EP13 : ព្រួយបារម្ភ!!

1.2K 138 1
                                    

ល្ងាចឡើង ជីមីន ត្រូវបានម៉ាក់ក្មេកបញ្ជាអោយទៅទិញសាច់បន្លែត្រៀមអាហារសម្រាប់យប់នេះ ព្រោះ សូឡា នៅញុំាបាយទីនេះដែរ។ ជីមីន មិនអាចប្រកែកបានដែរ​​ មានតែធ្វើតាមសម្ដីគាត់ លោកស្រីមីន ចង់ធ្វើបាបរាងតូចដោយអោយលុយតែបន្ដិចប៉ុណ្ណោះ។
​ ជីមីន ចុះពីលើឡានតាក់សុីដើរចូលផ្សារទំនើប​​ហើយដើរសំដៅទៅកន្លែងលក់បន្លែនិងសាច់។ រាងតូចដើរទិញមិនទាន់គ្រប់ផងក៏ជិតអស់លុយទៅហើយ នេះម៉ោងជិត5ទៅហើយ តើអោយគេធ្វើយ៉ាងមិចទៅ? លុយយកមកខ្វះហើយឥវ៉ាន់យួរពេញដៃ ពេលនោះរាងតូចក៏នឹកឃើញមនុស្សម្នាក់ដែលអាចជួយខ្លួនបានគឺ ថេយ៉ុង។
    មួយសន្ទុះថេយ៉ុងមកដល់ផ្សារទំនើបងាកស្ដាំឆ្វេងស្វែងរកមិត្តសម្លាញ់ ស្របពេលនោះជីមីក៏លើកដៃជាសញ្ញាអោយ ថេយ៉ុង បានឃើញខ្លួន កាលដែលបានជួបគ្នាហើយពួកគេក៏ដើរបណ្ដើរនិយាយគ្នាបណ្ដើរ។
    « យើងសុំទោសដែលរំខានពេលឯងធ្វើការ គឺយើងមិនដឹងថាត្រូវទៅពឹងអ្នកណាក្រៅពីឯងទេ ថេយ៍!! »ជីមីន ដឹងថាខ្លួនខុសដែលហៅមិត្តមកក្នុងពេលគេកំពុងធ្វើការ តែបើមិនហៅ ថេយ៉ុង មកនោះទេគេប្រាកដជាយ៉ាប់ហើយ
    « មិនអីទេ គ្រាន់តែរឿងបន្ដិចបន្ដួចប៉ុណ្ណោះ មើលទៅឯងធ្ងន់ណាស់ចាំយើងជួយកាន់ ជីមីន!!នៅផ្ទះប្ដីឯងមានកម្មវិធីអីឬបានទិញឥវ៉ាន់ច្រើនម្ល៉េះ? ហើយឯងនៅចេញលុយខ្លួនឯងទៀត ជីមីន »ថេយ៉ុង ឃើញមិត្តកាន់ឥវ៉ាន់ច្រើនទើបសួរ ព្រោះគេក៏ចេះបារម្ភពីមិត្តដែរ ផ្ទះធំដូចជាភូមិគ្រឹះមិនប្រើអ្នកបម្រើបែរជាមកប្រើប្រពន្ធមកទិញវ៉ាន់ទៅវិញ បើសិនជាបានជួប យ៉ុនហ្គី ថេយ៉ុង មិនទុកមុខអោយនោះទេ
    « ហាស៎? ឯងនិយាយជាមួយយើងមែនទេ? យើងសុំទោសមុននេះយើងមិនបានស្ដាប់ ឯងអាចនិយាយម្ដងទៀតបានអត់? »ជីមីន កំពុងតែគិតរឿងថ្ងៃនេះ តើគួរប្រាប់រឿងនេះដល់រាងក្រាស់ឬអត់? តែបើធ្វើបែបនោះដូចជាមិនសមនឹង លោកស្រីមីន សោះ ហើយកំពុងតែគិតសម្រុកស្មាញផង ថេយ៉ុងនហៅល្មម
    « គឺគ្មានអីទេ! យើងគ្រាន់តែឃើញឯងភ្លឹកទើបហៅប៉ុណ្ណោះ យើងថាពួកយើងឆាប់ទៅទិញអីល្អជាង ឯងប្រញាប់ត្រូវទេ? តោះយើង... »ថេយ៉ុង និង ជីមីន ក៏ដើរទិញរបស់របបដែលនៅសល់ជាមួយគ្នា បើរាងតូចយកលុយមកតាមខ្លួនច្រើនជាងនេះ ក៏មិនរំខានមិត្តអោយមកដែរ។
