EP07 : កុំបន្ទោសខ្លួនឯង

1.2K 143 2
                                    

រាងក្រាស់ក្រោបពីគេងទាញទូរសព្ទលើតុមកមើលម៉ោង កាលដែលឃើញម៉ោងជិត7ហើយនាយក៏ប្រញាប់ក្រោបទៅបន្ទប់ទឹកយ៉ាងលឿន។
    « ខ្ញុំធ្វើអាហាររួចហើយ ពួកបងអាចលើកទៅដាក់លើតុបាន »ជីមីន ចម្អិនអាហារនិងរៀបដាក់ចានរួចរាល់ចាំតែលើកទៅដាក់លើតុប៉ុណ្ណោះ
    « ហេតុអ្វីយើងត្រូវធ្វើតាមបញ្ជាឯង? »នាងប៊ី ឮចឹងនាងក៏ជំទាស់ភ្លាម ព្រោះតាំងពីដើមមកនាងមិនដែលធ្វើតាមបញ្ជាអ្នកណាក្រៅពីរាងក្រាស់និងលោកស្រីឡើយ
    « បើបងមិនធ្វើក៏មិនអីដែរ ចាំខ្ញុំលើកទៅដោយខ្លួនឯងចុះ »ជីមីន ដោយសារឮនាងមិនចង់ធ្វើ ទើបសម្រេចចិត្តលើកអាហារទៅខ្លួនឯង ព្រោះមិនចង់មានរឿងជាមួយ
    « អឹម....ដឹងចឹងល្អហើយ »នាងប៊ី ញញឹមតិចមុននិងតប។ ចំណែករាងតូចក៏មិនគិតច្រើនដែលមានតែធ្វើវាដោយខ្លួនឯង ព្រោះអ្នកបម្រើផ្ទះនេះធ្វើខ្លួនដូចជាម្ចាស់ផ្ទះអញ្ចឹង។
    « អរុណសួរស្ដីម៉ាក់ ថ្ងៃនេះមិនចេញទៅក្រៅទេអី? »ជុងហ្គុក ដើរពីក្រោយម៉ាក់ហើយអោបគាត់ពីក្រោយ
    « ថ្ងៃនេះម៉ាក់ទំនេរ ហើយចុះកូនគិតចេញទៅក្រៅទៀតហើយហ្ហេស៎! មិននៅញុំាអាហារពេលព្រឹកជាមួយម៉ាក់សិនទេអី? »លោកស្រីមីន ពេលទទួលបានការអោបពីកូនប្រុសពៅក៏ប្រញាប់តបភ្លាម
    « កូនមានការជាបន្ទាន់ ម៉ាក់ពិសារចុះ ចឹងកូនលាសិនហើយ សឺត!! »ជុងហ្គុក និយាយហើយថើបម៉ាក់មួយខ្សឺតមុននិងចាកចេញ
    « ចា៎ ធ្វើដំណើរដោយសុវត្តិភាព »លោកស្រីមីន តបទាំងស្នាមញញឹម។
    « លោកស្រីសូមអញ្ជើញអង្គុយ »ជីមីន ឃើញម៉ាក់ក្មេកដើរមកក៏ប្រញាប់ទាញកៅអីអោយគាត់អង្គុយ ចំណែកលោកស្រីមិនតបហើយអង្គុយចុះ
    « ឯណាកូនយ៉ុន? »លោកស្រីមីន មកដល់មិនឃើញវត្តមានកូនប្រុសច្បងក៏សួររាងតូចដែលឈរនៅក្បែរនេះ
    « គាត់មិនទាន់ចុះមកទេ ចឹងចាំខ្ញុំទៅហៅ... »ជីមីន តបហើយក៏ប្រញាប់ឡើងទៅបន្ទប់ហៅស្វាមីចុះមកទទួលទានអាហារពេលព្រឹកដែលមានលោកស្រីកំពុងរង់ចាំ។
     / ក្រាក /
    « លោក ?? »ជីមីន បើកទ្វាចូលមកដល់ឃើញរាងក្រាស់រុំកន្សែងត្រឹមចង្កេះក៏រហ័សបែរក្រោយយ៉ាងលឿន (សង្ស័យឃើញ8ផេករបស់បងស្លេក)
    « ចូលមកមានការអី? »យ៉ុនហ្គី សួរស្របពេលម្នាក់ទៀតបែរខ្នងដាក់ខ្លួន
    « គឺអ្នកម៉ាក់លោកកំពុងរង់ចាំ អញ្ចឹង....ខ្ញុំ!! ខ្ញុំទៅចាំលោកមុន »ជីមីន និយាយទាក់ៗព្រោះតែអៀន ពេលប្រាប់ស្វាមីហើយក៏ប្រញាប់ចេញទៅយ៉ាងលឿន
