EP05 : លោកជឿគេ?

1.2K 147 4
                                    

     « ពួកឯងធ្វើស្អី? កុំប្រាប់ណាថា....ឯងកំពុងអោយដៃប្អូនប្រុសរបស់យើង អាក្រក់ណាស់! ផាក ជីមីន ឯងធ្លាប់ឮពាក្យថាប្រុសចិត្តងាយឬអត់? យើងថាពាក្យនេះសាកសមហ្នឹងឯងណាស់ »យ៉ុនហ្គី ដើរចូលមកឃើញប្រពន្ធនិងប្អូនប្រុសកំពុងតែចាប់ដៃគ្នាសម្លឹងមុខគ្នា នាយចូលមកនិយាយមើលងាយប្រពន្ធកប់ៗមាត់ ធ្វើអោយជុងហ្គុកនៅក្បែរនោះចង់តែជង្គងហោះ កុំអោយសម្ដីបានពេក
« បងប្រុសដូចជា.... »ជុងហ្គុក រកនិយាយស្រាប់តែរាងតូចហាម ព្រោះតែមិនចង់អោយបងប្អូនឈ្លោះគ្នាដោយសារតែគេម្នាក់
« ជុងហ្គុកកុំអី.... អរគុណណាស់ដែលបារម្ភ ប្អូនចេញទៅក្រៅត្រូវទេ? ទៅចុះបងចាត់ការបាន »ជីមីន ចូលហាមពេលឃើញប្អូនថ្លៃរកនិយាយ ព្រោះដឹងមុនថាបើ ជុងហ្គុក និយាយទៅធ្វើអោយបងប្រុសខឹងមិនខាន ដូចច្នេះត្រូវតែហាមអោយបានមុន
« បាទ »ជុងហ្គុក ព្រោះតែមិនចង់អោបងថ្លៃលំបាក គេក៏មិននិយាយអីដែរ ណាមួយគេក៏មានការសំខាន់ត្រូវធ្វើដែរ ទើបប្រញាប់ចេញទៅ។
     ជុងហ្គុក ចេញទៅផុតក៏នៅសល់តែ ជីមីន និង យ៉ុនហ្គី តែពីរនាក់។ រាងតូចដើរទៅកម្ដៅបបរអោយស្វាមីធ្វើដូចជាគ្មានរឿងអីកើតឡើង ព្រោះគេសន្យាខ្លួនឯងហើយមានរឿងអ្វីក៏គេមិនតបតដែរ តែរាងក្រាស់បែបជាគិតថាប្រពន្ធឌឺដងទៅវិញ ក៏ដើរទៅចាប់ស្មារាងតូចមួយទំហឹង។
« អូយ៎...លោកកើតឆ្គួតស្អី? »ជីមីន ដោយទ្រាំមិនបានក៏ស្រែកអោយស្វាមី អ្នកបម្រើប្រុងដើរចូលមកត្រូវបញ្ឃប់ដំណើរ ព្រោះឮសម្លេងខ្លាំងៗដូចជាកំពុងឈ្លោះគ្នាទើបចាំស្ដាប់នៅទ្វាក្រោយ
« ឯងហ៊ានតម្ដើងសម្លេងដាក់យើងផងហ្ហេស៎! បាន.... »យ៉ុនហ្គី ចាប់ផ្ដើមក្ដៅគុម្ពត្រចៀកពេលឮប្រពន្ធស្រែកអោយខ្លួន នាយខឹងក៏ចាប់ក្បាលរាងតូចរុញហើយបឺតជញ្ជក់បបូរមាត់រាងតូច។
« អឹប.....ហ្អឹមម!! ផ្លាច់// មនុស្សថោកទាប »ជីមីន ត្រូវបបូរក្រាស់គ្រប់គ្រង ក៏ព្យាយាមរើផងវៃផងរហូតដល់រាងក្រាស់ព្រមដកបបូរមាត់ចេញ ពេលនោះរាងតូចក៏ទះស្វាមីមួយកំផ្លៀង រួចរត់ទៅបន្ទប់បាត់។ រាងក្រាស់យកអណ្ដាតទល់ថ្ពាល់និងដៃអង្អែលបបូរមាត់ នាយមិនបានឈឺចាប់ដោយការទះនោះទេ តែនាយសមចិត្តដែលបានធ្វើបាបប្រពន្ធ។
« ហ្អឹមៗ ហ្អឹក!!  »ជីមីន មកដល់ក្នុងបន្ទប់យំយកៗ ទឹកភ្នែកហូរដូចជាទឹកទំនប់ គេខំប្រឹងទប់មិនចង់អោយទឹកភ្នែកខ្លួនស្រក់ដោយសារបុរសម្នាក់នេះឡើយ ប៉ុន្ដែគេធ្វើមិនបាន។
