EP18 : គាត់ជាមនុស្សដំបូង

1.4K 140 5
                                    

« អ្ហឹកៗៗ ហ្ហើយ!! »ជីមីន ក្រោកពីគេងមិនទាន់អស់ងងុយស្រួលបួលផង ក៏ក្អកខ្លាំងៗឮដល់អ្នកជាម្ដាយដែលដើរកាត់មុខបន្ទប់ គាត់បារម្ភពីកូនប្រុសខ្លាំងក៏ចូលមកមើល
« ជីមីន មិចក៏ក្អកខ្លាំងម្ល៉េះ? ស្លាប់ហើយ! ឈាមច្រើនណាស់ អង្គុយត្រង់នឹងហើយ ចាំម៉ាក់ទៅយកថ្នាំអោយ »អ្នកស្រីផាក គាត់ភ្ញាក់ផ្អើលពេលឃើញឈាមច្រើននៅលើក្រណាត់ដែលរាងតូចកាន់ គាត់បម្រុងនឹងដើរទៅយកថ្នាំ តែត្រូវរាងតូចក៏ហាម
« ម៉ាក់!! មិនបាច់ទេ.... »ជីមីន ចាប់ដៃអោយគាត់អោយឈប់ ហើយសម្លឹងមុខម៉ាក់ដោយកែវភ្នែកអស់សង្ឃឹម ចំណែកអ្នកស្រីមើលមុខកូនប្រុសទើបយល់
« កុំប្រាប់អោយសោះថាកូន...ជីមីន? មិចក៏ធ្វើចឹង កូនមិនចង់នៅជាមួយម៉ាក់អោយយូរជាងនេះទេឬ? »អ្នកស្រី គាត់ឃើញទឹកមុខកូនទើបសង្ស័យថាកូនមិនដែលទេបថ្នាំទើបសួរ ហើយរាងតូចក៏ងក់ក្បាលទាំងទឹកមុខសោកសៅ មិនមែនគេមិនចង់លេបឡើយ ប៉ុន្ដែរាងតូចដឹងពីជំងឺខ្លួនច្បាស់ (បែបនេះតើស៎! ទើបអាការៈគេមិនគ្រាន់បើសោះ មានតែធ្ងន់ៗទៅលើសដើម បើ ជេហុប និង ថេយ៉ុង ដឹងគេប្រាកដជាបារម្ភខ្លាំងហើយ ព្រោះពួកគេចង់អោយរាងតូចត្រឡប់មកដូចដើមវិញ មិនចង់រែកជំងឺដ៏កាចសាហាវនោះទេ
« ម៉ាក់ កូនចង់ទៅព្រះវិហារ តើអាចជូនកូនទៅបានឬអត់? »ជីមីន ឮម៉ាក់សួរក៏មិនដឹងថាតបយ៉ាងមិចដែរ ទើបស្នើរសុំអោយម៉ាក់ជូនទៅកន្លែងមួយ ព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ អាចអោយអារម្មណ៍គេស្ងប់បាន
« ចា៎ បាន »អ្នកស្រីផាក តបឡើងលឿនពេលឮកូនចង់ទៅព្រះវិហារ ព្រោះតាំងពីមកនៅទីនេះ ជីមីន បានទៅតែពីរកន្លែងគត់ ទីមួយផ្ទះនេះ ទីពីរមន្ទីរពេទ្យ ដូច្នេះបើកូនចង់ទៅទីណាគាត់ស្ម័គ្រចិត្តជូនទៅគ្រប់ទីកន្លែងអោយតែកូនចង់ទៅហើយធ្វើអោយគេសប្បាយចិត្ត។
     Skip~
    មកដល់ព្រះវិហារ ជីមីន ក៏អង្គុយលើកៅអីដែលនៅជួរមុខគេបង្អស់ នៅក្នុងដៃកាន់កន្សែងដៃតូចពណ៌សមានឆ្លាក់ឈ្មោះ មីន យ៉ុនហ្គី ជាភាសាអង់គ្លេសនៃជ្រុងខាងចុងកន្សែង។
