ភាគ១០

129 6 0
                                    

ភោជនីយដ្ឋាន 

«Waohhh» 
«ទំហំ C ប្រាកដណាស់»
«ទាក់ទាញដល់ហើយវ៉ើយ» 

ទាំងនោះជាអ្វីដែលខ្ញុំបានលឺ បន្ទាប់ពីខ្ញុំដើរក្រវីត្រគាកញាត់ប៉ុងរបស់ខ្លួនចូលក្នុង ភោជនីយដ្ឋាននេះ។ ថាទៅរូបរាងបែបហ្នឹង ពិតជាទទួលបានការស្វាគមន៍មែន នេះខ្ញុំទើបតែបោះជំហានដើរចូលមកតែ២ជំហានប៉ុណ្ណោះ ក៏ក្លាយជាទីចាប់អារម្មណ៍របស់មនុស្សម្នាទៅហើយ។ សំណាងល្អណាស់ ដែលខ្ញុំឆ្លាតចេះមកមុនម៉ោងណាត់ជាមួយដេឆេល៍ ។ 

ខ្ញុំរហ័សក្រឡេករកមើលកន្លែងអង្គុយ សមរម្យ នៅទីងងឹត ព្រោះកន្លែងបែបនោះ អាចនឹងមិនត្រូវ ដេឆេល៍ប្រទះឃើញ ហើយខ្ញុំនឹងបានអង្គុយមើលហេតុការណ៍ទាំងមូលដែលរៀបនឹងកើតឡើង បានយ៉ាងស្រួលចិត្តត្រជាក់ភ្នែក។ 

ហឺៗ ដេឆេល៍ លោកប្រាកដជាទាយមិនដឹងទេ ថាយប់នេះ លោកនឹងជួបគ្រោះអាសន្ន។ 

ឆ្វាចចចចចចចច!! 

រស្មីអ្វីមួយចាំងចូលមកក្នុងភោជនីយដ្ឋាន ធ្វើឲ្យខ្ញុំដែលទើបដាក់គូទអង្គុយនេះ ត្រូវហើបពីកៅអីមកវិញភ្លាមៗ រកមើលប្រភពនៃពន្លឺ

     «ដេឆេល៍?!» 

      ហូយ៎ តាប៉ិនេះសោះ តែថាគេសណ្តោងបង្គោលភ្លើងមកជាមួយឬយ៉ាងម៉េច ទើបអាចជះរស្មីរះពេញទីនេះ?! 

ខ្ញុំឃើញម្សៀរនោះ អង្គុយចុះលើសាឡុង ញញឹមរីកមុខបែបហេភីៗ ខុសពីជំនិតដែលនៅក្បែរនោះឈរធ្វើមុខមាំៗឲ្យគ្រប់តែគ្នា ដូចធុញថប់នឹងជីវិតដែលមានចៅហ្វាយឡប់សតិ គិតតែស្រីញីដូចម្សៀរដេឆេល៍! ហឹស មួយឃ្លារចុងក្រោយនេះខ្ញុំបន្ថែមខ្លួនឯងទេ។

បន្ទាប់ពីអង្គុយមួយសន្ទុះហើយ ម្សៀរនោះក៏ប្តូរពីញញឹមមកបូញមាត់ស្រួចៗ របៀបធុញថប់ មុននឹងបក់ដៃហៅជំនិតមកក្បែរខ្លួន។ ថាទៅ ខ្ញុំក៏មិនដឹងថាម្សៀរនោះនិយាយស្អីដែរ ព្រោះមិនបានទៅនៅក្នុងរន្ធត្រចៀកជំនិតរបស់គេឯណា តែថាទឹកមុខដូចមិនស្រស់បស់សោះ។ ប៉ុន្តែតាមដែលខ្ញុំដៅ វាច្បាស់ជារឿងដែល ផូល មិនមកតាមការណាត់នោះមិនខាន ហឹស ឲ្យទៅតាមណាប្រុសល្ងង់!

You've reached the end of published parts.

⏰ Last updated: Mar 08, 2022 ⏰

Add this story to your Library to get notified about new parts!

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now