Part14/សួស្តីក្មេងតូច

2K 164 0
                                    

«អូយ៎...នេះដើរគ្មានភ្នែកទេ....»ថេយ៉ុងនិយាយមិនទាន់ចប់ប្រយោគផងក៏ត្រូវដៃនរណាមិនដឹងខ្ទប់ម៉ាត់រាងតូចហើយក៏អូសចូលទៅក្នុងព្រៃក្បែរផ្លូវយ៉ាងលឿន

«ហ៉ឹម...ហ៉ឹក ហាសហា...សួស្តីក្មេងតូច សាច់សរខ្ចីបែបនេះមិនដឹងថាឈាមអែងឆ្ងាញ់ប៉ុន្មានទេ»សម្លេងក្រលរធំសើចហើយ និយាយដោយសម្លេងរំភើប

«ហ៉ឹម...ហ៉ឹក ហឺមលោកឆ្គួតទេអីឃើញទេជើងខ្ញុំគ្រិចហើយ»ថេយ៉ុងកំពុងតែយំស្រាប់ផងក៏រឹតតែយំថែមទៀតពេលដែរ ត្រូវក្រវែងអោយដួលនឹងដី

«មិនបាច់រំអួយច្រើនទេ...មោះអោយយើងបឺតឈាមអែងតាមសម្រួលទៅ»នាយថាហើយក៏ដើរទៅចាប់ដៃថេយ៉ុងអោយក្រោកឡើង

«បឺតឈាម...លោកជាបិសាចជញ្ជក់អី»ថេយ៉ុងឈប់យំហើយសួរ

«ហាសហា..យ៉ាងមិចខ្លាចហើយមែនទេ មិនបាច់ខ្លាចទេយើងសន្យាថាខាំមិនអោយអែងឈឺទេ»

«គ្រាន់តែជាបិសាចជញ្ជក់ឈាម តើមានអីត្រូវខ្លាចហើយលោកឈ្មោះអីនឹង...ដូចទ្រង់ដាច់ដាបដល់ហើយ»ថេយ៉ុងថាហើយក៏យកដៃម្ខាងបោសគូទខោខ្លួនអែងដែរប្រលាកដី

«អែងជាអ្នកណាមិចក៏មិនខ្លាចយើងចឹង»ហូ៊សុកនិយាយហើយក៏ប្រលែងដៃថេយ៉ុងវិញ

«ខ្ញុំក៏ជាបិសាចជញ្ជក់ឈាមដូចលោកដែរគ្រាន់តែជាមនុស្សពាក់កណ្តាលប៉ុណ្ណោះ...ហើយលោកឈ្មោះអី»ថេយ៉ុងប្រាប់ហើយក៏សួរសំណួរដដែរម្តងទៀត

«យើង...យើងឈ្មោះហ៊ូសុកជាស្តេចន័យអាណាចក្រឌីមុន មើលទៅអែងដូចជាមិនមែនបីសាចនៅអាណាចក្រយើងទេ»

«ធ្វើដល់ស្តេចហើយនៅមកធ្វើដូចជាបិសាចអាណាថាចឹង...ហើយអាណាចក្រអាណាចោញអីនឹងខ្ញុំមិនដែលលឺទេ»

«អែងនេះអាក្មេងល្អិត»ហ៊ូសុកស្រាប់តែច្រឡោតឡើងព្រោះគ្មានអ្នកណាហា៊នថាអោយនាយបែបនេះទេ

«ខ្ញុំគ្មានអារម្មណ៍ឈ្លោះជាមួយលោកទេ»ថេយ៉ុង
និយាយហើយក៏ដើរចេញទៅទាំងទឹកមុខស្រពោន

«ឈប់សិនមើល៍»ហ៊ូសុកថាហើយនាយក៏ចាប់ទាញដៃថេយ៉ុងដោយងាកមករកនាយវិញ

«មានការអីទៀតហើយ»

«គឺនៅអាណាចក្រមនុស្សយើងស្គាល់តែអែងទេ មានកន្លែងទៅទេយើងសុំទៅដែរ»នាយនិយាយអង្វរ ព្រោះនាយទើបតែចេញពីអាណាចក្របិសាចទេហើយក៏មិនចង់ទៅអាណាចក្រខ្លួនវិញទេអីឡូវនេះដែរ

🧛🏻‍♂Kim Taehyung💖 (ចប់)Where stories live. Discover now