    « ហ្អឹម.... »យ៉ុនហ្គី ប្រញាប់ប្ដូរសម្លៀកបំពាក់និងបានចុះទៅខាងក្រោម កុំអោយម៉ាក់រង់ចាំយូរ។
     « ហេតុអីយើងញញឹម?? »ក្រោយរាងតូចចេញទៅផុតរាងក្រាស់ប្ដូរសម្លៀកបំពាក់បណ្ដើរញញឹមបណ្ដើរ ធ្វើអោយខ្លួនឯងឆ្ងល់ជាខ្លាំង ហេតុអីនៅសុខៗញញឹម ឬមួយ?? គ្រាន់តែគិតបានត្រឹមនេះរាងក្រាស់ក៏បញ្ឈប់គំនិតខ្លួនភ្លាមហើយបន្ដរៀបចំខ្លួនចុះទៅខាងក្រោមទទួលទានអាហារពេល។
      « សួរស្ដី លោកឈ្មោះ គីម ថេយ៉ុង មែនទេ? »បុរសម្នាក់ឈប់ឡាននៅមុខមន្ទីរពេទ្យឃើញ ថេយ៉ុង ដូចជាឈររង់ចាំនរណាម្នាក់ ទើបចូលមកសួរ
    « បាទ គឺខ្ញុំ »ថេយ៉ុង កាលឮគេសួរពីខ្លួនក៏តបយ៉ាងលឿន
    « ខ្ញុំចាត់អោយមកទទួលលោកទៅជួប ដុកទ័រជុង សូមអញ្ជើញបាទ »បុរសម្នាកនេះក៏ប្រាប់ពីបំណងដែលខ្លួនមករក ថេយ៉ុង ដល់ទីនេះ ហើយក៏អញ្ជើញគេឡើងឡាន ដើម្បីធ្វើដំណើរទៅទីក្រុងសេអ៊ូល
    « បាទ អរគុណ »ថេយ៉ុង តបមុននិងឡើងឡានទៅជាមួយបុរសម្នាក់នោះ។
     #ក្រុមហ៊ុន យ៉ុនហ្គី
    « គ្រីស ល្ងាចយើងទៅពិនិត្យឃ្លាំង ឯងជួយប្រាប់អ្នកចាត់ការនៅទីនោះផង »យ៉ុនហ្គី កំពុងអង្គុយធ្វើការក៏នឹកឃើញចង់ទៅមើលឃ្លាំងឥវ៉ាន់ជាពិសេស
    « ប៉ុន្ដែចៅហ្វាយ!! ខ្ញុំទើបតែទៅពិនិត្យកាលពីថ្ងៃមុន ចៅហ្វាយមិនបាច់ហត់នឿយទេ »គ្រីស ឮចៅហ្វាយចង់ទៅពិនិត្យក៏ចង់ហាម ដោយសារថ្មីៗនេះមានអ្នកបំណងមិនល្អចំពោះនាយទៀតផង ទើបបារម្ភពីសុវត្តិភាពចៅហ្វាយ
     « យើងដឹងថាឯងបារម្ភ តែយើងមានទៅម្នាក់ឯងឯណា ឯងក៏ទៅដែរ »យ៉ុនហ្គី ដឹងពីអ្វីដែលកូនចៅនិយាយ ប៉ុន្ដែនាយជាប្រធានក្រុមទាំងមូលយ៉ាងត្រូវតែពិនិត្យ មិនមែនមិនទុកចិត្តឡើយប៉ុន្ដែវាជាតួនាទី
    « តែ.... »គ្រីស ព្យាយាមបដិសេធនៅតែមិនចង់អោយននាយទៅ តែរាងក្រាស់និយាយ
    « កុំតែស្ករច្រើនពេក ឆាប់ធ្វើតាមបញ្ជាយើងទៅ ឬមួយបញ្ជាយើងលែងសំខាន់ហើយ »យ៉ុនហ្គី ចាប់ផ្ដើមធុញកូនចៅហើយនៅតែស្ករនឹងហើយ នាយចង់ទៅហើយអ្នកក៏មិនអាចហាមបានដែរ
    « បាទចៅហ្វាយ គ្មានទេ!! ចាំខ្ញុំប្រាប់ពួកគេ »គ្រីស បានឮបញ្ជាចៅហ្វាយក៏ប្រញាប់ទូរសព្ទទៅអ្នកគ្រប់គ្រងនៅទីនោះភ្លាម បើមិនចឹងចៅហ្វាយខឹងខ្លួនជាមិនខាន។
       •ពត៌មានថ្មី
