EP12 : ជម្លោះជាច្រើនឆ្នាំបានចាប់ផ្ដើម

1.2K 133 0
                                    

    កន្លងទៅមួយសប្ដាហ៍ យ៉ុនហ្គី ក៏ជាសះស្បើយ ហើយអាចត្រឡប់ទៅធ្វើការនិងរស់នៅតាមធម្មតាមិនបាច់លេបថ្នាំឬទៅមន្ទីរពេទ្យដូចមុនទៀតទេ។ ម៉ោង6កន្លះរាងក្រាស់រៀបចំខ្លួនរួចក៏ចុះមកខាងក្រោម ស្រាប់តែជួបប្អូនប្រុសទើបសួរនាំបន្ដិច។
« អាហ្គុក ចង់ទៅណាទៀតហើយ »យ៉ុនហ្គី ឃើញជុងហ្គុកដើរលឿនដូចជាប្រញាប់ចេញទៅណាទើបសួរ
« គឺ....គឺខ្ញុំទៅដើរលេងជាមួយមិត្តភក្តិ បើបងគ្មានការអីទេ ចឹងខ្ញុំលាសិនហើយ »ជុងហ្គុក និយាយកុហកព្រោះមិនដឹងត្រូវប្រាប់នាយយ៉ាងមិចទេ ចំណែកឯ ជីមីន ដើរចេញមកឮពួកគេនិយាយគ្នា គេពិតជាចង់ចូលមកប្រាប់រាងក្រាស់អោយបានដឹងណាស់ តែដោយសារឃើញទឹកមុខ ជុងហ្គុក ទើបបញ្ឃប់ដំណើរ
« អឹម ប្រពៃណាស់បើកភ្នែកឡើងដើរតែលេងបំផ្លាញតែលុយ មិនគិតជួយធ្វើការយើងទេ »យ៉ុនហ្គី ឮសម្ដីប្អូនប្រុសហួសចិត្តតែម្ដង មើលចុះដើរលេងមិនគិតជួយការងារនាយសោះ នេះខំចំណាយលុយអោយទៅរៀនដល់បរទេសតែពេលត្រឡប់មកវិញមានតែបំផ្លាញលុយថែម
« ចាំបាច់ធ្វើការនាំតែហត់ធ្វើអី! ក្រែងលុយបងចាយមួយជីវិតក៏ចាយមិនអស់ដែរ មិនចឹងហ្អី? »ជុងហ្គុក និយាយពាក្យទាំងអស់នេះចេញមកធ្វើអោយរាងក្រាស់ទ្រាំមិនបានក៏លើកដៃទះប្អូនមួយកំផ្លៀង
/ ផាច់ /
ជុងហ្គុកបែរទៅម្ខាងដោយសារស្នាដៃបងប្រុស លោកស្រីមីន ដែលទើបចុះមកឃើញសកម្មភាព យ៉ុនហ្គី លើកដៃទះកំផ្លៀងប្អូនគាត់ក៏ដើរចូលមក។
« កូនជុង!! ឈឺទេ.... »លោកស្រីមីន ចូលមកក៏យកដៃប៉ះថ្ពាល់កូនប្រុសពៅនិងសួរនាំ ព្រោះមិញកំហឹងដៃរាងក្រាស់ក៏មិនតិចដែរធ្វើអោយថ្ពាល់ ជុងហ្គុក ក្រហមមានស្នាមម្រាមដៃ
«ប៉ុណ្ណឹងវាមិនងាប់ទេ ម៉ាក់កុំបារម្ភអី មនុស្សដូច អាហ្គុក យមរាជមិនងាយយកទៅទេ »យ៉ុនហ្គី ឃើញម៉ាក់ចូលមកទាំងទឹកមុខព្រួយបារម្ភពី ជុងហ្គុក ខ្លាំង ហើយនាយមើលទៅទើសភ្នែកក៏តបទាំងពាក្យសម្ដីមិនគួរអោយចង់ស្ដាប់សូម្បីបន្ដិច
« កូនយ៉ុន!! មិចក៏និយាយចេញមកពិបាកស្ដាប់ម្ល៉េះ កូនបែបនេះតាំងពីពេលណា ឬមួយត្រូវវាពង្វក់ចិត្តឆ្គួតហើយ »លោកស្រីមីន ឮសម្ដីកូនប្រុសគាត់ហើយចង់តែវៃអោយបែកគូទទេ មើលសម្ដីនិយាយចុះពិតជាមិនគួរអោយចង់ស្ដាប់សោះ ហើយគាត់នៅឆ្លៀតទម្លាក់កំហុសអោយ ជីមីន បានពង្វក់កូនប្រុសគាត់ទៀត ទាំងដែលរាងតូចឈរស្ងៀមមួយកន្លែងមិនបាននិយាយអីសូម្បីមួយមាត់ (និយាយក៏ខុសស្ងៀមក៏ខុស និយាយទៅខុសគ្រប់យ៉ាង បងពិបាកហើយជីមីន)។
