ក្រោយពីរៀបចំបន្ទប់រួច ជីមីន ក៏ដើរតម្រង់ទៅបន្ទប់ទទួលភ្ញៀវដែលមាន យ៉ុនហ្គី កំពុងតែអង្គុយមើលទូរទស្សន៍។
« ខ្ញុំរៀបចំបន្ទប់អោយលោករួចហើយ គឺបន្ទប់នៅខាងស្ដាំដៃ បើគ្មានអីទេ! ខ្ញុំសុំទៅបន្ទប់សិនហើយ »ជីមីន បានចង្អុលទៅបន្ទប់ដែលនៅខាងស្ដាំដៃខ្លួន (វាជាបន្ទប់ទំនេរឬសម្រាប់ភ្ញៀវ) ចំណែក ជីមីន ក៏រកទៅសម្រាកដែរ ព្រោះនៅមើលម៉ាក់ពេញមួយថ្ងៃ
« ហ្អឹម... »រាងក្រាស់ឆ្លើយតែភ្នែកគិតតែសម្លឹងមើលទូរទស្សន៍ រាងតូចក៏មិននិយាយអ្វីច្រើនក៏ឡើងទៅបន្ទប់ មកដល់បន្ទប់រាងតូចដើរទៅយកកន្សែងនៅក្នុងទូរហើយចូលទៅបន្ទប់ទឹកបាត់។
កន្លះម៉ោង ជីមីន ដើរចេញពីបន្ទប់ទឹកដោយដៃកាន់កូនកន្សែងញីសក់ថ្នមៗអោយវាឆាប់ស្ងួត ពេលងាកទៅម្ខាងស្រាប់តែឃើញវត្តមានរាងក្រាស់កំពុងតែអង្គុយលើគ្រែ។
« មិចក៏លោកនៅទីនេះ ក្រែងខ្ញុំរៀបចំបន្ទប់អោយលោកហើយតើស៎! រឺលោកត្រូវការអ្វីបន្ថែម? »ជីមីន ឆ្ងល់ថាហេតុអ្វីបាននាយមកបន្ទប់ខ្លួនវិញ ខណៈបន្ទប់មួយទៀតបានរៀបចំអោយរួចហើយ ឬក៏វាតូចពេកសម្រាប់នាយ។
« យើងមកដេកជាមួយប្រពន្ធមិនបានមែនទេ? »ជីមីន សួរប្រហែលជាភ្លេចហើយថាខ្លួននិងនាយត្រូវជាអ្វីហ្នឹងគ្នា ហើយគ្រាន់តែប្ដីចង់មកដេកជាមួយប្រពន្ធខុសដែរឬ?
« តែវាជាបន្ទប់របស់ខ្ញុំ »ជីមីន ព្យាយាមប្រកែក តើខ្លួនអាចគេងជាមួយនាយបានយ៉ាងមិច វាមិនទម្លាប់ទេដែលនៅសុខៗស្រាប់តែត្រូវគេងជាមួយមនុស្សមិនធ្លាប់ស្គាល់ យ៉ាងណាក៏មិនអាចអោយនាយគេងជាមួយខ្លួនបានដែរ
« បន្ទប់របស់ឯងក៏ជាបន្ទប់របស់យើងដែរ ភ្លេចហើយមែនទេថាពួកយើងត្រូវជាអ្វីនឹងគ្នា... »យ៉ុនហ្គី ក៏រំលឹកដល់ការចងចាំរាងតូចមិនសមណាភ្លេចសោះ ព្រោះទើបតែចុះអេតាសុីវិលព្រឹកមិញហើយ ដូច្នេះអ្វីដែលជារបស់រាងតូចក៏ដូចជារបស់នាយទាំងអស់។
