EP10 : ក្មេងតូចពូកែងរ

1.2K 137 1
                                    

    #ភូមិគ្រឹះមីន
    « ហ្អឹម..... »យ៉ុនហ្គី បើកភ្នែកឃើញរាងតូចគេងនៅក្នុងរង្វងដៃខ្លួន នាយសម្លឹងផ្ទៃមុខមុខម៉ត់លោងនិងបបូរមាត់ដ៏ទាក់ទាញធ្វើអោយនាយទម្រាំមិនបានអោនទៅផ្ដិតបបូរមាត់នោះធ្វើអោយសាមីខ្លួនគេភ្ញាក់។ ពួកគេសម្លឹងភ្នែកគ្នាពោរពេញទៅដោយសេចក្ដីស្រឡាញ់ ស្របពេលនោះរាងតូចក៏បែរមុខចេញហើយក្រោបចេញពីស្វាមីយ៉ាងលឿន។
    « ខ្ញុំ....ខ្ញុំចូលបន្ទប់ទឹកសិន »ជីមីន មុខឡើងក្រហមប្រញាប់គេចចូលទៅបន្ទប់ទឹក ដើម្បីសម្អាតខ្លួននិងអាលចុះទៅត្រៀមអាហារសម្រាប់រាងក្រាស់
    « ហ្អឹម... »យ៉ុនហ្គី អង្គុយញញឹមព្រោះឃើញកាយវិការរាងតូចបង្ហាញមកច្បាស់ៗថា គេពិតជាអៀនខ្លួនមែន!
     Skip~
លោកស្រីមីន ចេញពីបន្ទប់របស់គាត់ហើយចុះមកខាងក្រោមស្រាប់តែឃើញរាងក្រាស់កំពុងតែអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ គាត់ទម្លាក់ខ្លួនអង្គុយក្បែរកូនប្រុសហើយសួរនាំពីសុខភាពកូន។
    « របួសកូនយ៉ាងមិចហើយ នៅឈឺទៀតឬអត់? "»លោកស្រីមីន បារម្ភពីរបួសដែលបានវះនៅត្រង់ចំណុចពោះចង់សួរបញ្ជាក់ បើវានៅឈឺគាត់និងជូនទៅរកពេទ្យភ្លាម
    « នៅឈឺតិចៗ តែវាឈឺពេលកូនកម្រើកខ្លួនប៉ុណ្ណោះ ម៉ាក់កុំបារម្ភអី ហើយម៉ាក់ប្រុងទៅណាទាំងព្រលឹម មិននៅពិសារអាហារពេលព្រឹកសិនទេអី »យ៉ុនហ្គី ឃើញម៉ាក់រៀបចំខ្លួនស្អាត ទើបគិតថាគាត់នឹងចេញទៅខាងក្រៅ
    « អរ ម៉ាក់មានណាត់ជាមួយមិត្តភក្ដិ កូនកុំភ្លេចញុំាបាយលេបថ្នាំផង ម៉ាក់ទៅសិនហើយ »លោកស្រីមីន ប្រញាប់ទៅអោយទាន់ណាត់ជាមួយមិត្តភក្ដិ ព្រោះគាត់ត្រូវទៅចែកអំណោយអោយក្មេងៗនៅមណ្ឌលកុមារកំព្រានិងចាស់ជរានៅតាមតំបន់ដាច់ស្រយោល
    « បាទ កូនដឹងហើយ »យ៉ុនហ្គី ញញឹមលើកដៃបាយៗមុននឹងម៉ាក់ដើរចេញទៅ។
លោកស្រីមីន ទាន់ទៅផុតប៉ុន្មាននាទីផង ក៏មានឡានមួយគ្រឿងបើកចូលមកក្នុងភូមគ្រឹះ ស្រីស្អាតដៃជើងវែងៗឈានជើងចុះពីលើឡានដើរសំដៅចូលមកខាងក្នុងផ្ទះ។ ជាឱកាសពិសេសដែលដើរចូលមកឃើញ យ៉ុនហ្គី កំពុងតែអង្គុយលើសាឡុង ហើយនាងក៏ចូលទៅអង្គុយក្បែរនាយនិងអោបធ្វើដូចបែកគ្នារាប់ឆ្នាំ។
    « បងយ៉ុន!! ហេតុអីចេញពីមន្ទីរពេទ្យមិនប្រាប់អូនអញ្ចឹង អូនខំទៅរកបងដល់ទីនោះ បងចេញពីមន្ទីរពេទ្យតាំងពីម្សិលមិញ មិចមិនប្រាប់អូន? »សូឡា មកដល់អង្គុយមិនទាន់បាន2នាទីផងនាងក៏ចោទសួររាងក្រាស់ ព្រោះមកពីនាយចេញពីមន្ទីរពេទ្យមិនប្រាប់នាងអោយដឹង