« គ្មានអ្នកណាមកពង្វក់កូនទេ កូនគ្រាន់តែនិយាយប្រាប់ប្អូនក្នុងនាមជាបងប្រុសម្នាក់ប៉ុណ្ណោះ ហើយម៉ាក់ក៏ចឹងដែលការពារវាឡើងធ្លាប់ហើយ »យ៉ុនហ្គី មើលមុខប្រពន្ធពេលឮម៉ាក់និយាយសំដៅលើគេ តែដូចនាយនិយាយចឹងរាងតូចមិនបានពង្វក់នាយឡើយ ហើយនាយក៏មិនដែលផ្លាស់ប្ដូរដែលគឺបែបនេះតាំងពីដើម យ៉ុនហ្គី ចង់អោយប្អូនល្អទោះជាបំណងល្អនាយវាពិបាកទទួលយកបន្ដិច ប៉ុន្ដែនាយចង់ឃើញប្អូនមានការងារល្អធ្វើ មិនមែនជាក្មេងទំនើងដើរតែបង្ករឿងមួយថ្ងៃៗ។
« ម៉ាក់មិនបានការពារ តែម៉ាក់មិនចង់អោយកូនធ្វើបាបប្អូន ចំណែកជុងហ្គុកកូនចេញទៅក្រៅចុះ ចាំម៉ាក់ចាត់ការបងកូនអោយ »លោកស្រីមីន មិនចង់ឃើញបងប្អូនឈ្លោះគ្នានៅចំពោះមុខអ្នកដទៃទេ វាមើលមកមិនសមនាំតែគេយកទៅនិយាយដើម
« បាទ ម៉ាក់ »ជុងហ្គុក មើលមុខបងប្រុសមុននឹងដើរចេញទៅ តាមពិតជុងហ្គុកត្រូវត្រៀមខ្លួនវះកាត់អោយអ្នកជំងឺទើបប្រញាប់ចេញទៅ ប៉ុន្ដែបងប្រុសមករករឿងបង្អាក់ដំណើរទើបធ្វើអោយយឺត30នាទី ហើយនៅសល់ពេលតែ40នាទីគត់ក៏ដល់ពេលវះកាត់ល្មម ដូចច្នេះមានតែទុករឿងនេះមួយដុំហើយប្រញាប់ធ្វើដំណើរទៅមន្ទីរពេទ្យអោយលឿនបំផុត។
« ម៉ាក់.....មិនលូកដៃមួយរឿងបានឬអត់? »យ៉ុនហ្គី ហៅម៉ាក់ឮៗបន្ទាប់ពី ជុងហ្គុក ដើរចេញទៅ ព្រោះតែគាត់ចូលចិត្តការពារកូនពៅ
« មិនបាន បើម៉ាក់មិនហាមកូនវៃប្អូនស្លាប់ហើយ អូយ៎! ម៉ាក់ឃ្លានហើយ ឯងនៅឈរមើលស្អីដែរ មិចមិនទៅរៀបចំបាយទឹក »លោកស្រីមីន និយាយឌឺដងពេលឮកូនមិនចង់អោយគាត់ចេះដឹងរឿងនេះ ហើយគាត់ថែមទាំងថាអោយរាងតូចទាំងដែលគាត់មិនដឹងថា អាហារបានរៀបចំរួចហើយចាំតែគាត់ទៅពិសារប៉ុណ្ណោះ
« បាទ ខ្ញុំរៀបចំរួចហើយ »ជីមីន ភ្ញាក់ពេលឮលោកស្រីថាះអោយខ្លួន តាមពិតអាហាររៀបចំហើយតាំងពីយូរហើយ ប៉ុន្ដែពួកគេរវល់តែឈ្លោះគ្នាទើបមិនដឹង ចំណែកលោកស្រីមីនក្រោយពីជីមីនប្រាប់ហើយគាត់មិនមាត់ដើរទៅបន្ទប់អាហារ ហើយឆ្លៀតសម្លក់សម្លឹងរាងតូចថែមទៀត។
     Skip~
ពេលរាងក្រាស់ទៅធ្វើការបាត់ លោកស្រីមីន ប្រាប់អ្នកបម្រើបញ្ជាអោយរាងតូចបោះនិងជូតផ្ទះ ហើយគាត់អង្គុយនៅលើសាឡុងចាំមើលសកម្មភាពរាងតូច និយាយទៅដូចជាកំពុងធ្វើបាបរាងតូចច្បាស់ណាស់ ព្រោះដឹងស្រាប់ហើយផ្ទះនេះមិនមែនតូចទេ។
ខណៈពេល ជីមីន ជូតសម្អាតបន្ទប់ទទួលភ្ញៀវលោកស្រីមីន បានប្រាប់អោយ នាងប៊ី និង នាងអេ ចិតផ្លែឈឺអោយគាត់ពិសារ ហើយក៏ដូចចិត្តទៀតគឺពួកគេចិតបោះចោលពេញនឹងមិនគិតរកអីដាក់សំបកអោយស្រួលទេ ធ្វើរាងតូចពិបាកបោះកន្លែងនេះសារជាថ្មី។ ជីមីន ដឹងច្បាស់ណាស់ពួកគេធ្វើបាបខ្លួនតែក៏មិនតបតអ្វីឡើយ ព្រោះដឹងថានេះជាបញ្ជារបស់លោកស្រីមីន ចឹងហើយមានទ្រាំបោះម្ដងហើយម្ដងទៀតដោយមិនរអ៊ូសូម្បីមួយមាត់។
