#ប្រលាន្ដយន្ដហោះ អ៊ីន ឈុន
« យើងទៅហើយ ឯងមើលថែខ្លួនផង បើឯងអង្សុកអាចហោះទៅលេងយើងបាន យើងចាំទទួលឯងជានិច្ច »ជីមីន ដើរមកជិតមិត្ត និយាយលាទៅកាន់គេព្រោះនៅសល់ពេលមិនច្រើនទេ ជើងយន្ដហោះក៏ជិតចេញដំណើរហើយ
« ហ្អឹម ឯងក៏ដូចគ្នា សំណាងល្អសម្លាញ់ »ថេយ៉ុង ក៏ដូចគ្នា គឺគេមិនសុំអ្វីច្រើន សុំអោយតែជីមីនមើលថែសុខខ្លួនឯង ហើយនឹងសំណាងល្អគេក៏អស់បារម្ភដែរ ពួកគេអោបលាគ្នាចុងក្រោយ ព្រោះ ជីមីន ទៅលើកនេះមិនដឹងត្រឡប់មកវិញពេលណា ស្រួលមិនស្រួលនៅទីនោះរហូតផងក៏មិនដឹង។
« ថេយ៉ុង ម៉ាក់ទៅហើយ ផ្ដាំលាលោកស្រីគីមផង »អ្នកស្រីផាក លាថេយ៉ុងដែលបានមកជូនដំណើរគាត់និងជីមីនថ្ងៃនេះ
« បាទ សូមធ្វើដំណើរដោយសុវត្ថិភាព »ថេយ៉ុង តបទំងស្នាមញញឹម ហើយសូមអោយគាត់ធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ជីមីន និងម៉ាក់អូសវ៉ាន់លីចូលទៅខាងក្នុង ដោយមិនភ្លេចលើកដៃបាយៗ ថេយ៉ុងដែលឈរសម្លឹងមើលពីខាងក្រៅទៅ ចំណែកថេយ៉ុងក៏ត្រឡប់ទៅធ្វើការវិញបន្ទាប់ធ្វើជូនដំណើរ ជីមីន ហើយ។
Skip~
« គ្រីស មានបានដំណឹងអីឬអត់? »យ៉ុនហ្គី ដែលអង្គុយនៅខាងក្រោយគោងទាក់ខ្លាបានសួរទៅកូនចៅដែលកំពុងតែផ្ដោតទៅលើការបើកបបរ
« បាទ អត់ទេចៅហ្វាយ តែខ្ញុំបានអោយកូនចៅជួយតាមរក..... »
/ រីង រីង /
គ្រីស និយាយប្រាប់ចៅហ្វាយបានត្រឹមនេះសម្លេងទូរសព្ទក៏បន្លឺឡើង គ្រីសមិនហ៊ានលើកព្រោះកំពុងតែបើកឡាន តែរាងក្រាស់អនុញ្ញាតអោយគេនិយាយ ព្រោះអាចនឹងមានរឿងអីជាបន្ទាន់ហើយទើបមានខលមក
« អាឡូ ?មានការអី? ហាស៎!! ចឹងបណ្ដឹងបានហើយ »គ្រីស បានលើកទូរសព្ទនិយាយាជាមួយគ្នីគ្នារួចក៏ដាក់ទូរសព្ទចុះ ហើយសម្លឹងមើលចៅហ្វាយតាមកញ្ចក់
«ឯងមើលយើងមិនឈប់ មានអីចង់និយាយឬអត់? »យ៉ុនហ្គី ដឹងថាមានក្រសែភ្នែកមួយគូរមើលខ្លួន ទើបនាយសួរ ព្រោះអ្នកដែលកំពុងមើលខ្លួននោះគឺជាកូនចៅជំនិតរបស់ខ្លួន
« បាទ ចៅហ្វាយ គឺកូនចៅខ្ញុំប្រាប់ថាអ្នកប្រុសជីមីន ទើបតែឡើងយន្ដហោះទៅសហរដ្ឋអាមេរិកមិនប៉ុន្មាននាទីមុននេះ ឮមកថាគាត់ចង់រស់នៅទីនោះរហូត ចំណែករឿងយ៉ាងណានោះ ខ្ញុំនឹងស៊ើបបន្ថែមទៀត »គ្រីស និយាយប្រាប់រាងក្រាស់ពីរឿងដែលគេបានឮ ហើយនៅសល់ប៉ុន្មានគឺគ្រីសជាអ្នកចាត់ការ
« ហ្អឹម.... »យ៉ុនហ្គី គ្រាន់តែឮថារាងតូចចាកចេញពីប្រទេសកូរ៉េបាត់ អារម្មណ៍នាយហាក់ដូចជាហោះហើរទៅតាមរាងតូចអញ្វឹង ស្របពេលនោះបានឮសម្ដីគ្រីសនិយាយនាយក៏តបហើយកំពុងគិតពីរឿងរាងតូច។