« តាមសម្រួលចុះ ម៉ាក់ចេញទៅចាំខាងក្រៅ »អ្នកស្រីផាក គាត់ជួយគ្រារាងតូចចូលមកខាងក្នុងហើយ គាត់ក៏សុំទៅខាងក្រៅព្រោះប្រហែលជាកូនចង់នៅស្ងប់ស្ងាត់ទើបមិនចង់រំខាន។ ពេលម៉ាក់ចេញទៅផុតរាងតូចសម្លឹងកន្សែងដែលកំពុងកាន់ហើយលើកម្រាមដៃអង្អែលលើឈ្មោះរាងក្រាស់ថ្នមៗ ដៃតូចៗប្រែជាញ័រទឹកភ្នែកក៏ស្រក់មកមួយដំណក់លើកន្លែងនោះ។
« អូនស្រឡាញ់បង មីន យ៉ុនហ្គី »ជីមីន និយាយពាក្យស្រឡាញ់ទៅកាន់យ៉ុនហ្គី ប៉ុន្ដែគួរអោយស្ដាយរាងក្រាស់មិនបាននៅទីនេះ ទឹកភ្នែកចាប់ផ្ដើមហូរកន្សែងនៅដៃក៏យកមកអោបជាប់នឹងទ្រូង ជីមីន បិទភ្នែកសញ្ចឹងគិតដល់រាងក្រាស់ ស្រាប់តែពេលនោះក៏
« បើស្រឡាញ់ ហេតុអីក៏ចាកចេញពីបង? »សម្លេងបុរសម្នាក់បន្លឺឡើងធ្វើអោយអ្នកដែលអង្គុយបើកភ្នែកធំៗហើយសម្លឹងរកម្ចាស់សម្លេងមួយនោះ ពេលដែលបានឃើញ ជីមីន ក៏ភាំងព្រោះម្នាក់នោះជាមនុស្សដែលខ្លួនកំពុងតែនឹកដល់
« យ៉ុនហ្គី? »ជីមីន ក្រោកឈរសម្លឹងមុខរាងក្រាស់ដែលដើរសំដៅមករកខ្លួន យ៉ុនហ្គី បញ្ឃប់ដំណើរនៅចំពោះមុខរាងតូចហើយញញឹម រាងតូចឈរភ្លឹកដោយសារតែការបង្ហាញខ្លួនរបស់នាយហាក់ដូចជាសុបិន្ដអញ្ចឹង
« ឮបងសួរឬអត់? បើស្រឡាញ់ ហេតុអីក៏ចាកចេញ? »យ៉ុនហ្គី ឃើញរាងតូចឈរស្ងៀមមិនឆ្លើយសំណួរដែលខំសួរពីដំបូងក៏សម្រេចចិត្តសួរម្ដងទៀត
« ខ្ញុំ.....ខ្ញុំមិនដឹងទេ »ជីមីន ម្ដងនេះឮរាងក្រាស់សួរក៏ស្ទាក់ស្ទើរតបទៅវិញ តាមពិតរាងតូចដឹងថា: ថ្ងៃណាមួយខ្លួននឹងចាកចេញពីនាយជារៀងរហូតគ្មានថ្ងៃត្រឡប់មកវិញ ទើបសម្រេចចិត្តចាកចេញពីនាយ។ ហើយសង្ឃឹមថានាយនឹងរស់នៅជាមួយមនុស្សដែលនាយស្រឡាញ់ប្រកបដោយសុភមង្គល ចំណែកខ្លួនវិញសុខចិត្តរស់នៅដោយការឈឺចាប់ ព្រោះតែមិនចង់អោយគេមកពិបាកដោយសារតែខ្លួន។
« ចង់ទៅណា! »យ៉ុនហ្គី សួរដោយសាររាងតូចតបតែប៉ុន្មានម៉ាត់ហើយរកដើរចេញទើបរាងក្រាស់ចាប់ដៃរាងតូចមិនអោយទៅ
« លោក! លែងដៃខ្ញុំទៅ »ជីមីន មិនត្រឹមតែសុំអោយនាយលែងដៃខ្លួនទេ នៅយកដៃម្ខាងទៀតរុញដៃនាយចេញទៀតផង តែគ្មានប្រយោជន៍ឡើយព្រោះដៃរាងតូចដូចជាគ្មានកម្លាំងសោះ ដូចច្នេះមានតែចាំអ្នកម្ខាងទៀតប្រលែងដៃខ្លួនប៉ុណ្ណោះ
