយគេងណាស់ទ្រាំមិនបានទេ😴 រីករាយឆ្នាំថ្មី🎉អ្នកទាំងអស់គ្នា មោះណាគេដេកផ្ទះដូចអេតមីនខ្លះខមិនម្នាក់មួយមក😁
YOU ARE READING
🧛🏻♂Kim Taehyung💖 (ចប់)
Short Storyវាជារឿងរាវនិយាយពីជីវិតក្មេងប្រុសម្នាក់ជាកូនកាត់មនុស្សនឹងបិសាចជញ្ជក់ដែរជាខ្សែរស្រឡាយស្តេច[ Vampire] អីនេះអែង រហូតដល់ធ្លាក់ខ្លួនទៅជាក្មេងកំព្រាក៏ព្រោះតែភាពច្រណែនឈ្នានីសក្នុង ពិភពអំណាច....... រហូតដល់បានជួបនឹងម៉ាហ្វៀសោះកក្រោះម្នាក់ដែរល្បីថាកំណាចនឹងឃោឃៅគ...