បន្ទាប់ពីយំអស់ចិត្តរាងតូចរៀបចំលើគ្រែអោយស្អាតទើបចុះទៅខាងក្រោមជួយធ្វើកិច្ចការផ្ទះ។ បើនៅតែអង្គុយយំក្នុងបន្ទប់ក៏គ្មានបានអ្វីមកវិញដែរ ដូច្នេះបើទំនេររកការងារធ្វើរំសាយអារម្មណ៍ល្អជាង។
     ចុះមកដល់ខាងក្រោមក៏ដូចចិត្តទៀត អ្នកបម្រើស្រីពីរនាក់បានចូលទៅស្ទាក់រាងតូចហើយនៅនិយាយពាក្យមិនគួរសមរម្យដាក់រាងតូចទៀតផង។
« នែ៎....ឈប់សិន! " នាងប៊ី ឃើញរាងតូចចុះមកភ្លាមក៏ចូលទៅស្ទាក់ដំណើរររបស់គេ
« បាទ? »ជីមីន តបទាំងស្នាមញញឹម តែក្នុងចិត្តដឹងរួចទៅហើយថាពួកគេកំពុងតែគិតចង់ធ្វើបាបខ្លួន
« នាងប៊ី »នាងអេ បានហៅដៃគូរចូលមក ហើយនាងប៊ី និងអ្នកបម្រើម្នាក់ទៀតកាន់កន្រ្ទក់ខោអាវដើរចូលមក វាជាខោអាវរបស់លោកស្រីមីននិងកូនប្រុសទាំងពីរ។
« នេះជាការងាររបស់ឯង គឺបោកខោអាវទាំងនេះ តែ....បោកដោយដៃហាមប្រើម៉ាសុីន បើមិនចឹងទេ! ឯងនឹងមានរឿងជាមួយលោកស្រីមិនខាន »នាងប៊ី បោះកន្រ្ទក់នៅមុខរាងតូចហើយនៅគំរាមទៀតធ្វើអោយរាងតូចបានត្រឹមតែឈរមួយកន្លែងហើយធ្វើតាមពាក្យគេប្រាប់។
« បាទ បងស្រី »ជីមីន ក៏ប្រមូលយកខោអាវទៅក្រោយ ហើយអង្គុយបោកខោអាវដោយដៃផ្ទាល់ រយៈពេលដែលរាងតូចធ្វើការគឺត្រូវលួចមើលដោយនាងអេ និង នាងប៊ី ជានិច្ច។
#ក្រុមហ៊ុន យ៉ុនហ្គី
« ចៅហ្វាយអ្នកនាង សូឡា មករកទាន »គ្រីស ជាជំនិតក៏ចូលមករាយការណ៍មុននឹងនរណាម្នាក់ចង់ជួបចៅហ្វាយ ព្រោះអាចរំខានដល់ការរបស់គេបាន
« អោយនាងចូលមក.... »យ៉ុនហ្គី ដកភ្នែកពីកុំព្យូរទ័រមើលមុខកូនចៅ ដើម្បីអនុញ្ញាតអោយអ្នកខាងក្រៅមកជួប ព្រោះម្នាក់នេះក៏សំខាន់សម្រាប់នាយណាស់
« បាទ....អ្នកនាង ចៅហ្វាយអនុញ្ញាតហើយ សូមអញ្ជើញ »គ្រីស ទទួលបានក៏ដើរចេញមកក្រៅប្រាប់ សូឡា ដែលឈររង់ចាំខាងក្រៅអោយចូលទៅជួបចៅហ្វាយខ្លួន គ្រាន់តែឮចឹងនាងក៏ដើរចូលទៅយ៉ាងលឿនធ្វើដូចមិនឃើញ គ្រីស ដែលកំពុងឈរនិយាយជាមួយនាងអញ្ចឹង។
/ ក្រាក /
" សូឡា មករកបងមានការអីឬ? »យ៉ុនហ្គី គ្រាន់តែឃើញគូរស្នេហ៍បើកទ្វាចូលមក ក៏សួរពីបំណងដែលនាងមករកខ្លួនដល់ក្រុមហ៊ុន
« បងនៅមានមុខមកសួរអូនទៀតហ្ហេស៎? អូនមិននៅបងរៀបការជាមួយអាក្មេងម្នាក់នោះ បងទុកអូនជាអ្វីយ៉ុន.... »សូឡា ជាប់ការងារនៅប្រទេសជប៉ុនទើបមិនដឹងរឿងដែលរាងក្រាស់រៀបការកាលពីម្សិលមិញ នាងធ្វើមុខកំសត់ដើម្បីអោយរាងក្រាស់លួងលោម