« ចុះបើមិនលែងចង់យ៉ាងមិច? »យ៉ុនហ្គី ដឹងច្បាស់ថារាងតូចមិនអាចរើរួចពីដៃខ្លួន ទើបសួរទាំងញញឹម ចំណែកជីមីនស្ងាត់ពេលរាងក្រាស់សួរ ព្រោះគេក៏គ្មានវិធីអីអោយនាយលែងដៃខ្លួនដែរ
« ស្ងាត់បានន័យថា គ្មាន! បងព្រមលែងដៃអូន ប៉ុន្ដែពួកយើងនិយាយគ្នាបន្ដិចបានឬអត់? »យ៉ុនហ្គី សន្និដ្ឋានរួចក៏ព្រមលែងដៃរាងតូច តែនាយមានរឿងខ្លះចង់និយាយជាមួយគេ
ជីមីន ឈរទល់មុខនាយហើយក៏ងក់ក្បាលព្រមនិយាយជាមួយគេ បើគេព្យាយាមគេច នាយកាន់តែតាមដូច្នេះនិយាយពេលនេះត្រង់នេះអោយហើយក៏ល្អដែរ។
______________
« ហាស៎? ស្លាប់មិនខានទេខ្ញុំ »ថេយ៉ុង ស្រែកមួយវ៉ាស់ពេលឮ ជុងហ្គុក ប្រាប់ថាបងប្រុសរបស់គេទៅតាមជីមីនដល់អាមេរិក បើ ជីមីន ដឹងថាខ្លួនជាអ្នកប្រាប់នោះប្រាកដជាស្លាប់មិនស្អាតទេ
« ហេតុអីក៏ភ្ញាក់ផ្អើលម្ល៉េះ? »ជុងហ្គុក សួរពេលឮ ថេយ៉ុង ស្រែកហើយទឹកមុខបង្ហាញថា គេកំពុងតែបារម្ភពីរឿងអីមួយ
« ក៏ព្រោះតែពួកលោក បើសិនជាជីមីនដឹងថាខ្ញុំជាអ្នកប្រាប់នោះ ខ្ញុំប្រហែលជាស្លាប់មិនខានទេ មាត់អើយមាត់! នៅសុខៗក៏និយាយរឿងរបស់មិត្តចេញមក បើសិនជាជីមីនវៃក៏សមដែរ ព្រោះមកពីខ្លួនដែលមាត់ដាចនិយាយចេញមក »ថេយ៉ុង និយាយតិចៗតែក៏ធ្វើអោយ ជុងហ្គុក បានឮ នាយមិនតបតែក៏ឈរសើចព្រោះខ្នាញ់នឹងចរិករបស់គេ អោយតែពេលនៅក្បែរថេយ៉ុងម្ដងៗគេមានអារម្មណ៍ថាមានសេចក្ដីសុខ ឬមួយមកពីនាយស្រឡាញ់គេខ្លាំង ទើបអារម្មណ៍មួយនេះកើតឡើងភ្លាមៗចឹង។
« លោកសើចអី? វាអស់សំណើចណាស់ទៅហី? »ថេយ៉ុង កំពុងតែពិបាកចិត្តក៏ឃើញថាគេកំពុងតែឈរសើចខ្លួនក៏សួរទាំងហួសចិត្ត នេះគេខំប្រាប់រឿងជីមីនមិនគិតចង់ជួយបែរជាឈរសើចទៅវិញ បើគេវៃកុំថាគេកាចអោយសោះ
« ទេ...ខ្ញុំមានសើចឯងឯណា ឯងមើលច្រឡំទេដឹង ខ្ញុំថាឯងគួរតែកាត់វែនតាពាក់ហើយ ពិតទេ! »ជុងហ្គុក ឮអ្នកម្ខាងទៀតនិយាយក៏ប្រែទឹកមុខមកធម្មតាវិញ ហើយនៅអោយ ថេយ៉ុង ទៅកាត់វែនតាទៀត ពេលនិយាយចប់នាយក៏ដើរគេចបាត់ ធ្វើអោយថេយ៉ុងដែលឈរមួយកន្លែងតាមមើលដំណើររបស់គេ។
Skip~
