#ដប់ប្រាំបីឆ្នាំក្រោយ
ធ្មិចបើកៗកន្លះទៅអស់រយៈពេលដប់ប្រាំបីឆ្នាំទៅហើយពេលនេះគីម ថេយ៉ុងគេមានអាយុ20ឆ្នាំទៅហើយ គេរស់នៅពិភពមនុស្សយ៉ាងមានក្តីសុខគ្រាន់តែពេលខ្លះគេមានអារម្មណ៍ថារៀងចម្លែកក្នុងខ្លួនបន្តិចក៏ដោយ រាល់ថ្ងៃគេរស់នៅតែម្នាក់អែងប៉ុណ្ណោះនៅបន្ទប់ជួលតូចមួយការងារពិតប្រាកដក៏គ្មានរាល់ថ្ងៃគ្រាន់តែជាអ្នកធ្វើការងារក្រៅម៉ោងនៅហាងលក់សៀវភៅមួយកន្លែងប៉ុណ្ណោះប្រាក់ចំណូលក៏មិនបានច្រើន បានគ្រាន់តែមួយរស់ៗប៉ុណ្ណោះថែមទាំងមានបំណុលក្រៅច្បាប់ជាប់ខ្លួនទៀត
ប្រឹម~ប្រឹម~~
សម្លេងស្នូរជើងមនុស្សប្រហែលជាបួនប្រាំនាក់កំពុងតែរត់តាមអ្នកណាម្នាក់យ៉ាងលឿន«ឈប់សិនអាល្អិត លឺយើងប្រាប់អោយអែងឈប់ទេឆាប់ឈប់ភ្លាមទៅអែងរត់មិនរួចទេ»សម្លេងមនុស្សប្រុសម្នាក់ក្នុងចំណោមមនុស្សដែរកំពុងរត់តាមក៏ស្រែកឡើងខ្លាំង
«ហ៉ឺយ អ្នកណាទៅឆ្គួតឈប់អោយពួកអែងវាយស្រួលនោះ ទៅហើយ...ជួយផងមានគេចង់សម្លាប់មនុស្សហើយ ជួយផងៗ»សម្លេងស្រួយស្រិបហាក់ដូចសម្លេងមនុស្សស្រីស្រែកហៅគេជួយពេលដែររត់មកដល់ផ្លូវធំមួយ
ង៉ឺត~~~
ស្រាប់តែមានសម្លេងឡានទំនើបពណ៌ខ្មៅមួយគ្រឿងចាប់ហ្វ្រាងយ៉ាងតន់ហន់«ប្រូស....អួយជើងខ្ញុំ...ស្លាប់ហើយស្លាប់ហើយ»ស្រាប់តែរត់មកលឿនពេកភ្លេចមើលឡាន តែក៏សំណាងល្អដែរអ្នកកំពុងបើកឡានចាប់ហ្វា្រងទាន់ទើបមិនបានបុកខ្លាំងគ្រាន់តែត្រូវដួលរយះជើងតិចតួចប៉ុណ្ណោះ
«ហាស ហា អាល្អិតយើងរត់ទាន់អែងហើយ ចាំមើលអែងចង់គេចទៅណាទៀត»បងធំម្នាក់ក្នុងក្រុមបន្លឺឡើងហើយក៏ដើរមកឈប់នៅពីមុខអ្នកដែរដួលនៅពីមុខឡាន
YOU ARE READING
🧛🏻♂Kim Taehyung💖 (ចប់)
Kısa Hikayeវាជារឿងរាវនិយាយពីជីវិតក្មេងប្រុសម្នាក់ជាកូនកាត់មនុស្សនឹងបិសាចជញ្ជក់ដែរជាខ្សែរស្រឡាយស្តេច[ Vampire] អីនេះអែង រហូតដល់ធ្លាក់ខ្លួនទៅជាក្មេងកំព្រាក៏ព្រោះតែភាពច្រណែនឈ្នានីសក្នុង ពិភពអំណាច....... រហូតដល់បានជួបនឹងម៉ាហ្វៀសោះកក្រោះម្នាក់ដែរល្បីថាកំណាចនឹងឃោឃៅគ...