     #ភូមិគ្រឹះមីន
    លោកស្រីមីន ខលមក យ៉ុនហ្គី អំឡុងពេលរាងតូចទៅផ្សារ គាត់ខលមកចង់ប្រាប់អោយរាងក្រាស់ប្រញាប់ទៅផ្ទះ ព្រោះយប់នេះ សូឡា មកញុំាអាហារពេលយប់ជាមួយពួកគេដែរ គិតទៅគាត់ពិតជាម៉ាក់ល្អមែន បារម្ភពីកូនប្រុសណាស់ដល់ថ្នាក់កូនមានប្រពន្ធរួចហើយនៅចាប់គូរអោយកូនជាមួយស្រីផ្សេងទៀត។
     រាងក្រាស់ចេញពីប្រជុំម៉ោង5កន្លះក៏ទាញទូរសព្ទនៅលើតុធ្វើការយកមកមើលឃើញអ្នកម៉ាក់ខលមកជិត10ដង នាយក៏ចុចខលទៅកាត់វិញ។
    / រីង រីង /
    « អាឡូម៉ាក់ កូននិយាយ គឺ.... »យ៉ុនហ្គី
    « អាឡូ កូនយ៉ុន!! មិចក៏ម៉ាក់ខលទៅច្រើនដងហើយមិនលើកឬមួយធ្វើការដល់ភ្លេចម៉ាក់ហើយ ហាស៎.... »លោកស្រីមីន លើកទូរសព្ទស្ដាប់កូននិយាយមិនទាន់អស់ផងគាត់តបថាអោយរកតែរាងក្រាស់និយាយមិនបាន
    « មិនមែនចឹងទេ! កូនជាប់ប្រជុំទើបតែទំនេរមិញនេះ ហើយម៉ាក់ខលមកកូនមានការអី? »យ៉ុនហ្គី ឮម៉ាក់និយាយថានាយភ្លេចគាត់ទើបរហ័សតបកុំអោយគាត់យល់ច្រឡំ
     « អរ ថ្ងៃនេះកូនសូឡាមក ម៉ាក់បានបបួលនាងញុំាអីនៅផ្ទះយើង ទើបម៉ាក់ខលទៅប្រាប់អោយកូនឆាប់មក ឮទេ? »លោកស្រីមីន ចង់អោយកូនប្រុសឆាប់មក ដើម្បីជួបនឹងសូឡាហើយពួកគេនិងបរិភោគអាហារជុំគ្នានៅយប់នៅ ចំណែករាងក្រាស់ទោះជាជាប់រវល់ក៏ត្រូវតែទៅដែរ ព្រោះដឹងថាខ្លួនមិនអាចជំទាស់សម្ដីគាត់បានទេ
    « បាទ ពេលកូនបញ្ចប់ការងារហើយនឹងឆាប់ទៅ ចឹងប៉ុណ្ណឹងសិនហើយកូនធ្វើការសិន ម៉ាក់ »
     « ចា៎ »បន្ទាប់ពីនិយាយគ្នាចប់រាងក្រាស់ដាក់ទូរសព្ទចុះហើយចូលទៅអង្គុយធ្វើការវិញ ចំណែកគ្រីសដែលកំពុងតែអង្គុយធ្វើការនៅក្បែរនោះឆ្លៀតលួចមើលចៅហ្វាយ ព្រោះនិយាយទូរសព្ទរួចទឹកមុខគេហាក់ដូចជាធុញថប់ជាខ្លាំង សង្ស័យមិនចង់ជួបគូរស្នេហ៍ហើយមើលទៅ ព្រោះខ្លាចចិត្តប្រពន្ធ។
Skip~
