★កំណត់ត្រាអ្នកនិពន្ធ
----
ដេឆេល៍ កូនប្រុសទោលតែមួយគត់របស់សម្ព័នលក់ឡាន ត្រកូល ខេ ដែលបច្ចប្បន្នបន្តតំណែងពីឪពុក មកមើលការខុសត្រូវ ជួញដូរគ្រប់ភារកិច្ចក្នុងសម្ព័ន។ ងាប់ហើយ ទោះថាអាតំណែងដែលឪឲ្យមកនេះ វាធំ មានគេគោរពឆ្វេងស្តាំ តែ ដេឆេល៍ មហាព្រាននេះទៅចូលចង់ចិត្តបានពីអង្កាល់ទៅ ជីវិតដែលធ្លាប់តែសោយសុខជាមួយស្រាក្រហមថ្លៃៗដឹកមកពីបជ្ឈឹមប្រទេស ត្រូវប្តូរមកជាកាហ្វេល្វីងៗដូចពួកចាស់ៗក្បាលទំពែកអស់នុះផឹក និងនៅមានគំនរឯកសារទាំងជុងលេចក្បាលរកខ្យល់ដកមិនបាននេះទៀត។ ស្រីៗសិចស៊ីដែលធ្លាប់អមទៅណាមកណាជាហ៊ូហែរ ក៏ត្រូវប្តូរមកជា ពួកអង្គរក្សមុខយូកូម ប៉ុន្មាននាក់នេះទៅវិញ ដែលឲ្យតែឃើញពេលណា ធ្វើឲ្យដេឆេល៍ អត់នឹងសង្វេគខ្លួនឯងមិនបាន។Boy with love, oh my my my
ភ្លាមៗសំឡេងទូរស័ព្ទក៏រោល៍ធ្វើឲ្យ ដេឆេល៍ ស្ទុះវឹងទៅលើកដោយខ្លួនឯង តាមរាល់ដងតែងបញ្ជាអង្គរក្សមកលើកជំនួសនុះអី ព្រោះអ្នកដែលខលមកភាគច្រើនជាអតិថិជនមុខធុញៗសំឡេងគួរឲ្យស្អប់ដល់ទៅដប់ជាតិ តែលើកនេះផ្សេង ដោយសារសំឡេងរោល៍នេះជាសំឡេងដែលបញ្ជាក់ថាជាលេខថ្មី ហើយអាលេខថ្មីដែលថានោះ ច្បាស់ជាមនុស្សស្រីដែលគេទើបស្ទូចបានព្រឹកមិញនេះ ជាមិនខាន។
"ហេឡូ"
បបូរមាត់ក៏ញោញស្នាមញញឹម រង់ចាំសំឡេងឆ្លើយតបពីអ្នកម្ខាងទៀត។ ឃើញទេ មនុស្សភើហ្វឹកដូចគេ ត្រូវតែមានស្រីទាក់ទងមកឲ្យគ្រប់ពេល ដោយគេមិនចាំបាច់ទាក់ទងទៅមុន។
(សួស្តី នេះគឺ ក្រុមហ៊ុនស្វែងរកគូ Match-ផ្គូផ្គង ចង់បញ្ជាក់ថានេះគឺជាលោក ខេ ដេឆេល៍មែនទេចា៎?)
"អឹម...ក៏ហ្នឹងហើយ មានការអី?"
តែអាស្នាមញញឹមនេះក៏លេចបាត់ ជំនួសដោយមុខធុញៗដូចត្រូវបង្ខំលេបគ្រួស។ Match-ផ្គូផ្គង ស្អីក៏មិនដឹង តេមកចង់លក់ផលិតផលថែសម្រស់អស់ហ្នឹងមែនទេ? មិនទិញទេវ៉ើយ! មនុស្សសង្ហាស្រាប់។(ក៏ថ្ងៃនេះសូមជម្រាបថា លោកត្រូវមានណាត់ដែលជាការរៀបចំពីខាងក្រុមហ៊ុនពួកខ្ញុំ សម្រាប់ទីតាំងនិងពេលវេលា ខាងខ្ញុំនឹងផ្ញើ Emailទៅ)
YOU ARE READING
កុំភ្លេចណា៎ នាងជាមនុស្សទី122
Romanceជីវិតជាអ្នកឯកទេសចាប់គូដ៏ជោគជ័យរបស់ខ្ញុំ ត្រូវធ្លាក់មកដល់ចំនុចសូន្យត្រឹមមិនប៉ុន្មាននាទី។ រឿងនេះគឺវាកើតឡើងដោយសារ លោកប្រុសតូចត្រកូលខេ សម្ព័ន្ធលក់ឡាន ដែលមិនដឹងជាកើតឆ្កួតស្អី បែរជាមិនព្រមអើតក្បាលមកតាមការណាត់ ធ្វើឲ្យចែណេណេ ដៃគូណាត់របស់គេរីករាយក្រៃកន្លងឡើង...