មួយសន្ទុះក៏លេចវត្តមានស្រីស្រស់ សូឡា មក ចំណែកជីមីនមិនបានចាប់អារម្មណ៍ថាអ្នកណាមកឡើយគឺរវល់តែឈ្ងោកមុខបោះសម្អាតត្រង់នេះ ប៉ុន្ដែរាងតូចក៏ត្រូវបញ្ឃប់ដោយសារតែនាងដើរជាន់អំបោះ ហើយនៅញញឹមស្អាតទៀត។
« អត់ទោសអ្នកនាង សូមមេត្តាដកជើងចេញផង ខ្ញុំកំពុងតែធ្វើការ »ជីមីន មិនច្រឡោទឬនិយាយពាក្យមិនសមរម្យទៅកាន់នាងឡើយ តែប្ដូរមកជាពាក្យដែលគួរសមរម្យនិងអោយតម្លៃគេបំផុត
« ហើយចុះបើយើងមិនដក ឯងចង់ធ្វើអី? ឬមួយចង់ទៅប្ដឹងបងយ៉ុន តែយើងថាគាត់មិនជឿឯងទេ »សូឡា នាងមិនខ្វល់ថាវាជាការងារអ្វីឡើយ សំខាន់នាងចង់ធ្វើបាបរាងតូច
« ខ្ញុំមិនប្ដឹងគាត់ព្រោះតែរឿងប៉ុណ្ណឹងទេ អ្នកនាងកំពុងយល់ច្រឡំហើយ! »ជីមីន មិនទាន់បាននិយាយថានាងនឹងប្ដឹងរាងក្រាស់ទេ គឺនាងនិយាយអឺអើតែខ្លួនឯង
« នេះឯងហ៊ានថាយើងអត់ប្រយោជន៍ផងហ្ហេស៎? »សូឡា បញ្ចេញប្រតិកម្មមកភ្លាមៗពេលរាងតូចនិយាយ ប្រហែលជានាងរអៀសខ្លួនហើយមើលទៅបានប្រតិកម្មរហ័សយ៉ាងនេះ
«ទេ....ខ្ញុំមិនបាននិយាយ អ្នកនាងតើស៎! ដែលនិយាយអោយខ្លួនឯង »ជីមីន មិនខ្លាចនិងតទល់ជាមួយនាងឡើយ ព្រោះគេគ្មានបំណងបែបនោះពិតមែន
« អាយ៎!! ឯង..... »សូឡា ទន្ទ្រាំជើងមិនសុខចិត្តព្រោះតែពាក្យសម្ដីរាងតូចចាក់ដោតពេក នាងលើកដៃរកទះរាងតូចប៉ុន្ដែឃើញ លោកស្រីមីន អង្គុយនៅទីនេះដែរ នាងក៏ទម្លាក់ដៃចុះ ហើយបញ្ចេញស្នាមញញឹមដើរទៅអង្គុយជិតលោកស្រី។
« សួរស្ដីអ្នកម៉ាក់ សុខសប្បាយទេ? »សូឡា ជាមនុស្ស Fake បំផុតព្រោះមិញដូចជាឆ្កែតាមខាំគេមិនលែង តែប្រែជាសុខភាពទន់ភ្លន់គួរអោយស្រឡាញ់ទៅវិញ រាងតូចឈរមើលទាំងមិនអស់ចិត្ត ព្រោះតែចរិកជាព្រះនាងបើចង់បានអ្វីត្រូវតែបានមិនខ្វល់ពីអារម្មណ៍អ្នកដទៃឡើយ។
« ចា៎ ម៉ាក់សុខធម្មតាទេ និយាយចឹងប៉ុន្មានថ្ងៃនេះមិនសូវឃើញកូនមកលេង ជាប់រវល់ការងារមែនទេ? »លោកស្រីមីន គាត់ពេញចិត្តសូឡាចង់អោយនាងរៀបការជាមួយកូនប្រុស ទោះពេលនេះរាងក្រាស់រៀបការមានប្រពន្ធហើយគាត់នៅតែគាំទ្រសូឡាជានិច្ច។
« អរ ចា៎ៗ »សូឡា ឆ្លើយរដាក់រដុបពេលឮលោកស្រីសួររឿងការងារ។
Skip~
« ចៅហ្វាយសុំអនុញ្ញាត »គ្រីស គោះទ្វាចូលមកឃើញចៅហ្វាយកំពុងធ្វើការ
« អឹម ឯងមានអីក៏ឆាប់និយាយមក »យ៉ុនហ្គី និយាយពេលឃើញទឹកមុខកូនចៅមិនសូវស្រស់
« គឺ..... » ??
