Part7/ អាថ៌កំបាំងត្រូវបែកធ្លាយ

2.5K 218 0
                                    

បន្ទាប់ពីថ្ងៃដែរjkទៅរកថេយ៉ុងដល់បន្ទប់ជួយរបស់គេមក jkក៏តែងតែទៅលេងថេយ៍ជាញឹកញ៉ាប់ពេលខ្លះក៏ទិញអីផ្ញើក៏មានដែរ ទំនាក់ទំនងរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែមានភាពស្និតស្នាលទៅៗ

(ថេយ៍ថ្ងៃនេះបងចង់ទៅលេងឯង តើឯងនៅបន្ទប់ទេ)jkនិយាយតាមទូរស័ព្ទទៅកាន់ថេយ៍ ជិតមួយខែហើយjkក៏បានប្តូរសព្វនាមហៅខ្លួនឯងដែរតែថេយ៉ុងមិនបានហៅតាមទេមានjkម្នាក់អែងទេ

«លោក...លោកជុងហ្គុក...អឹម..លោកមិនបាច់មកទេថ្ងៃនេះខ្ញុំមិនទំនេរទេ»ថេយ៉ុងនិយាយដាច់ធ្វើអោយjkនៅមិនសុខឡើយព្រោះមិនដែរឃើញគេបែបនេះទេ

(ថេយ៍ ឯងកើតអីហេតុអីបានជាឯងដូចពិបាកដកដង្ហើមម្លេះ)jkសួរទៅថេយ៉ុងដោយអន្ទះសារព្រោះស្តាប់តាមសម្លេងថេយ៍ដូចជាពិបាកក្នុងខ្លួនណាស់

«...»ថេយ៍មិនបានតបព្រោះទូរស័ព្ទក៏ត្រូវដាច់មុនធ្វើអោយjkបារម្ភយ៉ាងខ្លាំង

«រីន បន្ថែមល្បឿនឆាប់ទៅបន្ទប់ជួលថេយ៍ភ្លាម»jkបញ្ជាអោយរីនបន្ថែមល្បឿនឡានបន្ថែម

«បាទ ចៅហ្វាយ»រីនថាហើយក៏ជាន់ហ្វ្រាងឡានបន្ថែមល្បឿនឡានថែមទៀត

#បន្ទប់ជួលថេយ៉ុង
តុក~តុក~~

«ថេយ៍...ថេយ៍នៅខាងក្នុងទេបើកទ្វារអោយបងបន្តិច»មិនយូរប៉ុន្មានឡានរបស់jkក៏បើកមកដល់
ពេលមកដល់jkក៏រត់មកគួសទ្វារភ្លាមតែគួសយូរហើយក៏មិនទាន់ឃើញថេយ៍មកបើកអោយសោះ
ទើបនាយអោយរីនធាក់ទ្វារចូលទៅខាងក្នុង

«ថេយ៍...ថេយ៍ឯងនៅក្នុងបន្ទប់ទឹកមែនទេ»jkពេលចូលមកដល់ក្នុងក៏ចូលទៅក្នុងបន្ទប់គេងរកថេយ៉ុងតែមិនឃើញទើបគិតថាគេនៅក្នុងបន្ទប់ទឹក

«ប្រាវ...»គ្រាន់តែលឺសម្លេងធ្លាក់របស់ភ្លាមjkក៏សម្រាច់ចិត្តធាក់ទ្វារចូលទៅតែក៏ស្រាប់តែភាំងនឹងសភាពរបស់ថេយ៉ុងមួយប៉ប្រិច

«ថេយ៍...ថេយ៍ឯងយ៉ាងមិចទៅហើយនឹង»jkក៏រត់ទៅលើករាងតូចរបស់ថេយ៉ុងដែរដួលដេកលើការ៉ូបន្ទប់ទឹក សភាពរបស់ថេយ៍ទឹកមុខគេឡើងស្លេកស្លាំងព្រមទាំងមានចង្គូមដែរដុះចេញមកសងខាងហើយនៅមានរបួសនៅដៃជាច្រើនកន្លែងមានកន្លែងខ្លះក៏កំពុងតែជិតមុខរបួសមកដូចដើមវិញក៏មាន [របួសត្រូវអាលជាមួយកាំបិត]

🧛🏻‍♂Kim Taehyung💖 (ចប់)Where stories live. Discover now