    " សូមជូនពត៌មាន មុននេះបន្ដិចឃ្លាំងគ្រឿងសង្ហារឹមដែលធំជាងគេរបស់ក្រុមហ៊ុន អេស៍ជី-គ្រុប បានផ្ទុះឡើងធ្វើអោយប្រជាជនដែលរស់នៅក្បែរនោះមានការភ្ញាក់ផ្អើលជាខ្លាំង យ៉ាងណាមិញតាមសម្ដីបុគ្គលិកបានអោយដឹងថាមុននឹងផ្ទុះឃ្លាំងនេះគឺមានវត្តមានលោក មីន យ៉ុនហ្គី ដែលជាម្ចាស់ក្រុមហ៊ុនបានចូលទៅពិនិត្យនៅទីនោះ ពេលនេះខាងប៉ូលីសកំពុងតែជួយសង្រ្គោះអ្នកដែលជាប់នៅខាងក្នុងនិងស្វែងរកលោក មីន យ៉ុនហ្គី បើបានដំណឹងយ៉ាងណានោះខាងពួកយើងនឹងរាយការណ៍ព័ត៌មានបន្ថែម សូមអរគុណ "
    / រីង រីង /
« សួរស្ដីផ្ទះលោក មីន យ៉ុនហ្គី »នាងប៊ី ដើរមកលើកទូរសព្ទលើកតុ
    « ខ្ញុំ គ្រីស អ្នកប្រុស ជីមីន នៅក្បែរនោះឬអត់? »
    « ចា៎ / លោក គ្រីស ចង់ជួប »នាងប៊ី ឮដូច្នេះក៏ហៅ ជីមីន ដែលឈរនៅក្បែរនោះហើយហុចទូរសព្ទអោយទៅគេ
    « បាទ! អាឡូ បងគ្រីស ខ្ញុំនិយាយ បងចង់ជួបខ្ញុំមានការអីឬអត់? »
    « អ្នកប្រុសស្ដាប់ហើយត្រូវតែតាំងស្មារតីណា! គឺ.... »គ្រីស បានប្រាប់រឿងដែលកើតឡើង រាងតូចគ្រាន់តែឮទូរសព្ទក៏របូតពីដៃធ្វើអោយលោកស្រីដែលអង្គុយនៅសាឡុងមើលមករាងតូចទាំងទឹកមុខព្រួយបារម្ភ
    « អ្នកណាខលមក ហើយមានរឿងអី? »លោកស្រីមីន ទោះមិនចូលចិត្តកូនប្រសារតែឃើញទឹកមុខរាងតូចធ្វើអោយគាត់អត់បារម្ភមិនបាន
    « គឺ....មុននេះបន្ដិចផ្ទុះឃ្លាំងគ្រឿងសង្ហារឹម យ៉ុនហ្គី ក៏នៅក្នុងនោះដែរ ពេលនេះប៉ូលីសកំពុងតែតាមរក គឺនៅមិនទាន់ឃើញទេ »ជីមីន ងាកមកនិយាយជាមួយលោកស្រីដែលរង់ចាំចម្លើយពីខ្លួន គាត់គ្រាន់តែឮក៏ទន់ដៃទន់ជើងភ្លាមពេលនេះកូនប្រុសកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ ស្លាប់ឬរស់ក៏មិនដឹង មានតែអង្គុយរង់ចាំដំណឹងពី គ្រីស ។
    ចំណែករាងតូចដឹងដំណឹងនេះភ្លាមគេក៏អង្គុយមិនសុខដែលដើរទៅវិញទៅមកសម្លឹងតែទូរសព្ទរង់ចាំ គ្រីស ទាក់ទងមកក្នុងចិត្តពិតជាបារម្ភពីស្វាមីខ្លាំងណាស់ អ្វីដែលខ្លួនអាចធ្វើបាននៅពេលនេះគឺបួងសួងសុំអោយនាយផុតពីគ្រោះថ្នាក់។
       #មន្ទីរពេទ្យសេអ៊ូល
នៅមន្ទីរពេទ្យកំពុងតែជ្រួលច្របល់ព្រោះតែករណីផ្ទុះឃ្លាំងធំរបស់ក្រុមហ៊ុន អេស៍ជី-គ្រុប ពេលនេះមានអ្នករង់របួសច្រើនណាស់ ថេយ៉ុង ទើបតែមកដល់ក៏ឃើញសកម្មភាពលោកគ្រូអ្នកគ្រូពេទ្យកំពុងតែមម៉ាញឹក ដោយសារ ថេយ៉ុង ជាគ្រូពេទ្យគេមិនអាចឈរមើលអ្នកជំងឺដែលកំពុងឈឺនៅចំពោះមុខបានឡើយ ទើបចូលទៅជួយដល់អ្នកគ្រូពេទ្យស្អាត។
    « សួរស្ដីខ្ញុំជាគ្រូពេទ្យទើបដូរចូលមក ចាំខ្ញុំជួយលាងរបួសអោយគាត់ »ថេយ៉ុង ចូលមកដល់ក៏ប្រាប់អ្នកគ្រូពេទ្យស្អាតដែលជួយគ្រាបុរសម្នាក់អោយអង្គុយលើគ្រែ