« ប៉ុន្ដែពួកយើងមិនទាន់រៀបការទេ »ជីមីន ក៏យកលេសរឿងមិនទាន់រៀបការយកមកនិយាយប្រាប់រាងក្រាស់តែនាយធ្វើធម្មតា
« រៀបការនៅសំខាន់ទៀតហ្ហេស៎? បើពេលនេះឯងចុះអេតាសុីវិលជាមួយយើងហើយ ឬមួយឯងចង់លែងលះ បើអញ្ចឹងយើងទៅឥឡូវនេះល្អទេ? »យ៉ុនហ្គី និយាយចប់រកក្រោកចេញ ស្រាប់តែរាងតូចប្រញាប់និយាយបញ្ឃប់នាយ
« តាមចិត្តលោកចុះ ជីមីន ដឹងថារាងក្រាស់កំពុងគំរាមខ្លួនមិនត្រឹមតែប៉ុណ្ណោះនៅនិយាយរឿងលែងលះទៀតទាំងដែលដឹងច្បាស់ថា បើនាយហ៊ានតែចុះហត្ថលេខាលើលិខិតនោះភ្លាមគ្រប់យ៉ាងក៏ត្រូវចប់ ចឹងមានតែបណ្ដោយហើយទ្រាំគេងជាមួយនាយនៅទីនេះ។
Skip~
ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យបានចាំងទម្លុះបង្អួចបង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងល្អិតរមួត។ រាងតូចបើកភ្នែកសន្សឹមៗឃើញមុខដ៏ស្រស់សង្ហាសម្លឹងមើលយ៉ាងយូរ...ពេលរាងក្រាស់កម្រើកខ្លួនទើបរាងតូចរហ័សក្រោបចេញយ៉ាងលឿនដើរចូលបន្ទប់ទឹកបាត់។ 30នាទីក្រោយរាងតូចក៏ចេញពីបន្ទប់ទឹកវិញ ដោយឯកសណ្ឋានធ្វើការ រាងក្រាស់ឃើញក៏ឧទាន ៖
« ចង់ទៅណា? »យ៉ុនហ្គី អង្គុយលើគ្រែសម្លឹងមើលប្រពន្ធពីក្រោមដល់លើទើបសួរ
« ខ្ញុំទៅធ្វើការ មានបញ្ហាអីឬអត់? »ជីមីន ក៏តបគ្មានខ្លាចអ្នកជាស្វាមីសូម្បីបន្ដិច ធម្មតា ជីមីន កាចណាស់ ខ្លាំងមកក៏ខ្លាំងទៅវិញគ្មានខ្លាចនោះទេ
« មាន...គឺចាប់ពីថ្ងៃនេះទៅឯងមិនបាច់ទៅធ្វើការអីទាំងអស់ គឺត្រូវត្រៀមធ្វើជាកូនកម្លោះរបស់យើង ស្ដាប់បានទេ? »យ៉ុនហ្គី និយាយចប់ក៏ដើរចេញទៅ មិនបាច់អោយអ្នកម្ខាងទៀតនិយាយទាន់។ ជីមីន អង្គុយឈរទាំងទឹកមុខអស់សង្ឃឹម ហេតុអ្វីមិនអោយធ្វើការទាំងដែលគេត្រូវរកលុយមកដោះបំណុលនាយ?