    « បងសុំទោស ដែលចេញពីពេទ្យមិនបានប្រាប់អូន »យ៉ុនហ្គី បានសុំទោសគូរស្នេហ៍ ចំណែកឯសូឡាវិញឮរាងក្រាស់និយាយចឹងមកកាន់ខ្លួនក៏ប្រែជាញញឹម
    « ចា៎ បងញុំាអីហើយឬនៅ? »សូឡា លែងមួរម៉ៅហើយឆ្លៀតសួរស្របពេលជីមីនកំពុងដើរចូលមក
    « បង.... »
     « លោកអាហាររៀបចំរួចហើយ »ជីមីន និយាយទៅកាន់ស្វាមីហើយមើលទៅមុខសត្រូវស្នេហាតិចមុននឹងមើលមុខរាងក្រាស់វិញ
    « ហ្អឹម អូនញុំាអីឬនៅ? បើនៅមកញុំាជាមួយបងតែម្ដងទៅ »យ៉ុនហ្គី តបរាងតូចមួយមាត់ ហើយបែរទៅសួរ សូឡា ដែលអង្គុយក្បែរខ្លួន
     « ចា៎ មោះអូនជួយ »សូឡា បានរាងក្រាស់បបួលតបយ៉ាងលឿនគ្មានគិតអីសូម្បីតែតិច រាងតូចឃើញអ្នកទាំងពីដើរបណ្ដើរគ្នាមកក៏ដើរចូលទៅមុន។
     ពេលមកដល់  យ៉ុនហ្គី ក៏អង្គុយហើយសម្លឹងមើលជុំវិញគឺមិនឃើញវត្តមានប្រពន្ធ មុននេះក្រែងដើរមកមុនមិនអញ្ចឹងហើយបាត់ទៅណាហើយ ចំណែកឯ សូឡា ពេលឃើញរាងក្រាស់បែបនេះក៏ឆ្ងល់ទើបសួរ។
    « បងយ៉ុន រកអី? »សូឡា មានទឹកមុខមិនសូវល្អពេលនាយមិនមើលមកខ្លូន តែបែរជារកមើលអ្វីផ្សេងអ្វី
    « បាទ គ្មានអីទេ! ញុំាទៅ »យ៉ុនហ្គី បែរមកនិយាយជាមួយសូឡាវិញមុននិងចាប់ស្លាព្រាកាន់
    « ចា៎ »សូឡា ញញឹមតបនាយ នាយបានដួសនិងចាប់អាហារខ្លះៗអោយរាងក្រាស់ ទឹកមុខនាងពោរពេញទៅដោយសេចក្ដីស្រឡាញ់ ចំណែករាងក្រាស់ខំប្រឹងញញឹមព្រោះមិនចង់បំបាក់ទឹកចិត្តនាង។
     / រីង រីង /
    « អាឡូ ថេយ៍ »
    « អាឡូ ជីមីន ទំនេរឬអត់? យើងចង់បបួលឯងញុំាអីនៅផ្ទះយើង »
     « ថេយ៍ហា៎! យើងមិនចង់បដិសេធឯងទេ ប៉ុន្ដែយើងទៅមិនបានពិតមែន សុំទោសណា៎ »
     « សុំទោសស្អី! យើងដឹងហើយហេតុអីឯងមកមិនបាន ព្រោះឯងនៅមើលថែលោកយ៉ុនហ្គីហ្ហេស៎! ទោះឯងមិននិយាយក៏គ្នាដឹងដែរ ចឹងសម្រេចថាចាំលើកក្រោយចុះ អូខេ? »ថេយ៉ុង មិនបានខឹងដែល ជីមីន មកមិនបានទេ ប៉ុន្ដែខឹងនិង យ៉ុនហ្គី ព្រោះ ជីមីនខំមើលថែនាយរហូតមក តែទង្វើទាំងអស់នោះនាយមិនដែលមើលឃើញសោះ។ ពេលខ្លះ ថេយ៉ុង ក៏អាណិតមិត្តដែរ ខំធ្វើល្អចំពោះគេគ្រប់គ្នាតែអ្នកទាំងអស់នោះមិនដែលឃើញពីតម្លៃគេសោះ ទោះជាគេជាអ្នកក្រប៉ុន្ដែគេក៏មានបេះដូងដែរ ចេះឈឺ ចេះអន់ចិត្ត ដូចតែគ្នាហ្នឹង ហេតុអ្វីមនុស្សមួយចំនួននៅតែប្រកាន់ភ្ជាប់រឿងឋានៈទៀត?
