ភាគ៥

50 4 0
                                    

ល្ងាចថ្ងៃដដែល...

មីតយូធូណៃ ជាក្លឹបកំសាន្តជំនាន់ចុងក្រោយ ដែលទើបនឹងសង់រួចមិនប៉ុន្មានខែ។ ហេដ្ឋារចនារបស់ ក្លឹប ត្រូវប្រជាជន ជាពិសេស ពួកត្រកូលជាន់ខ្ពស់ លើកមេដៃ សរសើរមិនដាច់។ ក្រៅតែពីបំពាក់គ្រឿងបរិក្ខាប្រណិតៗហើយ មីតយូធូណៃ ក៏មានការមប្រើសេវាកម្មភ្ញៀវបែប VIP ដែលចម្លែកនិងគួរឲ្យចាប់អារម្មណ៍បំផុតទៀតផង។ អ្នកដែលចុះកាតសមាជិក VIP និងមានសិទ្ធជ្រើសរើសគូរស្នេហ៍ ក្នុងក្លឹបនេះ ហើយអាចសប្បាយជាមួយគ្នា ពេញមួយរាត្រី ដោយមិនចាំបាច់ឃើញមុខគ្នា! អត់ឃើញមុខគ្នា? ត្រូវហើយ ព្រោះច្បាប់ក្នុងនេះតម្រូវឲ្យរាល់ភ្ញៀវគ្រប់រូប ចាំបាច់ត្រូវតែពាក់ម៉ាស់មុខ ឬផ្សេងៗទៅតាមតំណែងរបស់ពួកគេ។

ឱទាហរណ៍ថា តំណែងខ្ពស់បំផុត និងទទួលបាន ស្រោមមុខ ដែល ដាំពេជ្យ តំណែងកណ្តាល ជាស្រោមមុខ ប្រភេទត្បូង និងចុងក្រោយ តំណែងតូចបំផុត ដែលក្នុងនេះហៅថា រាស្រ្តសាមញ្ញ និងត្រូវបានពាក់ស្រោមមុខ ប្រាក់ ជាប្រភេទទាបបំផុតក្នុងចំណោមស្រោមមុខដែលបានរៀបរ៉ាប់ខាងលើ។

ស្រោមមុខ ឬមុខតំណែង ត្រូវបានទិញដោយលុយ។

ឯកសារភ្ញៀវដែលចេញចូលទីនេះ សុទ្ធតែត្រូវបានលាក់ជាអាថ៌កំបាំង ព្រោះវដ្តមានពួកគេសុទ្ធតែអាចធ្វើឲ្យផែនដីរញ្ជួយ។ 

មែនហើយត្បិតថា ឯកសារភ្ញៀវដែលចេញចូល មីតយូធូណៃ នេះត្រូវលាក់ជាអាថ៌កំបាំង តែក៏មិនអាចយកឈ្នះខួរក្បាលដែលប៉ិនស្រាវស្រាវរបស់ខ្ញុំនេះដែរ។ តាមជំនាញ វិភាគរបស់ខ្ញុំរាប់ឆ្នាំនេះមក ទោះបិទភ្នែកក៏អាចដឹងបានច្បាស់ៗថា ខេ ដេឆេល៍ ប្រាកដជាមានមុខ ជាភ្ញៀវប្រចាំក្លឹបនេះយ៉ាងប្រកែកមិនបាន ហើយស្រោមមុខរបស់គេ មិនបាច់ទាយក៏ដឹង ជាស្រោមមុខពេជ្យ ។ 

ប៉ុន្តែ ខ្ញុំគិតមិនឃើញពិតមែន ថាខ្ញុំត្រូវចូលទៅក្លឹបនោះដោយវិធីណា?! 

ដោយសារទីនោះ សុទ្ធតែពួកអភិជន ដូច្នេះការប្រើលុយ ក៏មិនមែនជាវិធីតែមួយដែលអាចប្រើដើម្បីបានចូលទៅក្នុងនោះដែរ លុះត្រាតែមានសមាជិកទីនោះជាអ្នក ណែនាំ ហើយបញ្ហាស្ថិតត្រង់ណា ខ្ញុំទៅស្គាល់ពួកសមាជិកអស់នោះពីអង្កាល់ទៅ?! 

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now