_______________
#សហរដ្ឋអាមេរិក
រយៈពេលមួយឆ្នាំដែលរស់នៅទីនេះ ជីមីន នៅតែគិតនៅតែនឹករាងក្រាស់ ព្រោះនាយជាស្នេហ៍ដំបូង ហើយក៏ធ្លាប់ជាប៉ាកូនរបស់ខ្លួនដែរ ជីមីនបាន...។
" អ្ហឹកៗៗ " ជីមីន អង្គុយលើសាឡុងស្រាប់តែក្អកខ្លាំង ពេលនោះក៏មានបុរសម្នាក់ដើរចូលមកមើល ពេលឃើញឈាមច្រើននៅលើក្រណាត់ដែលរាងតូចបានខ្ទប់មាត់បុរសម្នាក់នោះកាន់តែបារម្ភ
« ជីមីន! អូនមិនអីទេហ្ហេស៎? អោយបងជូនទៅពេទ្យឬអត់? មើលទៅអាការៈអូនដូចជាមិនធូរស្បើយសោះ អូននៅតែគិតរឿងនោះទៀតហ្ហស៎? »ជេហុប (ជុង ហូស៊ុក) នាយបារម្ភខ្លាំងពេលឃើញអាការៈមនុស្សដែលខ្លួនស្រឡាញ់ហាក់ដូចជាមិនធូរស្បើយសោះ ដ៏ដោយសារជីមីនមិនសូវយកចិត្តទុកដាក់នឹងសុខភាពខ្លួនឯង គេកាន់តែគិតច្រើនទោះជាខំហាមចិត្តខ្លួនឯងមិនអោយគិតមិនចង់ឃើញគេក៏ដោយ ជីមីនក៏មិនអាចធ្វើបានដែរ។
« សុំទោសហូ.... ដែលអូនមិនអាចបំភ្លេចគេបាន »ជីមីន ទម្លាក់ទឹកមុខចុះមិនហ៊ានមើលមុខ ជេហុប ដែលជាស្វាមី ព្រោះដឹងថាខ្លួនខុសដែលព្រមទទួលនាយទាំងដែលមិនទាន់ភ្លេចយ៉ុនហ្គីបាន
« កុំចឹងអី បងមិនចង់ឃើញអូនពិបាកចិត្ត ឬគិតច្រើនឡើយ បងខ្លាចប៉ះពាល់ដល់សុខភាពអូន បើអូនហត់សម្រាកទៅ បងត្រូវទៅធ្វើការហើយ ល្ងាចជួបគ្នា សឺត! »ជេហុប មិនដែលខឹងរឿងនេះ គ្រាន់តែមិនចង់ឃើញរាងតូចពិបាកចិត្តដូចដែលគេនិយាយពីដើមអញ្ចឹង
« បាទ សុវត្ថិភាពតាមផ្លូវ »ជីមីន ឮជេហុបមិនប្រកាន់ចំពោះរឿងនេះ ក៏រាងធូរចិត្តដែរមិននឹកស្មានថាគាត់ជាមនុស្សល្អដល់ម្លឹងសោះ។ រាងតូចសំណាងណាស់ដែលបានស្វាមីល្អដូចជា ជេហុប ប៉ុន្ដែគួរអោយស្ដាយរាងតូចនៅតែមិនអាចភ្លេច យ៉ុនហ្គី បាន បើសួរថាហេតុអី? រាងតូចក៏មិនដឹងដូចគ្នា ប្រហែលព្រំលិខិតចារមកចឹង។
ជេហុប និយាយជាមួយ ជីមីន រួចនាយក៏ចេញពីផ្ទះហើយឡើងឡានដោយមានកូនចៅជាអ្នកបើកសំដៅទៅក្រុមហ៊ុនរបស់គេ។
________________
/ ក្រាក /
« បងប្រុស និយាយគ្នាបន្ដិចបានឬអត់? »ជុងហ្គុក បើកទ្វាចូលមកឃើញ យ៉ុនហ្គី កំពុងធ្វើការ ក៏សុំរំខានពេលបងប្រុសបន្ដិចព្រោះរឿងនេះសំខាន់សម្រាប់គាត់
«អឹម...និយាយមក »យ៉ុនហ្គី ឃើញមានឯកសារនៅក្នុងដៃ ជុងហ្គុក និងទឹកមុខមិនសូវស្រួលក៏អោយប្អូនឆាប់និយាយហើយនាយនឹងចាំស្ដាប់ តើមានរឿងអីបានជុងហ្គុកហ៊ានចូលមករំខានការងារខ្លួនចឹង?