    « ចា៎ អរគុណ ចឹងខ្ញុំទៅមើលអ្នករបួសខាងនោះ " អ្នកគ្រូពេទ្យស្អាតឮអញ្ចឹងក៏ប្រញាប់ប្រគល់ខាងនេះអោយគេ ហើយនាងទៅជួយអ្នករបួសផ្សេងទៀត។ ថ្ងៃទីមួយដែល ថេយ៉ុង ចូលមកក៏បានបញ្ចេញស្នាដៃទៅហើយ ប្រហែលមួយសន្ទុះគ្រូពេទ្យបានរុញ យ៉ុនហ្គី ដែលកំពុងតែដេកសន្លប់នៅលើគ្រែរុញ ឈាមហូរមិនឈប់ នៅលើដងខ្លួននាយមានអំបែងកញ្ចក់មុតជាច្រើនកន្លែង ពេលនេះខាងគ្រូពេទ្យកំពុងបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។
      •បន្ទប់សង្រ្គោះបន្ទាន់
    « ដុកទ័រជុង ពេលនេះអ្នកជំងឺស្ថិតក្នុងគ្រោះថ្នាក់ ឈាមហូរមិនឈប់ និងមានអំបែងកញ្ចក់ជាច្រើនបានចាក់ទម្លុះស្បែកហើយជ្រៅទៀតផង ខ្ញុំគិតថាពួកយើងគួរតែរៀបចំធ្វើការវះកាត់ បើទុកយូរជាងនេះខ្ញុំខ្លាចប៉ះពាល់ដល់អាយុជីវិតរបស់គេ តើលោកគិតយ៉ាងណាដែរ? »
   « ធ្វើតាមនាងនិយាយចុះ...... (បងប្រុសត្រូវតែអត់ទ្រាំ ខ្ញុំនឹងជួយបងអោយអស់ពីសមត្ថភាព ខ្ញុំសន្យា.....) »ជុងហ្គុក ឈរសម្លឹងមុខបងប្រុសមុននឹងពួកគេរៀបចំវះកាត់ កន្លងមកគេមិនដែលខឹងឬស្អប់ដែលបងប្រុសមើលខ្លួនក្នុងផ្លូវមិនល្អឡើយ ប៉ុន្ដែមានតែពាក្យមួយមាត់ដែលចង់និយាយទៅកាន់គឺ ពាក្យអរគុណ បើមិនបានគាត់ទេពេលនេះខ្លួនមិនបានក្លាយជាដុកទ័រដ៏ពូកែម្នាក់ឡើយ។
    « គ្រីស !! គេយ៉ាងមិចហើយ? »ជីមីន ដើរមកជាមួយលោកស្រីមីន ឃើញជំនិតនាយឈររង់ចាំនៅមុខបន្ទប់សង្រ្គោះក៏ប្រញាប់ចូលទៅសួរ
    « នៅមិនទាន់ដឹងទេ អ្នកប្រុស! ខ្ញុំសុំទោសដែលការពារចៅហ្វាយមិនបាន »គ្រីស ធ្វើមុខស្អុយនិយាយបន្ទោសខ្លួនឯង
    « មិនមែនជាកំហុសបងទេ កុំបន្ទោសខ្លួនឯងអី សង្ឃឹមថាគាត់មិនអី ហើយរួចផុតទៅចុះ »ជីមីន មិនចង់អោយគេបន្ទោសខ្លួនឯងឡើយ ព្រោះគ្មានអ្នកណាចង់អោយរឿងនេះកើតឡើងនោះទេ
    « ខ្ញុំក៏សង្ឃឹមចឹងដូចគ្នា »គ្រីស
    « ហ្អឹកៗ.....កូន យ៉ុនហ្គី!! កូន?? "
    « លោកស្រី !! »ជីមីន និង គ្រីស ឃើញគាត់រកដួលក៏ស្ទុះទៅទ្រ ដោយសារបារម្ភពីកូនប្រុសខ្លាំងពេកសម្ពាធឈាមគាត់ឡើងបណ្ដាលអោយសន្លប់។
    បន្ទាប់ពីលោកស្រីដល់ដៃអ្នកគ្រូពេទ្យរាងតូចក៏ត្រឡប់មកឈររង់ចាំនៅដំណឹងរាងក្រាស់មុខបន្ទប់សង្រ្គោះបន្ទាន់ 2ម៉ោងកន្លងផុតទៅក្រុមគ្រូពេទ្យក៏ដើរចេញមកបន្ទាប់ពីការវះកាត់បានបញ្ចប់។
    " ជុងហ្គុក?? "
   សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now