ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងថេយ៉ុងនឹងជុងហ្គុកក៏កាន់តែស្និតស្នាលទៅៗហើយជុងហ្គុកក៏នាំថេយ៉ុងអោយមកនៅភូមិគ្រឹះជាមួនាយដែរក្នុងនាមជាអ្នកប្រុសតូចសំណប់ចិត្តរបស់នាយ អ្នកណាក៏ដោយគ្មានសិទ្ធប្រើរាងតូចឡើយលើកលែងតែនាយ
«អ៊ុំនិន...អ៊ុំជួយជូនខ្ញុំទៅក្រុមហ៊ុនបងជុងបន្តិចបានទេ»ថេយ៉ុងក្នុងឈុតអាវសដៃវែងនឹងខោពណ៌ទឹកដោះគោ ដើរចេញពីក្នុងផ្ទះបាយព្រមទាំងមានកាន់ប្រអប់សម្រាប់ដាក់អាហារមកជាមួយម៉ាឈុតផងដែរ
«បាទ បានអ្នកប្រុសតូច»អ៊ុំនិនដែរជាអ្នកបើកឡានអោនគោរពបន្តិចហើយក៏ដើរចេញទៅត្រៀមទឡាន
#ក្រុមហ៊ុន ចន គ្រុប
មិនយូរប៉ុន្មានឡានដែរថេយ៉ុងក៏បើកមកដល់ពីមុខក្រុមហ៊ុនរបស់ជុងហ្គុក ក្រុមហ៊ុន*ចន គ្រុប*គឺជាក្រុមហ៊ុនតុបតែងតាមកម្មវិធីដែរល្បីល្បាញបំផុត
_____________________
រាងតូចបោះជំហានចេញពីក្នុងឡានយ៉ាងរីករាយហើយក៏ងាកមកប្រាប់អ៊ុំនិនដែរឈរក្រោយខ្នងគេ«អ៊ុំនិនអាចត្រឡប់ទៅវិញមុនទៅមិនបាច់ចាំខ្ញុំទេ»ថេយ៉ុងនិយាយព្រមទាំងញញឹមស្រស់ទៅកាន់គាត់
«បាទ អ្នកប្រុសតូចចឹងអ៊ុំលាហើយ»គាត់ថាហើយក៏ឡើងឡានបើកចេញទៅវិញបាត់ទៅ
«ប្រញាប់ទៅរកបងជុងវិញ...ប្រហែលជាឃ្លានហើយមើលទៅនេះម៉ោងក៏ថ្ងៃណាស់ទៅហើយ😊»
ថេយ៉ុងនិយាយម្នាក់អែងហើយក៏ប្រញ៉ាប់ដើរចូល
ជណ្តើរយន្តឡើងទៅជាន់លើបង្អោះដែរជាជាន់សម្រាប់អ្នកគ្រប់គ្រង ព្រោះរាងតូចក៏ធ្លាប់មកទីនេះពីបីដងដែរព្រោះជុងហ្គុកជាអ្នកនាំមក
____________________«លោកប្រុសថេយ៉ុង»លេខាស្រីម៉ាត់ស្រស់និយាយហើយក៏អោនមុខគោរពរាងតូចថេយ៉ុងភ្លាម
«សួស្តីអ្នកនាងលេខាជែន បងជុងនៅខាងក្នុងដែរទេ»ថេយ៉ុងសួរឡើងហើយញញឹមដាក់អ្នកនាងលេខា
«គឺ...គឺបសគាត់មានភ្ញៀវសំខាន់...តែថា»លេខាជែននិយាយរៀងស្ទាក់ស្ទើបន្តិចតែក៏រៀបឃាត់ពេលដែរថេយ៉ុងបើកទា្វរបន្ទប់បានបន្តិច
«បងជុង...មិចក៏»តែក៏ហួសពេលបាត់ទៅហើយគ្រាន់តែថេយ៉ុងឈានជើងចូលក្នុងបន្ទប់មិនទាន់ផុតផង ទឹកមុខដែរញញឹមពព្រាយអំបាញ់មិញក៏ប្រែជារាបស្មើរព្រមទាំងមានដំណក់ទឹកហូរចេញពីភ្នែកប៉ុន្មានដំណក់ បន្ទាប់ពីរាងតូចថេយ៉ុងបានឃើញរូបភាពដែរធ្វើអោយសាច់មួយដុំតូចដែរនៅទ្រូងខាងឆ្វេងចាប់ផ្តើមឈឺចុកៗ គឺជាស្រស់ម៉ាត់ក្រហមស្រស់ម្នាក់ដែរកំពុងតែថើបគ្នាជាមួយជុងហ្គុកយ៉ាងរោរាលតែពេលឃើញថេយ៉ុងពួកគេក៏ធ្វើធម្មតាវិញ
YOU ARE READING
🧛🏻♂Kim Taehyung💖 (ចប់)
Short Storyវាជារឿងរាវនិយាយពីជីវិតក្មេងប្រុសម្នាក់ជាកូនកាត់មនុស្សនឹងបិសាចជញ្ជក់ដែរជាខ្សែរស្រឡាយស្តេច[ Vampire] អីនេះអែង រហូតដល់ធ្លាក់ខ្លួនទៅជាក្មេងកំព្រាក៏ព្រោះតែភាពច្រណែនឈ្នានីសក្នុង ពិភពអំណាច....... រហូតដល់បានជួបនឹងម៉ាហ្វៀសោះកក្រោះម្នាក់ដែរល្បីថាកំណាចនឹងឃោឃៅគ...