" តើគេកំពុងតែគិតអ្វី? ខ្ញុំដូចជាមិនយល់សោះ "
•ក្នុងឡាន
« ចៅហ្វាយខ្ញុំសួរមួយបានឬអត់? ហេតុអ្វីចៅហ្វាយមិនអោយអ្នកប្រុសតូចទៅធ្វើការ? »គ្រីស បើកឡានមកយ៉ាងយូរទើបដាច់ចិត្តសួរចៅហ្វាយ ហើយភ្នែកចេះតែលួចមើលចៅហ្វាយតាមកញ្ចក់រហូត
« យើងថាឯងមិនពិបាកយល់ទេ.... »យ៉ុនហ្គី ឮកូនចៅសួរតែនាយមិនបានឆ្លើយចំឡើយ គ្រាន់តែនិយាយប៉ុណ្ណេះក៏កូនចៅខ្លួនអាចយល់ដែរ
« អរ....បាទ »គ្រីស គិតបន្ដិចទើបអាចយល់ន័យដែលចៅហ្វាយនិយាយ សាកគិតទៅមើលបានប្ដីជាសេដ្ឋីមានមុខជំនួញទាំងក្នុងទាំងក្រៅប្រទេស លុយចាយមិនអស់ បើអោយប្រពន្ធទៅធ្វើការនោះប្រាកដជាមានគេយកទៅនិយាយដើមមិនខាន។
#មន្ទីរពេទ្យ ទីក្រុងប៊ូសាន
ដោយសារតែ យ៉ុនហ្គី មិនអោយទៅធ្វើការទើប ជីមីន មកមន្ទីរពេទ្យមើលម៉ាក់ ចូលមកដល់ក្នុងបន្ទប់ក៏ឃើញម៉ាក់កំពុងតែនិយាយជាមួយ ថេយ៉ុង ក៏ដើរចូលទៅរកអ្នកទាំងពីរទាំងស្នាមញញឹម។
« ហ្អឹកៗៗ ម៉ាក់! ម៉ាក់ដឹងហើយខ្លួនហើយហ្ហេស៎! តើម៉ាក់យ៉ាងមិចដែរ មានឈឺត្រង់កន្លែងណាឬអត់? »ជីមីន កាលដែលឃើញម៉ាក់ដឹងខ្លួនវិញ គេពិតជាសប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែក អ្នកស្រីឃើញកូនយំក៏យកដៃជូតទឹកភ្នែកអោយកូន
« កូនយំធ្វើអី? ម៉ាក់មានកើតអីឯណា! មើលចុះយំអញ្ចឹងដូចកូនក្មេង »អ្នកស្រីផាក យកដៃជូតទឹកភ្នែកព្រមទាំងសើចតិចៗ ព្រោះកូនម្នាក់នេះមើលទៅបារម្ភពីគាត់ខ្លាំងណាស់
« គឺមកពីកូនបារម្ភពីម៉ាក់ ម៉ាក់ពិសារអីហើយឬនៅ? »ជីមីន យកដៃជូតទឹកភ្នែកចេញហើយសួរម៉ាក់ព្រោះខ្លួនមកមើលគាត់រៀងថ្ងៃបន្ដិច
« ម៉ាក់ញុំារួចហើយ គឺកូន ថេយ៍ ជាអ្នករៀបចំអោយ ម៉ាក់អរគុណកូនដែលនៅកំដរម៉ាក់ពេញមួយព្រឹក នៅមានអាហារព្រឹកនេះទៀត អរគុណកូនណាស់... »អ្នកស្រីផាក តបកូនប្រុសរួច ទើបបែរទៅម្ខាងអរគុណដល់ ថេយ៉ុង ដែលអង្គុយញញឹមនៅក្បែរនោះក្នុងឯកសណ្ឋានជាគ្រូពេទ្យ
« បាទ កុំគួរសមអីអ្នកមីង បើចឹងខ្ញុំសុំលាទៅធ្វើការសិនហើយ ជម្រាបលាបាទ! ជីមីនយើងទៅហើយណា »ថេយ៉ុង លើកដៃសំពះអ្នកស្រី ហើយមិនភ្លេចលាមិត្តសម្លាញ់ដែលអង្គុយក្បែរខ្លួនដែរ
