ភាគ៤

65 3 0
                                    

#កុំភ្លេចណា៎នាងជាមនុស្សទី១២២

      "ប្លូសៀរ៍ នាងចប់មិនខានទេ ស្រីជើងល្អ!"
      "អ្ហាយ៎!! ដេឆេល៍ លោកប្រុងធ្វើស្អីខ្ញុំ???" 
      "ចាប់នាងទំលាក់ស្រះហ្នឹងអី ក្រពើខ្ញុំអត់ចំណីយូរហើយ ថ្ងៃនេះបានឆ្ងាញ់មាត់មិនខាន!" 
      "ជួយផង!!" 
      ទោះភ័យខ្លាច ក៏ខ្ញុំនៅមានសតិអាចបើកមាត់ស្រែកឲ្យគេជួយ ទាំងដែលមើលជុំវិញនេះមិនទំនងសោះ ថាមានមនុស្សរស់នៅ។ 
       "ស្រែកទៅ ស្រែកដល់ជ្រុះមាត់មកទៀត ក៏គ្មាននរណាជួយនាងដែរ!" 
       ដេឆេល៍ ក៏ដើរមកកាន់តែកៀក ធ្វើឲ្យខ្ញុំកាន់តែឈានជើងថយក្រោយ ទាំងភ័យខ្លាច។ 
       ក្រែងនេះកំពុងនៅលើស្ពាន មាត់ស្រះមែនទេ? បើខ្ញុំកាន់តែថយទៀត ច្បាស់ជាត្រូវធ្លាក់ទឹក ហើយអាក្រពើអត់ឃ្លានមុខគួរឲ្យស្អប់ទាំងនោះនិងចាប់ហែកស៊ីមិនខាន។

      "កុំចូលមកទៀត! ខ្លាចហើយៗ ង៉ែៗ"
      ខ្ញុំក៏យំចេញមកទាមទារការអាណិតពីដេឆេល៍ តែមើលទៅម្សៀរនេះគ្មានរំជើបរំជួលស្អីបន្តិចសោះ ដូចបេះដូងត្រូវកកក្លាយជាដុំថ្មហើយក៏មិនដឹង។ ឫថាខ្ញុំយំក្លែងក្លាយពេក? បើមានជីវិតរស់ សន្យានិងទៅរៀនយំឲ្យបានជំនាញជាងនេះ។

      "២១ នាក់ ទាត់ក្បាលខ្ញុំចោលស្របគ្នា... គិតថាខ្ញុំអាចលើកលែងឲ្យនាងស្រួលៗឬ? ប្លូ...សៀរ៍..." 
      គ្រប់ពេលដែលគេហៅឈ្មោះខ្ញុំ ក្បាលនេះតែងតែព្រឺ!! រោមដង្ហែរគ្នាឈរ ចំណែកជង្គង់ក៏ទន់ទៅតាមទៀត... អូយ៎ហេតុអីអាម្សៀរនេះគួរឲ្យខ្លាចយ៉ាងហ្នឹង។ 
       "កុំ...កុំចូលមកទៀត...អ្ហាយ៎....!!!" 
       ព្រូង!!!!
       យល់....
       ......យល់សប្តិប៉ុណ្ណោះ....
       ខ្ញុំរហ័សជូតញើសលើថ្ងាស់ចេញ មុននឹងដកដង្ហើមធូរទ្រូង សម្លឹងទៅបង្អួច ដែលកំពុងជះពន្លឺព្រះអាទិត្រចូលមក ដោយមិនខ្ជីរអ៊ានិងខ្ញុំដែលជាម្ចាស់ផ្ទះ។ 
       ត្បិតយប់មិញរាងស្រវឹង តែខ្ញុំក៏មិនបានបាត់ការចងចាំ អីដែរ។ ក្រោយដុនយូ អៀវខ្ញុំមកដល់ផ្ទះហើយ ម្សៀរនោះក៏សុំមកជ្រៀតខ្លួន មើលថែទាំ តែត្រូវខ្ញុំទាត់ចេញក្រៅផ្ទះវិញ ហើយរាងកាយខ្ញុំក៏នៅល្អចែងចាំងគ្រប់ផ្នែកហ្នឹងឯង។ 

      ផ្ទៃមេឃថ្ងៃនេះស្រឡះប្លែក ផ្ទុយពីខួរក្បាលរបស់ខ្ញុំដែលកំពុងព័ន្ធគ្នារញ៉េរញ៉ៃដូចសំបុកពីងពាង! នោះក៏ព្រោះ ស្រាប់តែគិតដល់លុយរាប់លាន និងផែនការ ឡប់ៗដែលចែណេណេ រុញមកឲ្យធ្វើ។

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now