« មិនក៏ចាកចេញ អូនដឹងឬអត់? រាល់យប់បងដេកមិនលក់ដោយសារថានឹកអូន ហើយបងសង្ឃឹមថា ថ្ងៃណាមួយពួកយើងនឹងបានជួបគ្នាម្ដងទៀត ត្រឹមតែមួយនាទីក៏បងអស់ចិត្តដែរ »យ៉ុនហ្គី អង្គុយក្បែររាងតូចរៀបរាប់ប្រាប់រឿងដែលខ្លួនរស់នៅពេលគ្មានគេ ពេលពួកគេលែងលះហើយ រាងក្រាស់គេងមិនលក់នឹកដល់រាងតូគ្រប់ពេល
« ខ្ញុំសំខាន់ដល់ម្លឹងហ្ហេស៎? »ជីមីន ឮរាងក្រាស់និយាយក៏សួរ ព្រោះគេមិនដែលដឹងសោះថាគេក៏សំខាន់សម្រាប់នាយដែរ
« ហ្អឹម..... អូនសំខាន់តាំងតែពីអូនដើរចូលក្នុងជីវិតបងម្ល៉េះ បងសុំទោស! កន្លងមកបងមិនល្អ មិនដែលការពារអូន ធ្វើបាបអូន បងវាអាក្រក់បងសុំតែ...អឹប!»យ៉ុនហ្គី រកនិយាយពាក្យមិនល្អចេញមក ទើបរាងតូចលើកចង្អុលដៃទៅប៉ះមាត់រាងក្រាស់មិនអោយនិយាយ ពេលនេះនាយដឹងថាខ្លួនខុសដែលធ្លាប់ធ្វើបាបរាងតូច ទើបសុំអោយរាងតូចអភ័ទោសអោយ គេដឹងថាកំហុសនេះធំណាស់ទោះជាគេយកជីវិតមកប្ដូរក៏មិនគ្រប់ដែរ
« កុំនិយាយអី....ចាត់ទុកថារឿងកន្លងមកជាសុបិន្ដអាក្រក់ទៅចុះ ខ្ញុំព្រមអត់ទោសអោយលោក »ជីមីន ហាមប្រាមមិនអោយនាយនិយាយពាក្យអពមង្គល បន្ទាប់មករាងតូចក៏តប រាងតូចព្រមអភ័ទោសអោយនាយព្រោះមិនចង់អោយនាយបន្ទោសខ្លួនឯង សម្រាប់រាងតូចគឺមិនដែលខឹងឬស្អប់រាងក្រាស់ម្ដងណាឡើយ រឿងដែលកន្លងហួសអោយវាហួសទៅចុះ កុំរំលឹកវាអី!
« ជីមីន អូននិយាយពិតមែន? អរគុណអូនណាស់ »យ៉ុនហ្គី គ្រាន់តែឮរាងតូចព្រមលើកលែងអោយខ្លួនក៏ទាញរាងតូចមកអោប។ ជីមីន បានរាងក្រាស់អោបមានអារម្មណ៍ថាធូរស្បើយ ទុកកង្វល់ទាំងប៉ុន្មានក៏រលាយអស់មួយរំពេចន៍ ចំណែករាងក្រាស់ក៏ដូចរាងតូចដែរ ហេតុអ្វីនាយមានអារម្មណ៍ថាមានសេចក្ដីសុខម្ល៉េះ ពេលបាននៅក្បែររាងតូច ពីព្រោះរាងតូចប្រៀបដូចជាបេះដូងនិងដង្ហើមរបស់នាយ ដែលមិនអាចខ្វះបាន។
" ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅពេលស្ថិតនៅក្នុងរង្វង់ដៃរបស់គាត់ គាត់ជាមនុស្សដំបូងហើយក៏ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់ "
សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now