« ហ្អឹម.....អរគុណសម្លាញ់ »ជីមីន ញញឹមដាក់មិត្តសម្លាញ់ ហើយ ថេយ៉ុង ដើរចេញទៅបាត់ ចំណែកម៉ាក់កូនទាំងពីរអង្គុយនិយាយគ្នា ជីមីន បានប្រាប់ម៉ាក់ពីការវះកាត់ប្រហែលមួយសប្ដាហ៍ទៀត ហើយគេនឹងបញ្ចូលគាត់ទៅសេអ៊ូល ដើម្បីត្រៀមព្រមធ្វើការវះកាត់។
« ម៉ាក់!! នៅមានរឿងមួយទៀតដែលកូនចង់ប្រាប់ គឺកូនយល់ព្រមសំណើររបស់គេហើយ ម៉ាក់មិនបាច់បារម្ភនោះទេ ផ្ទះដែលជាត្រកូលរបស់យើងកូនមិនអោយវាធ្លាក់ក្នុងដៃអ្នកដទៃឡើយ »ជីមីន ចាប់ដៃម៉ាក់
« កូននិយាយពិតមែនហេស៎! ម៉ាក់អរគុណណាស់ជីមីន »អ្នកស្រីផាក ក៏ក្រោបអោបកូន មិននឹកស្មាន់ថា ជីមីន ហ៊ានលះបង់សេចក្ដីសុខរបស់ខ្លួន ដើម្បីគ្រួសារដល់ម្លឹងសោះ គាត់ពិតជាសំណាងណាស់។
Skip~
ពេលដែលម៉ាក់សម្រាក ជីមីន ក៏មកផ្ទះដូចធម្មតា ពេលមកដល់មុខផ្ទះឃើញឡានដែលចតពីមុខផ្ទះ ដឹងថាជាឡានរបស់ យ៉ុនហ្គី រាងតូចដកដង្ហើមធំមុននឹងដើរចូលទៅខាងក្នុង។
« មកដល់ហើយហេស៎? ប្រពន្ធសម្លាញ់ ហត់ទេ? »យ៉ុនហ្គី គ្រាន់តែឃើញ ជីមីន ដើរចូលមកដើរទៅរកហើយថែមទាំងអោបចង្កេះគេទៀតផង
« លោក....លែង »ជីមីន ព្យាយាមយកដៃខ្លួនទៅប្រលះដៃនាយចេញ ប៉ុន្ដែដៃនាយស្អិតដូចតុកកែអញ្ចឹង
« យ៉ាងមិចប្ដីប៉ះមិនបានឬ? »ជីមីន រិតតែអោបណែនជាងមុន ហើយថែមទាំងនិយាយច្រឡឹមទៀត។ ជីមីន មិនមាត់ក៏ឈរនៅស្ងៀម ព្រោះលែងមានពាក្យអីនិយាយជាមួយនាយទៀតហើយ បើនិយាយទៅមានតែខាតទឹកមាត់ព្រោះនាយមិនស្ដាប់ខ្លួនឡើយ។
« ប្ដីឃ្លានហើយ...ធ្វើអ្វីអោយញុំាបន្ដិចមក ណា ណាៗ អូនសម្លាញ់ »យ៉ុនហ្គី ខិតមុខចូលទៅជិតមុខ ជីមីន ធ្វើអោយអ្នកម្ខាងទៀតដឹងពីខ្យល់ដង្ហើមដែលកំពុងតែភាយខ្យល់ក្ដៅៗប៉ះថ្ពាល់របស់គេ
« ហ្អឹម ក៏បានដែរ... »ជីមីន ឆ្លើយទាំងធុញទ្រាន ហេតុអ្វីជាខ្លួនដែលបានប្ដីចរិកឆ្គួតមិនចំឆ្គួតបែបនេះ។ បន្ទាប់ពីរាងតូចព្រមធ្វើអីអោយញុំាហើយ នាយក៏លែងដៃពីចង្កេះរបស់គេ រាងតូចក៏ដើរទៅផ្ទះបាយយ៉ាងលឿន ព្រោះមានបំណងចង់គេចពីមនុស្សដូចជា យ៉ុនហ្គី ។
