ផូល ជានរណា? ឬនាងជាម្នាក់ក្នុងចំណោមសង្សាទាំងអស់របស់ដេឆេល៍?
ដេឆេល៍សម្អុយនេះ នៅតែបន្តកាន់ប្រអប់ដៃខ្ញុំជាប់មិនលែង ត្បិតខ្ញុំប្រឹងបេះចេញរហូតបែកញើសក្តី។
ការត្អូញត្អែរបែបសោកសៅរបស់គេ ធ្វើឲ្យខ្ញុំមិនស្រួលចិត្ត ឬថាផូល ដែលគេនិយាយនេះជាបងស្រីរបស់ដុនយូ? ខ្ញុំនេះចំជាមោឃពេកហើយ ដែលមិនបានសួរថាបងស្រីរបស់គេឈ្មោះអី ទើបពេលនេះនៅឡេឡឺគិតស្អីមិនចេញ (ដូចបញ្ជាក់អញ្ចឹង អាល្អិតដុនយូចូលចិត្តលាក់បាំងរឿងប្រវត្តន៍គ្រួសារ ទើបសូម្បីតែឈ្មោះបងស្រីគេក៏ខ្ញុំមិនធ្លាប់ដឹង)។
"កន្លងមកនេះបងពិតជានឹកអូនណាស់"
ហ៊ឺយ!! អាគាត់ ដេឆេល៍ នេះក៏រហ័សមកឱបរឹតជាថ្មី ធ្វើឲ្យខ្ញុំត្រូវបង្អត់ដង្ហើមទទួលការឱបនោះទាំងបង្ខំ តែនេះគេប្រុងអោបរឹតខ្ញុំដល់ពេលណា សុដន់ក្លែងក្លាយដែល អេស្រ៊ី អះអាងមកថាទោះលោតទៀតក៏មិនរបូតនោះ ពេលនេះវាសឹងតែធ្លាយចេញមកក្រៅដោយសារកម្លាំងដៃរបស់ដេឆេល៍ទៅហើយ បើគេនៅតែមិនបន្ធូរដៃទៀត ដោះស៊ីលីកូនមួយគូ នេះច្បាស់ជាជួបហានិភ័យជាមិនខាន។
"លើកនេះ បងមិនឲ្យអូនរបូតពីដៃទៀតទេ! យើងណាត់ជួបគ្នានៅខាងក្រៅទៅ បងពិតជាចង់ឃើញអូនដោយគ្មានស្រោមមុខណាស់"
ណាត់ខាងក្រៅឬ? មែនហើយ ព្រោះច្បាប់ទម្លាប់នៅទីនេះ គឺហាមដោះស្រោមមុខ ប៉ុន្តែបើត្រូវណាត់ជួបគ្នានៅខាងក្រៅ រឿងដែលខ្ញុំបន្លំខ្លួនមិនបែកការណ៍ទៅហើយទេ? ព្រមមានតែឆ្កួត។
"បាន! ឲ្យទូរស័ព្ទបងមក!"
ខ្ញុំធ្វើជាយល់ព្រមនឹងគេ ហើយក៏ឆក់ឱកាសពេលដែលគេហុចទូរស័ព្ទមកខ្ញុំក៏លួចដាក់ប្រព័ន្ធតាមដាននៅក្នុងនោះតែម្តង គិតឬ ថាយើងប្តូរលេខទូរស័ព្ទជាមួយ ហ៊ឹស!
ប្រព័ន្ធដែលខ្ញុំភ្ជាប់ក្នុងទូរស័ព្ទរបស់ ដេឆេល៍ មិនត្រឹមតែអាចចាប់ទីតាំងបានទេ ថែមទាំងអាចលួចស្តាប់សំឡេងបានទៀតផង ដែលអាចប្រាប់បានតែម្យ៉ាងថា ជីវិតឯកជនរបស់នាយដេឆេល៍ម្នាក់នេះ ត្រូវខ្ញុំក្តោបក្តាប់បានទាំងស្រុង ។
YOU ARE READING
កុំភ្លេចណា៎ នាងជាមនុស្សទី122
Roman d'amourជីវិតជាអ្នកឯកទេសចាប់គូដ៏ជោគជ័យរបស់ខ្ញុំ ត្រូវធ្លាក់មកដល់ចំនុចសូន្យត្រឹមមិនប៉ុន្មាននាទី។ រឿងនេះគឺវាកើតឡើងដោយសារ លោកប្រុសតូចត្រកូលខេ សម្ព័ន្ធលក់ឡាន ដែលមិនដឹងជាកើតឆ្កួតស្អី បែរជាមិនព្រមអើតក្បាលមកតាមការណាត់ ធ្វើឲ្យចែណេណេ ដៃគូណាត់របស់គេរីករាយក្រៃកន្លងឡើង...