#ទីក្រុងប៊ូសាន
ផ្ទះនៅក្បែរជើងភ្នំនៅទឹកដីប៊ូសានរស់នៅដោយក្មេងប្រុសអាយុ25ឆ្នាំនិងម្ដាយវ័យចំណាស់។ គ្រួសារមានជីវភាពមធ្យមមានក្រុមហ៊ុនជារបស់ខ្លួនហើយក៏បានបញ្ចូនកូនប្រុសទៅរៀនដល់បរទេស ក្រោយពីបានបញ្ចប់ការសិក្សា ផាក ជីមីន បានមកប្រទេសកូរ៉េវិញដោយធ្វើការនៅក្រុមហ៊ុនលក់ឡាននៅនេះ។
ថ្ងៃនេះក្រុមហ៊ុនមានពិធីជប់លៀងតែជីមីនមិនបានចូលរួមឡើយ ដោយសារមិនចង់អោយម៉ាក់នៅផ្ទះម្នាក់ឯងទើបសុំចាហ្វាយចេញមុន ពេលមកដល់ផ្ទះជីមីនបានឃើញឡានសេរីទំនើបពណ៌ខ្មៅមួយគ្រឿងបានឈប់បរិវេនក្នុងផ្ទះខ្លួនក៏ប្រញាប់ចូលទៅខាងក្នុងផ្ទះ ស្រាប់តែឃើញវត្តមានកម្លោះសង្ហាអង្គុយគោងទាក់ខ្លានៅលើសាឡុងសម្លឹងមើលខ្លួន។
« លោកជាអ្នកណា? មកទីនេះត្រូវការអី »ជីមីន ឈានជើងចូលមកខាងក្នុងក៏សួរកម្លោះសង្ហាដែលអង្គុយគោងទាក់ខ្លាធ្វើដូចជាផ្ទះខ្លួនឯង
« ផ្ទះរបស់យើងមកមិនបានមែនទេ? ឬមួយគេចេញច្បាប់ថ្មីម្ចាស់ផ្ទះគ្មានសិទ្ធមកលេងផ្ទះរបស់ខ្លួន »យ៉ុនហ្គី តបសំណួរដែលរាងតូចបានសួរខ្លួនគ្មានក្រែងចិត្តម្ចាស់ផ្ទះពិតកំពុងតែឈរស្ដាប់ឡើយ ជីមីន ស្ដាប់ឮដូចច្នេះចង់តែសើចឱ្យរយះមាត់ទេ
« ផ្ទះលោក? លោកប្រហែលចូលច្រឡំផ្ទះហើយ បើគ្មានការអ្វីសូមមេត្តាចេញពីផ្ទះរបស់ខ្ញុំទៅ »ជីមីន ហ៊ានដេញរាងក្រាស់ទាំងមិនដឹងថាគេមានឥទ្ធិពលប៉ុណ្ណា ទើបអ្នកស្រីផាកប្រញាប់ចូលទៅហាមកូន
« ជីមីន កុំខ្វះសុជីវធម៌ពេក សុំទោសលោកយ៉ុនកូនខ្ញុំនៅក្មេងពេកមុននិយាយមិនបានគិតទេ សង្ឃឹមថាលោកមិនប្រកាន់ »អ្នកស្រីផាក ចូលមកឈរក្បែរកូនហើយនិយាយសុំទោសរាងក្រាស់ជំនួសកូនប្រុស។
« យើងចេញក៏បានតែអ្នកទាំងពីត្រៀមរកផ្ទះថ្មីអោយហើយទៅ គ្រីសទៅវិញ »យ៉ុងហ្គី ងើបឈរតបនឹងសម្ដីរាងតូចដែលហ៊ានហាមាត់ដេញគេទាំងមិនទាន់ស្គាល់នាយច្បាស់នៅឡើយ យ៉ុនហ្គីក រកដើរចេញស្រាប់តែត្រូវឈប់ដំណើរពេលឮសម្ដីរាងចំណាស់អង្វរ
« លោកខ្ញុំសុំអង្វរ! លោកចង់បានអីក៏បានតែកុំដេញខ្ញុំនិងកូនចេញពីផ្ទះនេះអី? សូមលោកមេត្តាផង. »អ្នកស្រីផាក បានសុំអង្វរក.នាយដើម្បីកុំអោយនាយដេញគាត់ចេញទោះធ្វើអ្វីក៏ព្រមអោយតែបាននៅផ្ទះមួយនេះព្រោះវាជាសម្បត្តិចុងក្រោយដែលគាត់នឹងកូនមាន