មួយសន្ទុះធំអាហារក៏ឆ្អិន រាងតូចលើកអាហារដាក់លើតុនឹងដួសបាយអោយរាងក្រាស់ ពេលរួចរាល់ក៏ដើរទៅហៅនាយអោយមកញុំា ដើរបានត្រឹមមាត់ទ្វារាងតូចក៏ងងឹតមុខតែសំណាងបានទប់ទ្វាជាប់កុំអីដួលបាត់។
« លោកអាហាររៀបចំដាក់លើតុរួចរាល់ហើយ អស់កិច្ចការហើយខ្ញុំសុំទៅបន្ទប់ហើយ »ជីមីន ឃើញរាងក្រាស់កំពុងតែអង្គុយមើលទូរសព្ទក៏ប្រាប់អោយនាយបានដឹង ហើយឆាប់ទៅញុំាមិនចឹងអាហារនឹងត្រជាក់ ដោយសារមិនសូវស្រួលខ្លួនរាងតូចក៏ចង់ដកខ្លួនឡើងទៅសម្រាក
« ឈប់...នៅមិនទាន់អាចទៅបានទេ កំដរយើងសុីអាហារមួយពេលនេះបានទេ យើងមិនចង់សុីម្នាក់ឯង »ឮរាងក្រាស់បញ្ឃប់ខ្លួន ហើយនៅបបួលខ្លួនទៀត ទោះមិនចង់ក៏ត្រូវតែចង់ដែលដំណាក់កាលនេះទៅហើយ។
ដូច្នេះពួកគេក៏បានញុំាអាហារមួយពេលជាមួយគ្នា គ្រប់គ្នាហាក់ដូចជាស្ងប់ស្ងាត់ម្នាក់គិតតែពីញុំាយកៗ ឯម្នាក់ទៀតលេបមិនចូលបាយមួយចាននៅមួយចាន រាងក្រាស់ចេះតែតាមសម្លឹងមើលគេរហូត កែវភ្នែកនាយបង្ហាញថា...កំពុងតែបារម្ភ។
Skip~
មួយសប្ដាហ៍កន្លងទៅការវះកាត់អ្នកស្រីផាក ក៏ទទួលបានជោគជ័យ ជីមីន ពិតជាសប្បាយចិត្តណាស់ដែលគាត់រួចផុតពីជំងឺមួយនេះ ក្រោយពីតាមដានអាការៈនៅមន្ទីរពេទ្យ2សប្ដាហ៍រួចមក លោកគ្រូពេទ្យក៏បានអនុញ្ញាតអោយគាត់ត្រឡប់ទៅផ្ទះវិញ។ មកដល់ផ្ទះ ជីមីន បានបំពេញតួនាទីជាកូនល្អមើលថែគាត់រហូត ពេលដែលនៅមុខអ្នកម៉ាក់គេជាមនុស្សម្នាក់រឹងមាំ ក្លាហាន តែរូបភាពខាងក្រោយនោះជាមនុស្សម្នាក់ដែលខ្លាច ជីមីន តែងតែសង្ងំយំនៅក្នុងបន្ទប់ គេងមិនលក់មិនដឹងថាពេលដែលរៀបការរួចជីវិតរបស់គេនឹងក្លាយជាបែបណានោះទេ គេជាមនុស្សយ៉ាងមិចក៏ខ្លួនមិនដឹង។
" តើក្រោយពេលរៀបការរួចជីវិត ជីមីន នឹងជាយ៉ាងណា? "
សូមរង់ចាំភាគបន្ដ....
YOU ARE READING
រឿង ពង្រាត់បេះដូង Ss1 (ចប់)
Historia Corta« បងដឹងឬអត់? ហេតុអីអូនមិនអាចស្អប់បង? ព្រោះបងជាមនុស្សដែលអូនស្រឡាញ់ » មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចន អូលីហ្សា (Mika-TaeMin) ថ្ងៃសរសេរនិងបញ្ចប់: 01.01-16.02.2022