ភាគ៦

42 4 2
                                    

*ត្រឡប់មករោងកុន
★ដេឆេល៍

ក្រោយរាងកាយស្អាតៗ ក្លាយជាធុងសម្រាមអស់ច្រើននាទី របស់ពួកមនុស្សក្នុងហលហើយ ដេឆេល៍ក៏រកផ្លូវលូនចេញមកវិញ ទាំងត្រដាបត្រដួសយ៉ាប់ភ្នែក សភាពគេខណះនេះ សូម្បីតែពួកអង្គរក្សជំនិតក៏ចំណាំមិនបាន។ 

"ចៅហ្វាយ ទៅធ្លាក់ចូលធុងពោតលីងពីអង្កាល់នេះ?" 
"កុំសួរច្រើន! ចេញឡានទៅ" 

គេខឹង សឹងចេញផ្សែងតាមរន្ធគ្រប់ផ្នែកនៃរាងកាយទៅហើយ នេះត្រូវមកឃើញពួកអង្គរក្សលួចសើចទៀត ធ្វើឲ្យកំហឹងកាន់តែឆេះ កាន់តែចង់សម្លាប់មនុស្សក្នុងពេលនេះឲ្យខានតែបាន។ 

ក្នុងហលមុននេះ ដោយសារត្រូវពន្លឺ នៃអេក្រង់ជះចំកណ្តាលភ្នែកពេញៗ ទើបធ្វើឲ្យអ្នកកំលោះមើលមិនឃើញ មុខមនុស្សស្រីដែលព្យាយាមមកអុកឡុកគេ ហើយក៏បណ្តោយឲ្យនាងរួចខ្លួនទៅទទេរៗ ទាំងមិនបានសងសឹងវិញ ជារឿងគួរឲ្យក្តៅក្រហាយបំផុត។ 

    ទឹងៗៗៗ

សំឡេងទូរស័ព្ទរោល៍ ផ្ទួនៗ ដូចរញ្ជួញលោកា ទាញអារម្មណ៍ ដែលកំពុងមួម៉ៅនឹងស្ថានការណ៍អម្បាញ់មិញ ឲ្យងាកមកចាប់អារម្មណ៍នឹងទូរស័ព្ទវិញ។

"ផ្ញើ video ស្អីមកឲ្យ?" 

ដេឆេល៍រអ៊ូ ជីបអ៊ូចៗ តែឯង ខណះបើកមើលសាររបស់ ផេល៍លី សង្សារទី១៧១ របស់ខ្លួន ដែលសុខៗផ្ញើរ video ស្អីមកឲ្យមើលក៏មិនដឹង។ ហើយពេលដែលចុចបូតុងបើក វាធ្វើឲ្យពោះវៀនគ្រឿងក្នុងគេទាំងមូល ហោះឡើងដល់ខួរក្បាល។

ដែលក្នុង video នោះគឺ....

"កូនសម្លាញ់...ឯងនេះគួរឲ្យអាណិតណាស់...ទើបតែចាប់កំណើតក្នុងពោះម៉ាក់ មិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង ក៏ត្រូវឪពុកបោះបង់ចោលទៅហើយ ហ៊ឹកៗ" 

មែនហើយ សកម្មភាពក្នុងហល ត្រូវគេថតទុក ហើយបង្ហោះពេញបណ្តាញសង្គម។ ដេឆេល៍ ត្រូវគេបញ្ចេញមតិជេរ ពេញទី រហូតទទួលរហ័សនាម ថាជាប្រុស លាមក៍បំផុតប្រចាំប្រទេសកូរ៉េ តែនេះមិនមែនជាបញ្ហាក្តៅទេ រឿងធំជាងនេះគឺ បែរជាឲ្យ ផេល៍លី ឃើញ video នេះ។ 

"នេះជារឿងយល់ច្រឡំ បងអាចបកស្រាយបាន!! បងមិនបានស្គាល់ស្រីឆ្កួតនោះទេ សុខៗក៏មកស្រែកថាមានកូនជាមួយបង"

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now