« ម៉ាក់?? »ជីមីន ស្រែកហៅម៉ាក់ទាំងទឹកមុខមិនពេញចិត្តពេលឃើញគាត់និយាយសុំអង្វររាងក្រាស់ទាំងអ្នកខាងនោះចិត្តអាណិតអាសូរសូម្បីតិចធ្វើអោយ ជីមីន ពិបាកភ្នែកមើលខ្លាំងណាស់ទើបចូលទៅទាញម៉ាក់មកអោប
« ក៏បានតែអ្នកស្រីនិយាយខ្លួនឯងទេ បើកូនរបស់អ្នកព្រមរៀបការជាមួយខ្ញុំ ពេលនោះខ្ញុំនឹងព្រមចុះហត្ថលេខាប្រគល់ផ្ទះនេះអោយទៅអ្នកវិញចំណែកឯបំណុលនៅសល់ខ្ញុំនឹងមិនយកទេ តើអ្នកគិតយ៉ាងមិចដែលនៅសំណើររបស់ខ្ញុំ? »យ៉ុនហ្គី គិតបន្ដិចមុននឹងនិយាយពីលក្ខខណ្ឌដែលនាយដាក់អោយអ្នកស្រីនិងកូនប្រុស ជីមីន បានឮរាងក្រាស់និយាយច្បាស់ៗខ្លួនក៏ប្រញាប់បដិសេធសំណើរនេះភ្លាម
« សំណើរឆ្គួតស្អី? ខ្ញុំមិនព្រមទេ »ជីមីន និយាយដាច់ខាតនៅចំពោះមុខនាយនិងម៉ាក់ហើយក៏ឡើងទៅបន្ទប់បាត់ដោយមិនខ្វល់ពីក្រសែទាំងពីរគូរឡើយ
« ជីមីន ស្ដាប់ម៉ាក់សិន ជីមីន.... »អ្នកស្រីផាក ព្យាយាមហៅកូនប្រុសដែលគិតតែពីដើរទៅមុខមិនខ្ចីងាកក្រោយធ្វើឱ្យអ្នកស្រីពិបាកចិត្តជាខ្លាំង
« ខ្ញុំថាកូនអ្នកស្រីបដិសេធហើយ ដូច្នេះអ្នកស្រីនិងកូនត្រៀមរកផ្ទះថ្មីចុះ »រាងក្រាស់ងើបពីសាឡុងជាលើកទី២បម្រុងនឹងដើរចេញស្រាប់តែអ្នកស្រីផាកនិយាយបង្អាក់ដំណើរនាយម្ដងទៀត
« តើលោកអាចទុកពេលអោយពួកខ្ញុំសិនបានទេ? យ៉ាងណានោះខ្ញុំនឹងទាក់ទងទៅលោកម្ដងទៀត »អ្នកស្រីផាក និយាយហាក់ដូចជាគាត់មានវិធីចឹងទើបរាងក្រាស់បែរមកនិយាយជាមួយគាត់ម្ដងទៀត
« ក៏បាន! ខ្ញុំទុកពេលអោយអ្នក2ថ្ងៃទៀត ចឹងខ្ញុំលាសិនហើយសង្ឃឹមថា2ថ្ងៃទៀតខ្ញុំនិងទទួលបានដំណឹងល្អពីអ្នកចុះ »រាងក្រាស់ក៏ឈរគិតសិនទើបយល់ព្រមទុកពេលអោយគាត់និងកូនប្រុសគិត ហើយខ្លួននឹងរង់ចាំចម្លើយពីគាត់ ហើយនាយសង្ឃឹមតែម្យ៉ាងគត់គឺសូមអោយចម្លើយនោះដូចដែលខ្លួនត្រូវការ។
« ដាច់ខាតខ្ញុំមិនរៀបការជាមួយមនុស្សដែលខ្ញុំមិនបានស្រឡាញ់ទេ »ជីមីន សង្ងំអង្គុយនៅក្នុងបន្ទប់កំពុងតែនិយាយតែម្នាក់ឯង ស្របពេលនោះសម្លេងគោះទ្វាក៏បន្លឺឡើង
/ តុក តុក /
« ជីមីនម៉ាក់ចូលទៅបានទេ? »អ្នកស្រីផាក ក្រោយពីនិយាយជាមួយរាងក្រាស់រួចគាត់ក៏ឡើងមកបន្ទប់ដើម្បីនិយាយជាមួយកូនប្រុស
