#ពេលល្ងាច
បន្ទាប់ពីថេយ៉ុងរៀងគ្រាន់បើជាងមុនហើយរាងស្តើងក៏ប្រញាប់ទៅធ្វើម្ហូបដើម្បីអោយជុងហ្គុកញុំា«ថេយ៍ហា៎ បងគ្មានអីពាក់ទេធ្វើមិចទៅ»ជុងហ្គុកស្រែកប្រាប់ថេយ៉ុងពេលដែរខ្លួនអែងចេញពីមុចទឹកវិញតែនាយគ្មានសម្លៀកបំពាក់ដើម្បីផ្លាស់ទេព្រោះមិនបានត្រៀមទុកទេ
«លោករកមើលក្នុងទូនឹងទៅ...លោកពាក់អាណាត្រូវគឺពាក់អានឹងទៅកុំរើសអី»ថេយ៉ុងស្រែកប្រាប់ពីខាងក្រៅ
«រកហើយតែគ្មានអាមួយណាត្រូវនឹងបងទេ...គឺមានតែខោខ្លីមួយនឹង»នាយទាញខោខ្លីមកពាក់ហើយប្រាប់ទៅវិញ
«ឆាប់មកញុំាបាយមកលឿនឡើង...ប្រយ័ត្នម្ហូបត្រជាក់អស់លែងឆ្ងាញទៅ»
«បាទសំណប់ចិត្ត»ជុងហ្គុកស្រែកប្រាប់ទៅវិញដោយសម្លេងស្រទន់
_____________«ប្រពន្ធបងធ្វើម្ហូបឆ្ងាញមែន...នេះមិចក៏អូនអាចញុំាម្ហូបអស់នេះបានហា៎»ជុងហ្គុកនិយាយសរសើរបន្ទាប់ពីនាយញុំាម្ហូបបានមួយម៉ាត់ តែក៏ចម្លែកចិត្តដែរ
ថេយ៉ុងដួសម្ហូបញុំាដែរ«អ្នកណាប្រពន្ធរបស់លោកហា៎ យ៉ាងមិចម្ហូបខ្ញុំជាអ្នកធ្វើមិចមិនចង់អោយខ្ញុំញុំាទេអី»ថេយ៉ុងតបដោយសម្លេងរៀងកាចបន្តិច
«បងគ្រាន់តែឆ្ងល់...ក្រែងអូនជាបិសាចជញ្ជក់ឈាមអីមិចក៏អូនញុំាម្ហូបរបស់មនុស្សបាន»
«ខ្ញុំគ្រាន់តែជាកូនកាត់បិសាចទេមិនមែនបិសាចជញ្ជក់ឈាមសុទ្ធអីណា»រាងតូចតបហីៗ
«ហេតុក៏អូនដឹង»ជុងហ្គុកសួរទៅវិញ
«គឺអ៊ុំស្រីអុីនជុនជាអ្នកប្រាប់ ហើយលោកក៏ជាអ្នកទីមួយដែរ ដែរបានដឹងរឿងខ្ញុំច្រើនដល់ថ្នាក់នេះ»អុីនជុនគឺជាអ្នកបម្រើដែរបានជួយថេយ៉ុង ពីដំបូងនាងក៏មិនចង់អោយថេយ៉ុងដឹងថាគេជាអ្វីដែរតែ នាងគិតថាបើនាងមិនប្រាប់គេទេគេក៏មិនចេះប្រយ័ត្នខ្លួនដែរ តែនាងក៏មិនបានប្រាប់ថាប៉ាម៉ាក់គេជាអ្នកណាដែរ គ្រាន់តែថានាងរើសគេមកចិញ្ចឹមប៉ុណ្ណោះ
«ចុះគាត់ទៅណាហើយ»ជុងហ្គុកក៏សួរបន្ត នាយក៏ឆ្ងល់ពីខ្លួនអែងដែរហេតុអីក៏នាយក្លាយជាមនុស្ស
បុិននិយាយហើយចូលចិត្តឆ្ងល់ច្រើនតាំងពីពេលណាមកទេ តែអោយតែគេនៅក្បែរថេយ៉ុគឺនាយក៏បែបនេះអែង
YOU ARE READING
🧛🏻♂Kim Taehyung💖 (ចប់)
Short Storyវាជារឿងរាវនិយាយពីជីវិតក្មេងប្រុសម្នាក់ជាកូនកាត់មនុស្សនឹងបិសាចជញ្ជក់ដែរជាខ្សែរស្រឡាយស្តេច[ Vampire] អីនេះអែង រហូតដល់ធ្លាក់ខ្លួនទៅជាក្មេងកំព្រាក៏ព្រោះតែភាពច្រណែនឈ្នានីសក្នុង ពិភពអំណាច....... រហូតដល់បានជួបនឹងម៉ាហ្វៀសោះកក្រោះម្នាក់ដែរល្បីថាកំណាចនឹងឃោឃៅគ...