     « អូខេ សម្លាញ់ »ជីមីន និង ថេយ៉ុង និយាយគ្នាចប់ក៏បិទទូរសព្ទរៀងៗខ្លួន ចំណែករាងតូចដកដង្ហើមធំមុននឹងដើរចូលទៅខាងក្នុង ស្រាប់តែឃើញស្វាមីនិងស្រីស្នេហ៍ថើបគ្នានៅចំពោះមុខ យ៉ុនហ្គី ក្រឡេកឃើញប្រពន្ធក៏រុញ សូឡា ចេញកែវភ្នែករាងតូចចាប់ផ្ដើមក្រហមនិងមានដំណក់ទឹកធ្លាៗ ដោយទ្រាំមិនបាន ជីមីន ក៏រត់ចេញពីទីនេះហើយទៅសួនខាងក្រោយ រាងក្រាស់ឃើញចឹងក៏ទៅតាម។
    « បងយ៉ុន!! បងចង់ទៅណា? បងយ៉ុន.... »សូឡា ធ្វើជាស្រែកហៅ និងហាមនាយមិនអោយទៅ ប៉ុន្ដែទឹកមុខវិញលួចញញឹមព្រោះសមដូចចិត្ត ធ្វើរាងតូចទ្រាំមិនបានក៏រត់ចេញទៅយ៉ាងលឿន
     « អ្នកនាងអោយខ្ញុំទៅតាមឬអត់? »នាងប៊ី ឃើញរាងក្រាស់ចេញទៅតាមប្រពន្ធក៏ចូលមកសួរ សូឡា ត្រូវការអោយខ្លួនទៅតាមមើលពួកគេឬអត់?
    « មិនបាច់ទេ! នាងមានការអីក៏ទៅធ្វើចុះ »
    « ចា៎ អ្នកនាង "នាងប៊ី ដើរចេញបន្ទាប់ពីសូឡាបានបញ្ជាមិនអោយទៅតាមប្ដីប្រពន្ធគេ ចំណែកឯ នាងអេ ដែលឈរនៅក្បែរនោះឈរសើចព្រោះចេះខុសរឿង។
    •សួនច្បារខាងក្រោយ
    « ហ្អឹកៗ »មកដល់សួនច្បារខាងក្រោយ ជីមីន អង្គុយយំបន្ទាប់ពីឃើញរូបភាពដែលពួកគេថើបគ្នាអម្បាញ់មិញ បើនិយាយអោយត្រង់ទៅគឺប្រច័ណ្ឌហើយក៏អន់ចិត្ត ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ថើបជាមួយអ្នកផ្សេង តែយើងគ្មានសិទ្ធិហាមប្រាមគេឡើយ ដូចច្នេះមានតែទ្រាំប៉ុណ្ណោះ
    « និយាយគ្នាបន្ដិចបានអត់? »យ៉ុនហ្គី ដើរមកដល់ឃើញរាងតូចអង្គុយយំនាយក៏មានអារម្មណ៍មិនល្អដែរ ហើយរាងក្រាស់មកចង់បកស្រាយរឿងមិញនេះព្រោះមិនដូចជាអ្វីដែលរាងតូចបានឃើញឡើយ
    « ខ្ញុំគ្មានអីនិយាយជាមួយលោកទេ.... »ជីមីន រហ័សលើកដៃជូតទឹកភ្នែករកដើរចេញបន្ទាប់ពីឮរាងក្រាស់មានរឿងនិយាយជាមួយខ្លួន តែរាងតូចហាក់មិនចង់និយាយអីជាមួយនាយឡើយ
    « ឈប់សិន! ស្ដាប់យើងនិយាយអោយចប់សិនបានទេ មុននេះមានអីចូលភ្នែកនាងទើបយើងចង់យកចេញអោយ តែមិននឹកស្មានថានាងអោនថើបយើងចំពេលឯងដើរមកសោះ »យ៉ុនហ្គី ចាប់ដៃប្រពន្ធជាប់ព្រោះតែរាងតូចចង់ដើរចេញ