« បងសុំទោស តែបងមិនប្រាប់អូនព្រោះគិតថាវាមិនសំខាន់ អូនក៏ដឹងថាបងមិនបានស្រឡាញ់គេទេ គឺបងស្រឡាញ់អូនតែម្នាក់គត់ សូឡា សឺត// »សូឡា ក្រោបពីកៅអីដើរទៅជិតអោបចង្កេះនិងថើបនាងមួយខ្សឺត ដើម្បីលួងលោមមិនអោយនាងខឹង ចំណែកឯ សូឡា បានគេមកយកចិត្តបែបនេះនាងក៏បានដៃធ្វើជាញិកញ៉ក់ដាក់នាយ។
« អញ្ចឹង.... បងត្រូវតែកំដរអូនដើរផ្សារ មិនចឹងអូនខឹងបងមែនទែនហើយ »សូឡា ធ្វើជាថយចេញហើយយកដៃអោបទាំងមិនសុខចិត្ត
« បាទ បាន តែបងសុំធ្វើការបង្ហើយសិន អូខេ? »យ៉ុនហ្គី ចូលទៅអោបនាងម្ដងទៀត ហើយក៏យល់ព្រមទៅដើរផ្សារជាមួយគូរស្នេហ៍
« ចា៎ ចឹងបងប្រញាប់ធ្វើការទៅ អូនអង្គុយចាំបង »សូឡា ឮនាយយល់ព្រម ស្នាមញញឹមចាប់ផ្ដើមលេចមកភ្លេត នាងចាំចម្លើយនេះយូរមកហើយ វាជាឱកាសល្អ ដែលមានបុរសសង្ហាកំដរដើរផ្សារ។
Skip~
« បងៗខោអាវខ្ញុំបោករួចរាល់ហើយ បើអស់កិច្ចការខ្ញុំសុំទៅបន្ទប់សិនហើយ »ជីមីន ចុកដៃសឹងតែកាន់អីមិនជាប់ទើបសុំដកខ្លួនទៅសម្រាក ព្រោះរាងតូចមិនដែលធ្វើវាពីមុនមកឡើយ
« ឈប់! ឯងមិនទាន់អាចទៅបានទេ នៅមានការងារមួយទៀត.... »នាងប៊ី និយាយថែមទាំងញញឹមចុងមាត់ ព្រោះពេលនេះនាងទទួលបានបញ្ជាពីលោកស្រីមីន រកវិធីធ្វើបាបរាងតូច រហូតដល់គេទ្រាំមិនបានក៏ចាក់ចេញពីជីវិតកូនប្រុសរបស់គាត់ដោយខ្លួនឯង។
ត្រូវហើយការងារដែលនាងប៊ី បានបញ្ជាអោយរាងតូចធ្វើនោះ គឺស្រោចផ្កានិងដើមឈើគ្រប់ដើម ហើយអ្វីដែលសំខាន់នោះ សួនច្បារធំណាស់ នៅមានដើមឈើជាច្រើនដើមនៅជុំវិញផ្ទះទៀត តើស្រោចប៉ុន្មានម៉ោងទៅទើបហើយ? មកទល់ពេលនេះចង់ប្រកែកក៏ប្រកែកមិនបានដែរ មានតែព្រមទទួល។
« តុលាបក្រហមស្អាតណាស់ អូយ៎.... »ជីមីន ឃើញផ្កាកុលាបស្អាតហើយក្លិនក្រអូបទើបចង់ប៉ះវា ប៉ុន្ដែបែរជាមុតប្រឡាវាទៅវិញ រាងតូចជូតឈាមចេញក៏បន្ដការងាររបស់ខ្លួនទៀត។ ម៉ោងជិត6ទើប ជីមីន ស្រោចផ្កាក្នុងសួនច្បារការួច តែនាងបម្រើទាំងពីរ បានប្រើអោយរាងតូចធ្វើការបន្ដទៀតដូចជាសម្អាតចាន រៀបចំផ្ទះបាយ និងធ្វើអាហារជាដើម។
« អ្នកប្រុសធំ.... " នាងប៊ី គ្រាន់តែ យ៉ុនហ្គី ចុះពីលើឡានក៏រត់ទៅរកភ្លាម ដូចមានអ្វីចង់ប្ដឹងអញ្ចឹង
« មានរឿងអី? មិចក៏មិននិយាយមក យើងចាំស្ដាប់ »យ៉ុនហ្គី ឃើញនាងអះអុញចង់និយាយតិចអត់តិច នាយបានតឿនគេអោយនិយាយមក ព្រោះនាយអស់កម្លាំងចង់ងូតទឹកអាងបានសម្រាក