« បងមើលឯកសារនេះសិនទៅ...គឺបង ជីមីន គាត់កើតជំងឺមហារីកដំណាក់កាលទី2 ហើយគាត់ធ្វើដំណើរទៅអាមេរិកក៏ព្រោះតែជំងឺនេះដែរ ចំណែកឯម្នាក់នេះជាស្វាមីថ្មីគាត់ ហើយគេជាអ្នកធានាបង ជីមីន និង អ្នកស្រីផាក ទៅរស់នៅទីនោះក្នុងនាមជាប្រពន្ធស្របច្បាប់និងម្ដាយក្មេក »ជុងហ្គុក បានហុចឯកសារនឹងរៀបរាប់រឿងត្រួសអោយបងប្រុសស្ដាប់ ហើយចុងក្រោយគេក៏ហុចរូបថតជេហុបអោយរាងក្រាស់មើល ហើយនៅមានរូបដែលជីមីននៅជាមួយជេហុបទៀតផង។
យ៉ុនហ្គី ស្ដាប់ការរៀបរាបនិងមើលឯកសារទាក់ទងនឹងជំងឺ ជីមីន រួចទឹកមុខប្រែជាក្រៀមក្រំនិងសោកសៅជាទីបំផុត ប៉ុន្ដែរឿងដែលនាយមិននឹកស្មាន់ដល់នោះគឺរាងតូចរៀបការមានស្វាមីថ្មី។ រាងក្រាស់ដឹងច្បាស់ថា កន្លងមកនាយគ្រាន់តែជាប្ដីមិនបានការ ល្ងង់ គ្រាន់តែមើលថែប្រពន្ធមួយនាក់ក៏ធ្វើមិនបាន សមហើយដែលរាងតូចលែងក្បាលចោលហើយទៅយកប្ដីថ្មី។
Skip~
« ម៉ាក់!! កូនធ្វើត្រូវឬអត់ ដែលប្រាប់រឿងនេះដល់ពួកគេ »ថេយ៉ុង ដើរមកអង្គុយជិតម៉ាក់ហើយសួរគាត់ ព្រោះខ្លួនបានប្រាប់រឿងរាងតូចទៅកាន់ ជុងហ្គុក ទាំងដែលបានសន្យានឹង ជីមីន ហើយថាមិនប្រាប់អ្នកណា តែពេលនេះ ថេយ៉ុង ក្បត់សន្យាហើយ បើសិនជា ជីមីន ដឹងគេប្រាកដជាខឹងខ្លួនណាស់ហើយមើលទៅ
« ថេយ៍ ម៉ាក់គ្មានចម្លើយអោយកូនទេ ប៉ុន្ដែបើកូនគិតថាធ្វើចឹងជារឿងត្រឹមត្រូវ កូនមិនត្រូវមកអង្គុយស្ដាយក្រោយនោះទេ យល់សម្ដីម៉ាក់និយាយឬអត់? »អ្នកស្រីគីម គាត់និយាយចង់បានន័យថា បើយើងនិយាយប្រាប់អាថ៌បាំងដែលខំលាក់ជាយូរហើយទៅប្រាប់នរណាម្នាក់ ទោះជាយើងអង្គុយស្ដាយនៅពេលនេះក៏គ្មានប្រយោជន៍ដែលព្រោះយើងនិយាយវាចេញទៅហើយ
« បាទ យល់ហើយ អរគុណម៉ាក់ »ថេយ៉ុង ស្ដាប់ម៉ាក់និយាយចប់ក៏យល់ន័យរបស់គាត់ ចំណែកអ្នកស្រីញញឹមពេលដឹងថាកូនយល់អ្វីគ្រប់យ៉ាងដែលគាត់និយាយមុននេះ។
