#កុំភ្លេចណា៎នាងជាមនុស្សទី១២២ #ភាគ២
ថ្ងៃដដែលនៅហាងកាហ្វេកំពុងរៀបផ្ទុះសង្គ្រាម*
ប្រាវ!!!
បន្តិចក៏មិនខុសពីការគិត! ក្រោយឃើញព្រះភ័ក្រខ្ញុំហើយចែនោះក៏គប់កែវឲ្យហោះមក សឹងនិងបុកក្បាលស្អាតៗរបស់ខ្ញុំទៅហើយ តែចេះសំណាងគេចទាន់។
នេះលេងហិង្សាផង? បើមិនមែនខ្លាចចែនេះប្តឹងរឿងខុសកិច្ចសិន្យាទេ ខ្ញុំច្បាស់ជាលោតទៅទះកំប្លៀងឲ្យដឹងគ្នាមិនខាន។
"ចិត្តត្រជាក់ អ្នកនាង ណេណេ"
ខ្ញុំក៏ចូលទៅសម្រួលស្ថានការណ៍ ទាំងដឹងថាអាប៉ុន្មានពាក្យនេះវាប្រើការមិនបានសូម្បីបន្តិចក៏ដោយ។
"សាកមកអង្គុយចាំដូចខ្ញុំឲ្យគ្រប់២ម៉ោងទៅ នាងនៅត្រជាក់បានទេ? ត្រជាក់ឡើងកក រហូតរលាយហើយវ៉ើយ!"
ចែនោះក៏ហូហែរមក ធ្វើឲ្យខ្ញុំស្ងាត់មាត់ចុក។
"នាងទៅរើស ប្រុសពីណាយកមកឲ្យខ្ញុំ?"
ធុងសម្រាមទេដឹង!
"ក៏ម្សៀរនោះល្អគ្រប់យ៉ាង សម្យនិងអ្នកនាងហ្នឹងអ្ហែង៎"
"ហើយខ្ញុំក៏ថោក ថ្នាក់គេមិនព្រមមកជួបនេះមែនទេ?"
អូយ៎ ខ្ញុំពេលនេះ ប្រៀបដូចជ័រដែលត្រូវគេញុកចូលភ្លើង កំពុងត្រូវដុតម្តងបន្តិចៗ រហូតត្រូវរលាយអស់ បាត់រូបរាងយ៉ាងចឹង។
"ខ្ញុំមិនដឹងថាក្រុមហ៊ុននាងធ្វើការរបៀបណាទេ! អត់ប្រយោជន៍! អ្នកជំនាញឯកទេសខ្មោចយរ៍ស្អី គ្មានបានការមែន!"
"......"
ខ្ញុំបានតែស្ងាត់មាត់ស្តាប់ពាក្យជេរអស់នោះទាំងឈឺចិត្ត អាម្សៀរដេភួយ ជាអ្នកខកណាត់ ហេតុអីក៏រះដាក់ខ្ញុំទៅវិញ ហ៊ឺៗ អយុត្តិធម៌ណាស់ លោកម្ចាស់ប៉ាវ។
"នាងចំជា...."រីង៍ៗ
ចែណេណេ រៀបនឹងជេរបន្តតែត្រូវសំឡេងទូរស័ព្ទរោល៍របស់នាងបន្លឺមកកាត់ចង្វាក់ ធ្វើឲ្យចែនោះលេបពាក្យជេរដែលប្រុងខ្ជាក់មកនោះចូលក្នុងពោះវៀនវិញ។"យ៉ាងម៉េច ស៊ើបដឹងស្អីខ្លះ?"
(........)
"ថាម៉េច?!"
ចែនោះស្តាប់លឺពាក្យតាមទូរស័ព្ទហើយ ក៏ស្រែកចាច៎រហូតខ្ញុំភ្ញាក់លោតទៅតុផ្សេង អ្នកឯទៀតដែលនៅក្នុងហាង ក៏ងាកមកចាប់អារម្មណ៍តុ ណេណេ ជាពិសេស ហើយក៏ធ្វើមាត់ជីបអូចៗ ដូចទើបបានពត៌មានក្តៅកគុកមកចែកគ្នាវែកញែក។
"សរុបមក សង្សាគេមានប៉ុន្មាននាក់?"
(..............)
"ស្អីគេ????"
ចែ នោះក៏ស្រែកជាថ្មី រហូតខ្ញុំនិងអ្នកឯទៀតត្រូវឆោរឡោរ ព្រមៗគ្នា។ ខ្ញុំក៏ហូរញើសជោគក្បាល ព្រោះមើលតាមទឹកមុខចែ ណេណេ កាន់តែខ្មៅទៅៗដូចទើបត្រូវគេលាបធ្យូងឲ្យថ្មីៗ ដែលនេះជាប្រថ្នូរមិនល្អ មិនល្អទាល់តែសោះ។
YOU ARE READING
កុំភ្លេចណា៎ នាងជាមនុស្សទី122
Romanceជីវិតជាអ្នកឯកទេសចាប់គូដ៏ជោគជ័យរបស់ខ្ញុំ ត្រូវធ្លាក់មកដល់ចំនុចសូន្យត្រឹមមិនប៉ុន្មាននាទី។ រឿងនេះគឺវាកើតឡើងដោយសារ លោកប្រុសតូចត្រកូលខេ សម្ព័ន្ធលក់ឡាន ដែលមិនដឹងជាកើតឆ្កួតស្អី បែរជាមិនព្រមអើតក្បាលមកតាមការណាត់ ធ្វើឲ្យចែណេណេ ដៃគូណាត់របស់គេរីករាយក្រៃកន្លងឡើង...