« បាទ ម៉ាក់ប្រាកដជានិយាយពីរឿងមិញហើយមែនទេ? ម៉ាក់ខ្ញុំមិនចង់រៀបការទេ »ជីមីន ដឹងច្បាស់ណាស់ថាគាត់ចង់និយាយពីអីទើបប្រញាប់ប្រាប់គាត់អោយបានដឹងហើយសុំអោយម៉ាក់យល់ចិត្តខ្លួន
« ជីមីន! តាំងពីតូចរហូតដល់កូនធំប៉ុណ្ណោះ ម៉ាក់មិនដែលបង្ខំ តែងតែគោរពតាមការសម្រេចចិត្តកូនជានិច្ច ប៉ុន្ដែម៉ាក់សុំបានទេ? ម៉ាក់ស្រឡាញ់ផ្ទះមួយនេះណាស់វាជាសម្បត្តិតែមួយគត់របស់ត្រកូលផាក បើយើងគ្មានលុយសងផ្ទះនេះវានឹងខ្លាចជារបស់អ្នកដទៃ »អ្នកស្រីផា គាត់ក៏មិនចង់ធ្វើបែបនេះដែលតែអោយគាត់ធ្វើយ៉ាងមិចបើគាត់ទាល់ទៅហើយ
« បើវាជាសម្បត្តិរបស់ត្រកូលយើង ហេតុអ្វីក៏ប៉ាយកផ្ទះទៅបញ្ចាំ »ជីមីន ពិតជាចង់ដឹងណាស់ហេតុអ្វីទ្រព្យសំខាន់យ៉ាងនេះ មិចក៏ប៉ាហ៊ានយកវាបញ្ចាំឬមានរឿងអ្វីលើសពីនេះដែលខ្លួនមិនទាន់ដឹង
« គ្រានោះក្រុមហ៊ុនយើងជួបការលំបាក ហើយត្រូវចំណាយលើការបង់សាលាអោយកូនទៀត ទើបប៉ាយកផ្ទះទៅបញ្ជាំដើម្បីយកលុយមួយចំនួនមកស្ដាក្រុមហ៊ុនឡើងវិញ ប៉ុន្ដែគួរអោយស្ដាយណាស់លុយក៏ត្រូវអស់ ប៉ាក៏កើតគ្រោះថ្នាក់មុន ម៉ាក់មិននិយាយនោះទេតែដល់ពេលហើយដែលកូនត្រូវដឹងហើយ ម៉ាក់សង្ឃឹមថាកូននឹងយល់ គេទុកពេលអោយពួកយើង2ថ្ងៃ បើកូនមិនព្រមគ្រប់យ៉ាងនៅទីនេះជារបស់គេ » អ្នកស្រីផាក និយាយរៀបរាប់រឿងដ៏ឈឺចាប់ដែលគាត់ខំលាក់បាំងកូនអស់រយៈពេល3ឆ្នាំពេលនេះ ជីមីន គ្មានអ្វីនិយាយក្រៅពីសោកស្ដាយ ព្រោះតែខ្លួនទើបប៉ាម៉ាក់លំបាកពេលនេះខ្លួនពិតជាតានតឹងណាស់មិនដឹងថាដោះស្រាយបែបណានោះទេ
« ម៉ាក់..... »ជីមីន ស្រាប់តែស្រក់ទឹកភ្នែកមកអ្នកស្រីក៏លើកដៃក្រសោបអោបកូនប្រុស គាត់ក៏ពិបាកចិត្តក៏មិនចាញ់កូនប៉ុន្មានដែរ។
#ភូមិគ្រឹះមីន
មីន យ៉ុនហ្គី គីជាសេដ្ឋីវ័យក្មេង អាយុទើបតែ27ឆ្នាំ គេក៏មានអ្វីៗគ្រប់យ៉ាងដូចជាផ្ទះ លុយ ឡាន ក្រុមហ៊ុន ជាដើម។ យ៉ុនហ្គី អាចមើលទៅជាបុរសដែលសោះកក្រោះបន្ដិចតែនាយស្រឡាញ់ម៉ាក់ណាស់ ម៉ាក់និយាយអ្វីក៏ជឿដែលព្រោះនាយនៅជាមួយម៉ាក់ច្រើនជាងប៉ា។
ចូលមកដល់ខាងក្នុងផ្ទះ យ៉ុនហ្គី ឃើញម៉ាក់អង្គុយមើលទូរទស្សន៍ ឃើញគាត់ដូចជាដាក់អារម្មណ៍មើលទើបមិនចង់រំខាន នាយរកដើរហួសស្រាប់តែគាត់ហៅ។