[....]
«  សួរស្ដីសម្លាញ់ បែកគ្នាយូរហើយសុខសប្បាយឬអត់? » ម៉ូ ជុងស៊ុក ក្រោបឈរទាំងស្នាមញញឹមពេលឃើញវត្តមានមិត្តសម្លាញ់ដើរមក
« យើងសុខឬមិនសុខគ្មានពាក់ព័ន្ធនឹងឯងទេ មករកយើងមានការអី? »យ៉ុនហ្គី ឃើញទឹកមុខមិត្តចាស់ដូចជាមិនសូវសប្បាយចិត្តសោះ ដូចជាមានជំទាស់នឹងគ្នារាបរយឆ្នាំមកចឹង
« យើងគ្រាន់តែនឹក ចង់មកមើលអោយផ្ទាល់ភ្នែកថាឯងសុខសប្បាយឬអត់? តែបើមិត្តមិនស្វាគមន៍យើងទៅវិញក៏បានដែរ »ជុងស៊ុក រកដើរទៅវិញបន្ទាប់ពីឃើញទឹកមុខរាងក្រាស់ហាក់មិនចង់អោយគេនៅទីនេះ
« ឈប់សិន!! លើកក្រោយបើចង់ចាត់ការនរណា ឈប់ប្រើវិធីស្មោគរោគទៅ ព្រោះអ្នកដែលធ្វើបែបនេះបានសុទ្ធតែពួកអាកុំសាក!! តែសម្លាញ់យើងនិយាយចោលទេ កុំទៅខ្វល់ »យ៉ុនហ្គី និយាយមកចំៗពេកធ្វើអោយ ជុងស៊ុក ឈរក្ដាប់ដៃយ៉ាងណែន ព្រោះតែខឹងពាក្យសម្ដីរាងក្រាស់សំដៅមកលើគេ
« កុំបារម្ភសម្លាញ់យើងមិនខ្វល់ស្រាប់ហើយ យើងទៅវិញហើយ សំណាងល្អសម្លាញ់! »ជុងស៊ុក ទោះជាត្រូវ យ៉ុនហ្គី ថាអោយចំៗនៅចំពោះមុខ ក៏គេនៅតែញញឹមអោយរាងក្រាស់ឃើញថាខ្លួនមិនដូចអ្វីដែលនាយនិយាយដែរ មុននឹងទៅវិញជុងស៊ុកដើរមកប៉ះស្មារាងក្រាស់ដើម្បីជូនពរមិត្តបន្ទាប់ពីបែកគ្នាច្រើនឆ្នាំ។
« អឹម..... ដូចគ្នា » យ៉ុនហ្គី ឃើញទឹកមុខ ជុងស៊ុក ចង់តែហក់ទៅដាល់អោយណាណីម្ដងទេ គេនិយាយថាអោយចំៗម្លឹងហើយនៅញញឹមបានទៀតពិតជាមុខក្រាស់មែន។ ពាក្យដែលរាងក្រាស់និយាយមុននេះ គឺចង់ដាស់តឿន ព្រោះរាងក្រាស់ដឹងមូលហេតុដែលធ្វើអោយឃ្លាំង(គ្រឿងសង្ហារឹម)របស់ខ្លួនផ្ទុះ វាជាស្នាដៃរបស់ ជុងស៊ុក មិត្តសម្លាញ់នាយនឹងឯង។
« ចង្រៃយ៎....យើងនឹងយកឈ្នះឯងអោយបាន អាយ៉ុន!! »ជុងស៊ុក មកដល់ក្រុមហ៊ុនបោករបស់របបនៅលើតុធ្វើការជ្រុះរប៉ាត់រប៉ាយពេញនឹង ធ្វើអោយកូនចៅដែលឈរក្បែរនោះមិនហ៊ានចូលមកជិតបានត្រឹមតែឈរមើលចៅហ្វាយបញ្ចេញកំហឹងប៉ុណ្ណោះ។
សូមរង់ចាំភាគបន្ដ...

រឿង ពង្រាត់បេះដូង Ss1 (ចប់)Where stories live. Discover now