Part6/យើងចូលចិត្តអែង

2.7K 260 0
                                    

#ភូមិគ្រឹះចន
តុក~តុក~~

«ចៅហ្វាយ នៅខានក្នុងដែរទេ ទាន»

«ចូលមក ឯណារឿងដែរយើងអោយអែងទៅស៉ើបយ៉ាងមិចហើយ»គ្រាន់តែរីនចូលមកដល់ក្នុងបន្ទប់ធ្វើការនាយភ្លាម  Jkក៏សួរឡើង

«នេះជាប្រវិត្តរបស់គេ ទាន»រីនហុចឯកសារមួយច្បាប់អោយjkមើល

«គេឈ្មោះ គីម ថេយ៉ុងមានអាយុ20ឆ្នាំជាក្មេងកំព្រាតែត្រូវអ៊ុំស្រីម្នាក់រើសមកចិញ្ចឹមតែអីឡូវអ៊ុំចិញ្ចឹមរបស់គេស្រាប់តែបាត់ខ្លួនដោយគ្មានមូលហេតុ»រីនរៀបរាប់ខ្លះៗJkអោយដឹង

«បាត់ខ្លួន រីនជូនយើងទៅកន្លែងគេនៅបន្តិច»jkប្រាប់រីនហើយក៏ទាញអាវក្រៅដើរចេញទៅ

«បាទ ទាន...តែហេតុអីក៏ចៅហ្វាយដូចជាខ្វល់ខ្វាយរឿងក្មេងម្នាក់នោះម្លេះឬក៏...ឬក៏ចាហ្វាយចាប់អារម្មណ៍គេ»រីនសួរទៅjk

#បន្ទប់ជួលរបស់ថេយ៉ុង
តុក~តុក~~តុក

«ទៅហើយៗ អ្នកណាគេនឹង»ថេយ៉ុងដែរទើបតែចេញពីបន្ទប់ទឹកប្រញាប់ទាញកន្សែងមករុំត្រឹមចង្កេះហើយក៏រត់ទៅបើកទ្វារភ្លាម ពេលដែរបើកទ្វារភ្លាមក៏ធ្វើអោយអ្នកដែរនៅខាងក្រៅក៏ស្រឡាំងកាំងនឹងរូបរាងរបស់ថេយ៉ុង បើរាងស្រឡូនដូចស្រីសាច់ឡើងសរខ្ចីព្រមទាំងបបូរម៉ាត់ពណ៌ក្រហមព្រឿងៗនឹងសក់ដែរមានជាប់ដំណក់ទឹកតូចវាធ្វើអោយគេកាន់តែទាក់ទាយធ្វេរដងថែមទៀត

«លោក...លោកលឺខ្ញុំហៅដែរទេនេះ»ថេយ៉ុងនិយាយព្រមទាំងយកដៃបកទៅមកពីមុខjk

«អ៎...លឺហើយនេះមិនគិតអញ្ជើញយើងអោយចូលក្នុងខ្លះទេអី»jkភ្ញាក់ពីការភ្លឹកវិញហើយនិយាយធ្វើមុខស្មើរ

«គឺមិនបានហៅមកផង...ហ៉ើយអញ្ជើញលោកចូលអង្គុយលេងសិនមកចាំខ្ញុំទៅយកទឹកមកអោយ»ថេយ៉ុងថាហើយក៏ដើរទៅយកទឹកមកអោយjk

«នេះទឹកហើយលោកមករកខ្ញុំមានការអីមែនទេ...នេះកុំប្រាប់ថាមកទារលុយដែរលោកសងពួកអស់នោះពីខ្ញុំវិញណា»ថេយ៉ុងថាព្រមទាំងហុចកែវទឹកអោយjkតែក៏ភ័ញពេលដែរនឹកឃើញដល់រឿងប្រាក់ដែរjkសងពួកនោះជំនួសគេ

«មិនរឿងនឹងទេ...ហើយនេះអែងមិនគិតទៅស្លៀកពាក់អោយត្រឹមត្រូវសិនទេអី តិចយើងទ្រាំមិនបាន»jkនិយាយហើយក៏ញញឹមចុងម៉ាត់