« យ៉ុនហ្គី អង្គុយចុះមកម៉ាក់មានរឿងចង់និយាយជាមួយកូន ហេតុអ្វីកូនចង់រៀបការជាមួយអាក្មេងម្នាក់នោះ ដាច់ខាតម៉ាក់មិនព្រមទទួលវាជាកូនប្រសារឡើយ »លោកស្រីមីន ហៅកូនអោយអង្គុយហើយនិយាយពីរឿងដែលកូនប្រុសដាក់សំណើរអោយគ្រួសារ ជីមីន គាត់ជាមនុស្សមានមុខមាត់នៅក្នុងសង្គមដូច្នេះមិចគាត់អាចទទួលកូនប្រសារដែលគ្មានអ្វីសោះថែមទាំងជំពាក់បំណុលគ្រួសារគាត់ទៀត គាត់ពិតជាទទួលមិនបានពិតមែន។
« ម៉ាក់ដឹង! តែគេមិនទាន់យល់ព្រមទេ »រាងក្រាស់ស្ដាប់សម្ដីម៉ាក់ហើយគាត់បានដឹងគ្រប់រឿងរបស់ខ្លួនតែក៏មិនចម្លែកដែលព្រោះម៉ាក់ចង់ដឹងអីត្រូវតែដឹងអោយបាន
« មនុស្សបែបនេះ! ម៉ាក់គ្រាន់តែមើលក៏ដឹងដែរ សំណើរកូនស្រួលបែបនេះអ្នកណាមិនយល់ព្រមមានតែល្ងង់ »លោកស្រីមីន គាត់ដើរលើផ្លូវនេះមុនកូនដូច្នេះរឿងអ្វីដែលថាគាត់មិនដឹង
« កូនមានបាននិយាយឯណាថាសំណើរនោះស្រួល! កូនគ្រាន់តែចង់បានអ្នកបម្រើម្នាក់ទៀតមកជួយការងារផ្ទះប៉ុណ្ណោះ បើកូនពិតជារៀបការជាមួយគេមែន ពេលនោះម៉ាក់ចង់ធ្វើអីក៏ធ្វើចុះកូនមិនរវល់ទេ »រាងក្រាស់និយាយមកទាំងប៉ុន្មានមាត់ធ្វើអោយអ្នកស្រីកំពុងតែសប្បាយចិត្ត តើចិត្តរាងក្រាស់ធ្វើអំពីអ្វីបានជាឃោរឃៅយ៉ាងនេះ?
« ម៉ាក់ធូរចិត្តបន្ដិចពេលលឺកូននិយាយបែបនេះ ចឹងកូនទៅសម្រាកចុះ សឺត....រាត្រីសួរស្ដីកូនសម្លាញ់ »លោកស្រីមីន ក៏ថើបកូនមួយសឺតហើយនាយក៏ឡើងទៅបន្ទប់ទកអោយម៉ាក់អង្គុយញញឹមម្នាក់ឯង។
ព្រឹកថ្ងៃថ្មី~
ខលៈពេលដែលរាងក្រាស់កំពុងអង្គុយធ្វើការស្រាប់តែសម្លេងទូរសព្ទរោទ៍ទើបនាយរហ័សយកវាមកមើលចុចទទួល។
/ រីង រីង /
« អាឡូ? »
« អាឡូ បងយ៉ុន អូនចង់បបួលបងញុំាអាហារនៅផ្ទះអូន បងមកបានឬអត់? »សូឡា និយាយសម្លេងស្រទន់ដើម្បីទាក់ចិត្តមិត្តប្រុស
« បាទ ល្ងាចជួបគ្នា »រាងក្រាស់ញញឹមពេលលឺមិត្តស្រីបបួលខ្លួនញុំាអាហារពេលល្ងាចនឹងឆ្លើយយល់ព្រមដោយមិនស្ទាក់ស្ទើ (មានសង្សាហើយនៅបង្ខំអោយកូនគេរៀបការជាមួយទៀត ប្រុសព្រាន)
« ចា៎ »សូឡា ក៏ដាក់ទូរសព្ទចុះហើយញញឹម
« យ៉ុនហ្គី ថាយ៉ាងមិចដែរ? »លោកវ៉ាង អង្គុយស្ដាប់កូននិយាយទូរសព្ទ គ្រាន់តែកូនស្រីដាក់ទូរសព្ទចុះគាត់ក៏សួរភ្លាម
« ចា៎លោកប៉ាគាត់ថាហ្នឹងមក នាងម៉ាល្ងាចបងយ៉ុនបងញុំអាហារនៅទីនេះ នាងកុំភ្លេចរៀបចំធ្វើម្ហូបអាហារផង »សូឡា តបនិងប៉ាហើយប្រាប់កូនចៅអោយជួយរៀបចំធ្វើអាហារសម្រាប់ពួកគេ
