ភាគ៩

90 3 0
                                    

ក្រឡេកមក ដេឆេល៍-

« មានរឿងអីមែនទេចៅហ្វាយ?»

«ចង់សួរថា មានម្តងណាដែលពួកឯងមកទាន់ ហេតុការណ៍ដែរទេ? យូអេសប៊ី ត្រូវពួករត់ទៅមុននេះ ប្លន់ទៅបាត់ហើយ!»

ដេឆេល៍តបទាំងណឿយណាយ ហត់ចិត្ត 

«ដេញតាមទៅ!»   

ពួកអង្គរក្សឆ្លេឆ្លារកទៅដេញតាមតែត្រូវដេឆេល៍គ្រហឹមឃាត់

«ពួកឯងប្រើខួរបន្តិចបានទេ? ពួកនោះជិះម៉ូតូ ឯងប្រុងជិះឡានទៅដេញតាមឬយ៉ាងម៉េច?» 

ហាហាហា ស្រុកនេះស្ទះចង់ស្លាប់ គ្រាន់តែជាប់ស្តុបហ្នឹង ក៏ចាយពេលជិតកន្លះម៉ោងដែរ! 

«ប្តឹងប៉ូលីសទៅ»

«មិនចាំបាច់! តែបន្តិចទៀតពួកនោះប្រាកដជាទាក់ទងមករក យើងដោយខ្លួនឯង» 

ដេឆេល៍ញញឹមចុងមាត់ដោយភាពជឿជាក់ ក៏ព្រោះមុននេះអ្នកលួចទៅស្រាប់តែភ្លាត់មាត់ហៅឈ្មោះគេ ធ្វើឲ្យនាយយល់ថា ម្នាក់នោះច្បាស់ជារ៉ូសទី២ ដែលមកលួច យូអេសប៊ី ដើម្បីដោះដូរនឹងលុយមួយចំនួនប៉ុណ្ណោះ។

★ឈុតថ្មី

«លួចយូអេសប៊ីបានមកហើយ ចង់គិតយ៉ាងម៉េចបន្ត?» 
«មុនចូលដល់រឿងនេះ យើងចង់ដឹងរឿងមួយពីឯង»
«រឿងអី?»
«ផូល ជាឈ្មោះបងស្រីឯងមែនទេ?»
«ម៉េចក៏នាងដឹង?»

ដុនយូក៏ស្ទុះមកក្តោបដៃខ្ញុំមួយកំលាំង និងប្រើខ្សែភ្នែកសួរនាំសម្លឹងមកខ្ញុំមិនដាក់

«គឺយប់នៅ Meet you tonight យើងបានជួប ដេឆេល៍ ហើយ...»

ខ្ញុំក៏ប្រើពេលវេលានេះរៀបរ៉ាប់ហេតុការណ៍យប់នោះប្រាប់ទៅដុនយូគ្មានសល់ ក្រែងម្សៀរនេះអាចដឹងខ្លះពីតម្រុយរបស់បងស្រីគេ

«មែន ផូលជាឈ្មោះបងស្រីរបស់ខ្ញុំ» 
«អញ្ចឹងក៏បានន័យថា ដេឆេល៍ មានអីពាក់ព័ន្ធស្នឹតស្នាលនឹងនាងជាមិនខាន ម្សៀរនោះប្រហែលជាដឹងរឿងមួយចំនួនពីផូល បងស្រីឯង» 
«ប៉ុន្តែតាមអ្វីដែលនាងនិយាយ ដេឆេល៍ ស្អីនោះ ក៏ដូចជាកំពុងតាមរកបងស្រីខ្ញុំដូចគ្នា»
«រឿងនេះខ្ញុំក៏មិនច្បាស់ដែរ... ប៉ុន្តែខ្ញុំបានសន្យាហើយថានឹង ជួយឯងដូច្នេះបើមានតម្រុយតិចតួចហើយគួរតែសាកល្បងហោចណាស់ក៏ប្រសើជាងនៅស្ងៀមមិនធ្វើអ្វីដែរ!»
«នាងចង់ធ្វើយ៉ាងម៉េច?» 
«ចង់ឲ្យ ដេឆេល៍ និយាយរឿងខ្លះ គួរតែពឹងលើរបស់មួយនេះ....» ខ្ញុំក៏ជ្រឹមភ្នែក ហើយលើក យូអេសប៊ីមក មុននឹងបញ្ចេញសំឡេងគ្រហឹមបង្ហាញមហិទ្ធរិទ្ធ។

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now