យ៉ុនហ្គី មកដល់ផ្ទះឃើញឡាន សូឡា ចតនៅពីមុខផ្ទះនាយសម្លឹងមើលសិន មុនដើរចូលទៅខាងក្នុង។ សូឡា គ្រាន់តែឃើញវត្តមានរាងក្រាស់ក៏ដើរទៅទទួលធ្វើមើលតែខ្លួនជាប្រពន្ធគេអញ្ចឹង តែការពិតនាងគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ ចំណែកជីមីនកំពុងតែរៀបចំអាហារសម្រាប់ពួកគេ។ ពេលរួចរាល់ក៏ដើរជម្រាបលោកស្រី ស្រាប់តែឃើញនាងឈរកៀកកាយស្វាមីខ្លួន រាងតូចដាក់ដៃទៅក្រោយហើយនិយាយ ៖
    « លោកស្រី អាហាររៀបចំរួចហើយ បើអស់កិច្ចការខ្ញុំសុំឡើងទៅបន្ទប់ហើយ »
    « ហ្អឹម ចង់ទៅណា ក៏ទៅចុះ »លោកស្រីមីន និយាយហីៗដាក់រាងតូច តាមពិតគ្មានអីប្លែកទេព្រោះគាត់និយាយបែបនេះរហូតហ្នឹង។
    យ៉ុនហ្គី តាមមើលដំណើរប្រពន្ធរហូតដល់គេទៅផុត ចំណែករាងតូចព្យាយាមលាក់ដៃមិនអោយរាងក្រាស់ឃើញ តែភ្នែករាងក្រាស់រហ័សជាងទើបដឹងថាដៃប្រពន្ធក្រហម។
    « បងយ៉ុន!! បងយ៉ុន.... »សូឡា ឃើញក្រសែភ្នែករាងក្រាស់តាមមើលប្រពន្ធទើបមានចិត្តច្រណែនហើយហៅរាងក្រាស់ ដើម្បីបង្វែរអារម្មណ៍នាយអោយចាប់អារម្មណ៍ខ្លួន
     « បាទ....បាទ?? »រាងក្រាស់តបពេលឮនាងហៅឈ្មោះខ្លួន
     « គឺ...ជុងហ្គុក មកហើយ អូនក៏ឃ្លានដែរ ពួកយើងញុំាបាយឥឡូវបានទេ? »សូឡា ហៅព្រោះតែមិនចង់អោយនាយមើលរាងតូចយូរ តែពេលនោះចំពេលជុងហ្គុកមកដល់ល្មមទើបមានលេសហៅនាយអោយចាប់អារម្មណ៍ខ្លួន
    « អរ បាទ »យ៉ុនហ្គី ជជែកជាមួយ សូឡា ចប់ពួកគេក៏នាំគ្នាដើរទៅបន្ទប់អាហារ ពេលចូលទៅអង្គុយតាមតុ នាងអេ និង នាងប៊ី បានរៀបចំដួសបាយដាក់តាមចាននិងចាក់ទឹកតាមកែវ ជុងហ្គុក មិនឃើញរាងតូចក៏សួរ
    « បងប្រុស!! ចុះបងថ្លៃ? »ជុងហ្គុក មើលមុខបងប្រុស ហើយសួររកបងថ្លៃ
    « នៅក្នុងបន្ទប់ »រាងក្រាស់ឆ្លើយដូចដឹងអញ្ចឹង ទាំងដែលនាយមិនទាន់ឡើងទៅមើលប្រពន្ធផង

" ចឹងចាំខ្ញុំទៅហៅគាត់.... »ជុងហ្គុក រកចេញទៅហៅ ជីមីន ព្រោះមើលទៅអ្នកនៅក្នុងផ្ទះដូចជាមិនខ្វល់នឹងគេសោះ ធ្វើមើលតែគេជាអ្នកដទៃអញ្ចឹង ទាំងដែលពេលនេះពួកគេជាគ្រួសារតែមួយសោះ
    « មិនបាច់ទេ គេប្រាប់ថាមិនឃ្លានសុំទៅសម្រាក់មុន បានហើយឆាប់ញុំាទៅ.... »លោកស្រីមីន និយាយចឹងហើយក៏គ្មានអ្នកណាហ៊ានជំទាស់ដែរ អាហារមួយពេលចាប់ផ្ដើមដោយគ្មានវត្តមានរាងតូច តែក៏ប្ដូរមកជា សូឡា ដែលជាអ្នកជំនួសកន្លែងនេះទៅវិញ បើអ្នកជា ជីមីន មានអារម្មណ៍យ៉ាងមិចដែរ?