« ជីមីន មកអង្គុយធ្វើអីនៅខាងក្រៅ ទីនេះត្រជាក់ណាស់ប្រយ័ត្នឈឺ.... »លោកស្រីផាក ចុះមកខាងក្រោមក៏ឃើញ ជីមីន អង្គុយនៅខាងក្រៅផ្ទះសម្លឹងមើលទៅទ្វារបងមុខផ្ទះ ហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់ចឹង ទើបចូលទៅសួរ
« ម៉ាក់!! យប់ហើយមិចក៏បងហូ គាត់មិនទាន់មកទៀត ឬមួយគាត់ខឹងកូន? »ជីមីន ឮសម្លេងម៉ាក់ហៅក៏ងាកទៅរកគាត់ហើយសួរពី ជេហុប ដែលមិនទាន់មកផ្ទះ ម៉ោងជិត8ហើយមិចក៏មិនឃើញមកទៀត តាមធម្មតា ជេហុប មកផ្ទះលឿនៗណាស់ព្រោះត្រូវមើលថែគេ
« ម៉ាក់មិនគិតចឹងទេ ប្រហែលជាលោកហូរវល់ការងារហើយទើបមកយឺត តែពេលនេះម៉ាក់ថាកូនចូលទៅផ្ទះសិនល្អជាង មេឃត្រជាក់ណាស់អាចធ្វើអោយកូនឈឺបាន បន្ដិចទៀតលោកហូមកហើយ ជឿម៉ាក់ទៅ.... »អ្នកស្រីផាក គាត់មិនចង់អោយ ជីមីន គិតខ្លួនទេ!ហើយគាត់ក៏មិនជឿថា ជេហុប ខឹងដែរ ទើបគាត់និយាយប្រាប់ ជីមីន អោយដឹង បន្ទាប់ពីស្ដាប់សម្ដីម៉ាក់និយាចប់ រាងតូចក៏ព្រមចូលផ្ទះវិញជាមួយគាត់។
Skip~
« យើងល្ងង់ណាស់ហ្ហេស៎ ល្ងង់ដល់ថ្នាក់អោយឯងបង្វិលក្បាលបាន ឯងពិតជាអាក្រក់ណាស់ ធ្វើអោយស្រឡាញ់ហើយក៏រត់ចោលបាត់ ឯងទុកយើងជាស្អី ផាក ជីមីន »យ៉ុនហ្គី អង្គុយក្នុងបន្ទប់ធ្វើការក៏ទាញរូបថតរាងតូចមកកាន់ នាយយកដៃអង្អែលផ្ទៃមុខរាងតូចហើយស្ដីអោយគេដែលហ៊ានទៅចោលនាយ។
« ដរាបណាឯងនៅក្នុងបេះដូងយើង យើងមិនព្រមដោះលែងឯងអោយទៅដោយងាយៗទេ មិនថាឯងទៅដល់ទីណា ទៅជាមួយអ្នកណា មីន-យ៉ុនហ្គីយើងនឹងតាមឯងទៅដល់ទីនោះ »យ៉ុនហ្គី និយាយចប់ក៏ទុករូបថតនៅកន្លែងដើមវិញ ហើយនាយក៏ចេញពីបន្ទប់ធ្វើការទៅបន្ទប់របស់ខ្លួន។
" ជួបគ្នាឆាប់ៗ ផាក ជីមីន "
សូមរង់ចាំភាគបន្ដ...
YOU ARE READING
រឿង ពង្រាត់បេះដូង Ss1 (ចប់)
Short Story« បងដឹងឬអត់? ហេតុអីអូនមិនអាចស្អប់បង? ព្រោះបងជាមនុស្សដែលអូនស្រឡាញ់ » មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចន អូលីហ្សា (Mika-TaeMin) ថ្ងៃសរសេរនិងបញ្ចប់: 01.01-16.02.2022