    « លោកថើបគ្នាជាមួយអ្នកណាមានអីពាក់ព័ន្ធនឹងខ្ញុំទៅ....ក្រែងលោកធ្លាប់និយាយប្រាប់ថាខ្ញុំគ្មានសិទ្ធិចេះដឹងរឿងលោកមិនចឹងហី! »ជីមីន ស្ដាប់សម្ដីរាងក្រាស់ក៏មានអារម្មណ៍ថាគ្រាន់បើបន្ដិច ប៉ុន្ដែធ្វើជាមិនចង់ដឹងមិនឮទៅវិញ
    « យើងនិយាយចឹងពិតមែនហ្អេស? »យ៉ុនហ្គី តបទាំងទឹកមុខឆ្ងល់ (តាមពិតនាយធ្លាប់និយាយចឹងមែន ប៉ុន្ដែធ្វើជាមិនដឹងហើយធ្វើស្មក)
    « ពិតមែនហើយ »ជីមីន មិននឹកស្មានថាមនុស្សដូចជា យ៉ុនហ្គី ឆាប់ភ្លេចពាក្យខ្លួនឯងនិយាយសោះ ចំណែករាងក្រាស់ពេលឃើញទឹកមុខរាងតូចស្ងួតសម្លឹងមុខខ្លួនក៏អស់សំណើច
    « លោកសើចអី?? »ជីមីន ភ្ញាក់ផ្អើលព្រោះខ្លួននិយាយចប់ស្រាប់តែនាយផ្ទុះសំណើច
     « ទេ.... »យ៉ុនហ្គី ប្ដូរទឹកមុខភ្លាមៗធ្វើអោយរាងតូចកាន់តែមិនយល់ពីនាយ ម្ដងចេះម្ដងចុះអ្នកណាទៅតាមទាន់ហ៎! សូម្បីតែរាងតូចមនុស្សដែលធ្លាប់តែយល់អារម្មណ៍មនុស្សគ្រប់គ្នា លើកលែងតែរាងក្រាស់ម្នាក់គត់
    « ឈប់និយាយជាមួយលោកហើយ ទៅល្អជាង »
    « ចង់ទៅណា.... »យ៉ុនហ្គី ញញឹមក៏ជាប់ទាញរាងកាយតូចមកអោបក្នុងរង្វង់ដៃ ចំណែករាងតូចវិញព្យាយាមរើព្រោះតែរាងក្រាស់ហ៊ានលូកលាន់ខ្លួន ហើយខ្យល់ដង្ហើមដែលនាយដកមកប៉ះកញ្ចឹងកខ្លួន ធ្វើអោយព្រឺឆ្អឹងខ្នងខ្ញាកៗ
     « លោកចង់ធ្វើអី? លែងខ្ញុំ លែង.... »ជីមីន ព្យាយាមប្រលះដៃនាយតែគ្មានប្រយោជន៍ទេ ព្រោះដៃម្នាក់នេះណាស្អិតដូចជាតុកកែអញ្ចឹង មិនងាយប្រលះបានងាយៗឡើយ
     « ចុះបើយើងមិនលែង ឯងចង់យ៉ាងមិច? »យ៉ុនហ្គី ញញឹមពេលខ្លួនមានឱកាសជាងរាងតូច ចំណែករាងតូចគិតបន្ដិចមុននឹងនឹកឃើញវិធីមួយដែលធ្វើអោយរាងក្រាស់ប្រលែងដៃចេញ
     « អូយ៎....!! »យ៉ុនហ្គី ស្រែកពេលរាងតូចយកកែងដៃបុកចំកន្លែងវះ ព្រោះរាងតូចដឹងថាវាជាចំណុចខ្សោយតែមួយគត់ដែលអាចអោយនាយប្រលែងដៃចេញពីខ្លយន
     « សមមុខ ចូលទៅក្នុងល្អជាង »រាងតូចយកកែងដៃបុកចំកន្លែងរាងក្រាស់វះហើយក៏រត់ចូលទៅខាងក្នុងយ៉ាងលឿន ចំណែករាងក្រាស់ឈរធ្វើមុខក្រៀមក្រំយកដៃទប់ពោះ ដោយសារមនុស្សជាទីស្រឡាញ់ជាអ្នកធ្វើទើបសុខចិត្តឈរទ្រាំឈឺ។
   សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now