« ចា៎ អ្នកនាងធ្វើម្ហូបអីដែរ? »ម៉ា រកដើរទៅផ្ទះហើយក៏ត្រូវបកមកសួរវិញព្រោះមិនថាត្រូវធ្វើម្ហូបអី
« នាងល្ងង់! ធ្វើអីក៏ធ្វើទៅ បើធ្វើមិនឆ្ងាញ់យើងកាត់ប្រាក់ខែនាង ឆាប់ទៅៗ »សូឡា ប្ដូរទឹកមុខញញឹមមកជាខឹងមួយរំពេជ្រដោយសារនាងម៉ា តែងតែធ្វើអោយនាងធុញ លោកវ៉ាង ឃើញកូនខឹងអ្នកបម្រើក៏អោយកូនស្រីសម្រួលអារម្មណ៍
« សូឡា! កូនកុំខឹង ពេលខឹងចឹងលែងស្អាតហើយ ប្រយ័ត្នតែយ៉ុនហ្គីឈប់ស្រឡាញ់ បន្ដិចទៀតគេមកដល់ហើយកូនទៅតែងខ្លួនចុះ »លោកវ៉ាង និយាយប្រាប់កូនស្រីពេលឃើញកូនម៉ូម៉ៅ គាត់ស្រឡាញ់នឹងមិនដែលស្ដីបន្ទោសអោយនាងឡើយ
« ចា៎ កូនសុំទៅបន្ទប់ហើយលោកប៉ា »លោកវ៉ាង ប្រាប់លោកហើយក៏ឡើងទៅបន្ទប់របស់នាង។
Skip~
/ ទឹង ទឹង /
សម្លេងកណ្ដឹងបន្លឺលឺដល់ខាងក្នុងផ្ទះ សូឡា ក៏ប្រញាប់ចេញមកបើកទ្វា នាងដឹងថាគ្មានអ្នកណាក្រៅពី យ៉ុនហ្គី ឡើយ។
« ថ្ងៃនេះអូនស្អាតណាស់ ជាកាដូរពិសេសសម្រាប់បងមែនទេ? »យ៉ុនហ្គី ចូលគាកនាងហើយលើកដៃអោបចង្កេះនាង ពួកគេសមគ្នាណាស់
« ពិតមែន? បងនេះសម្ដីផ្អែមណាស់ ឆាប់ចូលក្នុងទៅប៉ាកំពុងរង់ចាំ »សូឡា និង យ៉ុនហ្គី ក៏បណ្ដើរគ្នាចូលខាងក្នុងផ្ទះ ដោយឃើញលោកវាងកំពុងតែអង្គុយចាំនៅតុអាហារ
« ជម្រាបសួរលោកពូ »រាងក្រាស់ឃើញគាត់ជាចាស់ទុំកំពុងតែអង្គុយចាំក៏គួរសម តាមពិតមិនគួរអោយចាស់មកចាំសោះ
« បាទសួរស្ដី កូនទាំងពីអង្គុយចុះមកនៅឈរដល់កាលទៀត »លោកវ៉ាង ឃើញពួកគេនៅឈរមើលមុខគ្នាក៏ដេញអោយអង្គុយ ប្រហែលចង់ឈរមើលមុខគ្នាដល់ស្អែកហើយ
« បាទ/ចា៎ »យ៉ុនហ្គី និង សូឡា ក៏អង្គុយតាមសម្ដីលោកប៉ាហើយពួកគេចាប់ផ្ដើមញំាអាហារពេលល្ងាចជុំគ្នា ជាពេលដែលធ្វើអោយសូឡាមានសេចក្ដីសុខបំផុត បន្ទាប់ពីអាហារមួយពេលនេះបានបញ្ចប់រាងក្រាស់នៅនិយាយលេងជាមួយលោកវាងរឿងការសិនទើបបានត្រឡប់ទៅផ្ទះវិញ។
សូមរង់ចាំភាគបន្ដ....
YOU ARE READING
រឿង ពង្រាត់បេះដូង Ss1 (ចប់)
Krótkie Opowiadania« បងដឹងឬអត់? ហេតុអីអូនមិនអាចស្អប់បង? ព្រោះបងជាមនុស្សដែលអូនស្រឡាញ់ » មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចន អូលីហ្សា (Mika-TaeMin) ថ្ងៃសរសេរនិងបញ្ចប់: 01.01-16.02.2022