Part21/ អូននឹងរងចាំបង

1.7K 158 0
                                    

បន្ទាប់ពីរឿងទាំងអស់ចប់សព្វគ្រាប់ហើយអាណាចក្ររ៉េខាឡាអាល់វ៉ែន ក៏បែបមកស្ងប់សុខវិញថ្ងៃនេះជាថ្ងៃទីពីហើយបន្ទាប់ពីថ្ងៃដែរកើតរឿងមកឯថេយ៉ុងក៏ទើបដឹងខ្លួនវិញដែរព្រោះគេយំរហូតដល់សន្លប់ ចំណែកសាកសពជុងហ្គុកក៏ត្រូវបិតារបស់ថេយ៉ុងបានអោយគេផឹកឈាមរបស់ទ្រង់ហើយព្រមទាំងធ្វើអោយនាយក្លាយជាបិសាចជញ្ជក់ឈាមផងដែរ
មានតែបែបនេះទេទើបអាចបន្តជីវិតអោយនាយបាន តែដោយសារតែកាំបិតដែរចាក់ត្រូវជុងហ្គុកនោះវាមិនមែនកាំបិតធម្មតាទេ ទើបជុងហ្គុកមិនទាន់ដឹងខ្លួនភ្លាមនៅឡើយទេតែគេក៏បានរស់ឡើងវិញហើយដែរឯរាងកាយរបស់គេត្រូវបានដាក់អោយដេកនៅក្នុងមឈូសទឹកកកដែរមិនចេះរលាយដើម្បីរក្សាថមពលជីវិតហើយវាក៏ជាមឈូសទិព្ធ

«ពេលនេះជុងហ្គុកគេអស់អីហើយ...ម្ចាស់ប្អូនចង់គិតយ៉ាងមិចបន្តទៀត»ណាមជូនសួរទៅថេយ៉ុងដែរកំពុងតែអង្អែលលើមឈូសទឹកកក

«ខ្ញុំម្ចាស់មិនទាន់ដឹងទេ...តែខ្ញុំម្ចាស់គិតថានឹងនាំជុងហ្គុកត្រឡប់ទៅភូមិគ្រឹះគេវិញ»ថេយ៉ុងតបដោយសម្លេងស្មើរ

«បងក៏មិនជំទាស់ទេបើអែងគិតថា...មានក្តីសុខគេប្រាកដជាដឹងខ្លួនមកវិញម្ចាស់ប្អូនកុំព្រួយអី ត្រូវរឹងមាំឡើងលឺទេ»ណាមជូននិយាយហើយក៏យកដៃទៅទះស្មារថេយ៉ុងផ្តល់ជាកម្លាំងចិត្ត ហើយក៏ដើរចេញទៅវិញបាត់
_____________________

«បុត្រចង់ទៅវិញពិតមែនទេ»ព្រះមហេសីទីបីសួរទៅថេយ៉ុងព្រមទាំងកាន់ដៃគេទាំងពីជាប់

«ពិតមែនហើយ...ពេលគេដឹងខ្លួនវិញបុត្រនឹងអោយគេនាំមកលេងព្រះមាតាភ្លាម»ថេយ៉ុងនិយាយហើយក៏ចូលទៅអោបទ្រង់យ៉ាងណែន

«បានហើយម្ចាស់អូនបុត្រគេធំហើយ»ហានជុងគីមចូលទៅលួងលោមប្រពន្ធខ្លួន

«បានហើយៗ...ឈប់មកផ្អែមល្ហែមមុខយើងទៀតទៅ ឈឺចិត្តណាស់វ៉ើយ»ស្តេចហ៊ូសុកនិយាយព្រមទាំងធ្វើមុខធុញ

«ចុះអ្នកណាអោយអែងមកឈរមើលហា៎....ខ្សឺតៗ យ៉ាងមិចហា៎»អតិតស្តេចហានជុងគីមនិយាយឌឺទៅវិញហើយព្រមទាំងថើបព្រះមហេសីទាំងពីរឌឺទៀតផង

🧛🏻‍♂Kim Taehyung💖 (ចប់)Where stories live. Discover now