គឺ.....ប្រពន្ធចៅហ្វាយលួចខ្ចិលមិនព្រមជួយធ្វើការផ្ទះពួកយើងទេ ហើយគាត់នៅស្ដីអោយពួកយើងទៀត »នាងប៊ី និយាយទូលពិតមានបំណងធ្វើបាបរាងតូចច្បាស់ណាស់ ទាំងដែលការងារទាំងអស់រាងតូចអ្នកធ្វើ
« ហ្អឹម....ទៅធ្វើការនាងចុះ »យ៉ុនហ្គី គ្រាន់តែឮខឹងប្រពន្ធតែម្ដង ព្រោះនាយមិនអោយរាងតូចទៅធ្វើការខាងក្រៅ ដោយសារអោយជួយធ្វើការផ្ទះ តែមើលចុះបែរជាលួចខ្ចិលទៅវិញ
« យ៉េ....បានសម្រេចហើយនាងអេ " នាងប៊ី និង នាងអេ បានទះដៃគ្នា ព្រោះកុហករាងក្រាស់បានសម្រេច មើលចុះនាយខឹងខ្លាំងណាស់ពេលឮ ជីមីន ខ្ចិលមិនជួយធ្វើកិច្ចការផ្ទះ។
   / ក្រាក /
យ៉ុនហ្គី ចូលមកដល់ក្នុងបន្ទប់ភ្លាមក៏ឃើញរាងតូចកំពុងតែគេងដូចដែលអ្នកបម្រើនិយាយមែន នាយចូលទៅទាញដៃប្រពន្ធអោយក្រោកហើយនិយាយទាំងកំហឹង។
« គិតថារៀបការជាមួយយើងហើយ ឯងចង់ធ្វើអីក៏បានដែរមែនទេ? កុំសង្ឃឹម! »យ៉ុនហ្គី និយាយធ្វើអោយរាងតូចដែលទើបតែក្រោបពីគេងមិនទាន់អស់ងងុយធ្វើភ្នែកម៉ក់ៗ ដោយសារមិនយល់សម្ដីដែលនាយនិយាយ
« លោកនិយាយស្អី ខ្ញុំមិនយល់ទេ? »ជីមីន សួរទៅកាន់ស្វាមី ព្រោះចង់អោយគេនិយាយអោយបានច្បាស់ជាងនេះ
« កុំមកធ្វើពើ....នាងប៊ី ប្រាប់យើងថាឯងមិនជួយធ្វើកិច្ចការផ្ទះ បែរជាមកសង្ងំដេកទៅវិញ ពិតដូចដែលគេនិយាយឬអត់? »យ៉ុនហ្គី នៅតែរក្សាទឹកមុខរាបស្មើ ព្រោះតែចង់បានចម្លើយចេញពីមាត់ប្រពន្ធផ្ទាល់ តើដូចដែលពួកនាងនិយាយដែរឬទេ?
« ចុះបើខ្ញុំប្រាប់ថា មិនពិត តើលោកជឿខ្ញុំឬអត់? »ជីមីន ពិតជាចង់ប្រាប់នាយណាស់ថា ខ្លួនមិនបានលួចខ្ចិលនោះទេ តែបើប្រាប់ហើយនាយអាចជឿសម្ដីខ្លួនឬទេ?
យ៉ុនហ្គី ស្ងាត់គ្មានពាក្យអីនិយាយ ព្រោះតាមសម្ដីនិងទឹកមុខរាងតូចធ្វើអោយនាយដឹងថា ជីមីន មិនបាននិយាយកុហកខ្លួនទេ ប៉ុន្ដែអ្នកបម្រើកុហកខ្លួនមានគោលបំណងអ្វីទៅ?
« លោកមិនតបបានន័យថា លោកជឿគេ ដូច្នេះខ្ញុំគ្មានអ្វីត្រូវបកស្រាយនោះទេ »ជីមីន ប្រលះដៃចេញពីដៃរាងក្រាស់ ហើយក៏ប្រាស់ខ្លួនគេងបែរទៅម្ខាងទៀត ទឹកភ្នែកចាប់ផ្ដើមហូរមកម្ដងទៀត ព្រោះស្វាមីមិនជឿសម្ដីខ្លួន យ៉ុនហ្គី បិទភ្នែកដកដង្ហើមចូល-ដកដង្ហើមចេញ ហើយដើរចូលទៅបន្ទប់ទឹកបាត់។
សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now