«ហ៉ើយ...ទ្រាំមិនបានខ្មោចយកអីខ្ញុំមិនមែនជាមនុស្សស្រីទេណា អឺមចាំមួយបន្តិចចឹងខ្ញុំទៅរៀបចំខ្លួនសិនចឹង»ថេយ៉ុងថាហើយក៏ដើរទៅក្នុងបន្ទប់បាត់
នេះសំណាងល្អហើយដែររីនចាំនៅក្នុងឡាន

«យើងមកគ្រាន់តែ...»jkនិយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងនិយាយកាត់បានមុន

«គ្រាន់តែមកទារគុណបុណ្យ»ថេយ៉ុងនិយាយហីៗ

«យើងចូលចិត្តអែង យើងក៏មិនយល់ពីខ្លួនអែងដែរហេតុអីមកត្រូវខ្វល់ពីមនុស្សដែរទើបតែស្គាល់ដូចអែងដែរ»jkនិយាយទាំងទឹកមុខស្មើរបញ្ជាក់ថានាយមិនបានលេងសើចជាមួយទេ

«លោ...លោកថាមិចមិញ»ថេយ៉ុងគ្រាន់តែលឺjkនិយាយបែបនេះភ្លាមក៏ស្ទើតែចង់គាំងព្រោះភ្ញាក់ផ្អើលយ៉ាងខ្លាំង

«យើងប្រាប់ថាយើងចូលចិត្តអែង យ៉ាងមិចស្តាបទាន់ហើយឬនៅ»jkនិយាយម្តងទៀតដោយយឺតៗនឹងច្បាស់ធ្វើអោយថេយ៉ុងចំហរម៉ាត់ផ្លុង

«លោក..ចូលចិត្តខ្ញុំពិតមែនតែឋានៈលោកនឹងខ្ញុំខុសគ្នាឆ្ងាយណាស់ហើយ....»ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ត្រូវjkអោនមកបំបិតម៉ាត់គេដោយប្រើបបូរម៉ាត់នាយផ្ទាល់ទៅហើយធ្វើអោយពាក្យ ដែរថេយ៉ុងរៀបនឹងនិយាយចេញមកក៏ត្រូវលេបចូលទៅវិញអស់បានត្រឹមតែបើកភ្នែកធំភ្ញាក់ផ្អើលនឹងទង្វើរបស់jkប៉ុណ្ណោះ

«លោកកុំធ្វើបែបនេះអី លែងខ្ញុំទៅលោកជាមនុស្សប្រុសហើយខ្ញុំក៏ជាមនុស្សប្រុសវាមិនសាកសមទេ សម្រាប់ខ្ញុំវាមិនអីទេតែលោកវាអាចធ្វើអោយលោកខូចគេឈ្មោះបាន»ថេយ៉ុងនិយាយហូរហែតពេលដែរjkដកម៉ាត់ចេញវិញ

«យើងមិនប្រកាន់ទេ ស្នេហាគ្មានភេទទេហើយក៏គ្មានការរើសអើងដែរ»jkនាយនិយាយដោយសម្លេស្រទន់

«យើងមិនបង្ខំអែងទេ...គិតតាមសម្រួលទៅយើងទៅវិញហើយ នេះយកទៅទុកប្រើការទៅ»jkថាហើយក៏ដកកាតខ្មៅមួយមកអោយថេយ៉ុងហើយក៏ដើរចេញទៅវិញទុកអោយថេយ៉ុងនៅភាំងនឹងរឿងដែរកើតឡើងមិញនេះ

គិតតាមសម្រួលទៅយើងទៅវិញហើយ នេះយកទៅទុកប្រើការទៅ»jkថាហើយក៏ដកកាតខ្មៅមួយមកអោយថេយ៉ុងហើយក៏ដើរចេញទៅវិញទុកអោយថេយ៉ុងនៅភាំងនឹងរឿងដែរកើតឡើងមិញនេះ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សូមរង់ចាំអានភាគបន្ត.....👋

កុំភ្លេចជួយvoteអោយអេតមីនម្នាកមួយផង

ភាគនេះរៀងភ្លាវតិចហើយអ្នកទាំងអស់គ្នា😣

🧛🏻‍♂Kim Taehyung💖 (ចប់)Where stories live. Discover now