បន្ទាប់ពីពួកដែរចាប់ខ្លួនថេយ៉ុងនឹងរីនបានខលប្រាប់ចៅហ្វាយពួកវាហើយ មិនយូរប៉ុន្មានឡានខ្មៅបីគ្រឿងដែរបានចាប់ថេយ៉ុងនឹងរីនក៏បើមកឈប់នៅពីមុខផ្ទះវីឡាធំល្មមមួយជាប់នឹងជើងភ្នំដែរដាច់ពីផ្ទះអ្នកភូមិយ៉ាងឆ្ងាយពីគេ
«អ្នកនាងខ្ញុំយកពួកគេមកដល់ហើយ ទាន»កូនចៅក្បាលត្រងោលម្នាក់និយាយហើយក៏បីរាងតូចដើរចូលមក ឯរីនក៏ត្រូវកូនចៅពីនាក់ទៀតគ្រាចូលមកតាមក្រោយដែរ
«ល្អណាស់ៗ»ស្រីម៉ាត់ស្រស់និយាយឡើងព្រមទាំងផ្លុំផ្សែងបារីទៅលើ ស្រីម្នាក់នេះគឺគ្មានអ្នកណាក្រៅពី<អេលី ភិតធឺ>ដែរជាសង្សារចាស់របស់ជុងហ្គុកនោះទេ
«យកទឹកទៅជ្រះដាស់ពួកវាអោយក្រោកភ្លាមទៅ»នាងបញ្ជាទៅកូនចៅបន្ទាប់ពីពួកវាចងដៃរីនដាក់អោយអង្គុយជាប់នឹងកៅអីរួចហើយ ឯថេយ៉ុងវិញត្រូវនាងបញ្ជាអោយចងព្យួរដៃលើកទៅលើ
ឈូ~
ទឹកពីធុងត្រូវបានជះទៅលើមុខរីននឹងថេយ៉ុងព្រមគ្នាបន្តិចក្រោយមករីនក៏ដឹងខ្លួនមុន ពេលដែរបើកភ្នែកឡើងឃើញខ្លួនអែងចងបែបនេះក៏ងាកមើលឆ្វេងស្តាំពេលឃើញថេយ៉ុងត្រូវគេចងលើកឡើងលើបែបនេះនាយក៏ព្យាយាមស្រែកហៅ
«ហឹក...អ្នកប្រុសតូច...អ្នកប្រុសតូចដឹងខ្លួនឡើង»
រីនស្រែកហៅថេយ៉ុងយ៉ាងអស់សម្លេងនឹងភ័យជាខ្លាំង«ជុ...ជុកុំស្រែកខ្លាំងពេកយើងថ្លង់ណាស់»អេលីជញ្ជក់ម៉ាត់ឌឺហើយនិយាយដោយសម្លេងរីករាយ
«នាង...នាងស្រីពិសពុល ឆាប់ដោះលែងយើងនឹងអ្នកប្រុសតូចភ្លាម...អ្នកប្រុសតូចឆាប់ដឹងខ្លួនឡើង»រីនថាអោយអេលីហើយក៏ងាកមកហៅរាងតូចអោយដឹងខ្លួនវិញ
«ហា៊នជេយើងផងហេស»អេលីថាហើយក៏ទះរីនមួយកំភ្លៀងធ្វើអោយថ្ពាល់រីនហូរឈាមមករឹមៗ ព្រោះនាងមិនមែនទះដោយដៃទទេនុះឡើយគឺនាងពាក់ស្រោមដៃដែរមានក្រចកដៃដែកយ៉ាងមុតស្រួច
YOU ARE READING
🧛🏻♂Kim Taehyung💖 (ចប់)
Short Storyវាជារឿងរាវនិយាយពីជីវិតក្មេងប្រុសម្នាក់ជាកូនកាត់មនុស្សនឹងបិសាចជញ្ជក់ដែរជាខ្សែរស្រឡាយស្តេច[ Vampire] អីនេះអែង រហូតដល់ធ្លាក់ខ្លួនទៅជាក្មេងកំព្រាក៏ព្រោះតែភាពច្រណែនឈ្នានីសក្នុង ពិភពអំណាច....... រហូតដល់បានជួបនឹងម៉ាហ្វៀសោះកក្រោះម្នាក់ដែរល្បីថាកំណាចនឹងឃោឃៅគ...