Skip~
យ៉ុនហ្គី ចូលមកចំពេលរាងតូចចេញពីបន្ទប់ទឹកល្មម គ្រាន់តែឃើញរាងក្រាស់ប្រញាប់លាក់ដៃទៅក្រោយ ហើយមិនមើលមុខនាយទៀត យ៉ុនហ្គី ដើរចូលទៅជិតប្រពន្ធហើយទាញដៃខាងស្ដាំយកមកមើលទើបដឹងថា កដៃរាងតូចក្រហមខ្លាំងប្រហែលជារលាកទឹកក្ដៅហើយ។
    « ដៃត្រូវអី? »យ៉ុនហ្គី ឃើញដៃរាងតូចក្រហមខ្លាំងចាប់ផ្ដើមមួរម៉ៅ ព្រោះរាងតូចប្រៀបដូចជាបេះដូងបើរាងតូចឈឺនាយក៏ឈឺដូចគ្នា
    « គ្មានអីទេ....គ្រាន់តែរលាកទឹកក្ដៅ បន្ដិចវាក៏ជាហើយ »ជីមីន ដកដៃចេញពីរាងក្រាស់មុននឹងតប
    « លើកក្រោយប្រយ័ត្នផង....អង្គុយត្រង់នេះហើយនៅអោយស្ងៀម ស្ដាប់បានទេ? »យ៉ុនហ្គី បញ្ជាអោយរាងតូចអង្គុយនៅលើគ្រែអោយស្ងៀមហើយនាយចេញទៅក្រៅបាត់ ជីមីន ក៏ឆ្ងល់ដូចគ្នា នៅសុខៗអោយគេអង្គុយហើយនាយចេញទៅណាមិនដឹង បន្ដិចក្រោយមករាងក្រាស់មកជាមួយនិងប្រអប់ថ្នាំ។
    « ហុចដៃមក »យ៉ុនហ្គី កាន់ប្រអប់ថ្នាំដើរមកអង្គុយក្បែររាងតូច នាយបើកយកថ្នាំហើយលាបវាលើរបួសអោយរាងតូចថ្នមៗ ឯរាងតូចសម្លឹងមុខរាងក្រាស់ហើយញញឹម។
    « ឈឺទេ ?? »រាងក្រាស់ងើបមុខសួរប្រពន្ធ ព្រោះខ្លាចខ្លួនធ្វើអោយគេកាន់តែឈឺ ពេលរាងក្រាស់ងើបមុខក៏ប៉ះនឹងមុខរាងតូចដោយចៃដន្យ ខ្វះតែបន្ដិចបបូរក៏ប៉ះគ្នាប៉ុន្ដែ
    «អ៎រ អត់ៗ....អត់ទេ ខ្ញុំងងុយហើយ »បន្ទាប់ពីសម្លឹងគ្នាយូរគួរសម ជីមីន ក៏ស្រដីឡើងដើម្បីដាស់អារម្មណ៍រាងក្រាស់មកវិញ
    « អឹម ចាំយើងបិទភ្លើងអោយ »យ៉ុនហ្គី យកប្រអប់ថ្នាំទុកលើតុហើយដើរទៅបិទភ្លើង រាងតូចនិងរាងក្រាស់ចូលគេងតាមកន្លែងរៀងៗខ្លួនហើយគេងបែរខ្នងដាក់គ្នាទៀត ព្រោះតែអៀនគ្នាទៅវិញទៅមក។
    សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now