ភាគ៣

65 7 1
                                    

ក្រឡេកមកក្នុងឡានរបស់ ដេឆេល៍*
កំណត់ត្រាអ្នកនិពន្ធ

      "ថ្ងៃនេះ ចៅហ្វយ ណាត់នរណាមើលកុន?" 
អង្គរក្សក្បាលស្វាយ ក៏សួរឡើង ព្រោះតាមទម្លាប់ ត្រូវទៅទទួលមនុស្សស្រីដែលចៅហ្វាយណាត់សិន ទើបហួសទៅ រោងកុន តែនេះចម្លែក។ 

      លឺសំនួរហើយ ដេឆេល៍ មហាស្មុគស្មាញក៏យកដៃឈ្លីក្បាល ហើយក៏ឲ្យកូនចៅដក ឯកសារ យូអេសប៊ីពណ៌ចម្លែកៗដូចទើបលួចពីពួកថាសហោះ មួយចេញពីក្នុងឡានមក ដែលនោះ ជាឯកសារ យូអេសប៊ីសំខាន់បិតាសំខាន់ ព្រោះក្នុងនោះជាកន្លែងរាយឈ្មោះមនុស្សស្រីដែល លោក ដេឆេល៍ សេពគប់ចាប់ពីលេខ១ដល់លេខ១២១ហ្នឹងអ្ហែង៎ គេលាក់ឯកសារបញ្ជីឈ្មោះនេះក្នុងឡាន ព្រោះបើទុកនៅក្រុមហ៊ុន ឬបន្ទប់ដេកផ្ទាល់ខ្លួន ច្បាស់ជាត្រូវឪដែលមហាសែនទំនេររបស់គេ ជួលពួករុករកអាជីពមកលាត់សើយពេញផ្ទះមិនខាន។ 

      "ជូលី date បាន២៣ដង ផាប់ផលdateបាន១៥ដង ចុងក្រោយតិចជាងគេ ឆៀរី ១២ដង" 
      "អ៊ីចឹង យកចុងក្រោយទៅ!" 
      ដេឆេល៍ ក៏ឆ្លើយដោយមិនស្ទាក់ស្ទើ ព្រោះបើនៅគិតទៀតគេផ្ទុះខួរចេញមកមិនខាន។
      "លេខរៀងទី ៧៨ ឈ្មោះឆៀរី ឈ្មោះអាយជីគឺxxxx"
      "ហាឡូ ឆៀរី អូនចូលចិត្តមើលកុនខ្មោចមែនទេ? បងកក់សំបុត្ររួចរាល់ហើយ បន្តិចទៀតនិងទៅទទួលអូន"
      (ឡប់ទេដឹង? អូនចូលចិត្តកុនខ្មោចពីអង្កាល់...អេ៎ លួចទៅមានស្រីណាមែនទេ ខេដេឆេល៍?)
      ដេឆេល៍ ក៏មុខស្លេកមុននឹងងាកមកមើល laptop ម្តងទៀត ក្នុងនោះមាន note ថាឆៀរី ចូលចិត្តកុនខ្មោច ទើបដេឆេល៍ដឹងថានាងគ្រាន់តែលលេងសាកចិត្ត គេក៏រហ័សលេងល្បិចបក។
      "អញ្ចឹង Cancel សំបុត្រចោលហើយ" 
      (ប្រុសឆ្កួត! ១៥នាទីទៀត មកទទួលអូន!)
      "អឹមអូខេ...ជុបៗ" 
       ម្សៀរនោះក៏ធ្វើសំឡេង ជុបៗ តាមទូរស័ព្ទ ថ្នាក់អ្នកកំពុងអានជិនឈ្អន់សឹងស្លាប់។
      "សួរតាមត្រង់ចៅហ្វាយ!"
       សុខៗអង្គរក្សក្បាលបៃតង ក៏បង្ហើរសំនៀងឡើងមក ធ្វើឲ្យដេឆេល៍ផ្អើលតិចតួច ព្រោះតាំងពីធ្វើការមក អាគាត់នេះតែងបិទមាត់ដូចជាប់កាវ ថ្ងៃនេះប្លែកស្អីក៏មិនដឹង។
       "យ៉ាងម៉េច?" 
       ពាក្យនេះក៏បានន័យថា "អឺ សួរមក"ហ្នឹងអ្ហែង៎!
       "ចំណោមមនុស្សស្រីដែលចៅហ្វាយសេពគប់ ម្នាក់ណាដែលចៅហ្វាយស្រឡាញ់ខ្លាំងជាងគេ?" 
       គ្រាន់តែលឺភ្លាម ដេឆេល៍ក៏រហ័សងាកទៅសម្លឹងមុខថ្លែ ឡានដែលកំពុងជិះក៏ស្រាប់បញ្ចេញសំហាយក្តៅៗភាយៗ រហូតអ្នកបើកឡានត្រូវមួរតំម្លើងកម្រិតម៉ាស៊ីនត្រជាក់។
       តែទោះថា ដេឆេល៍ ស្អប់សំនួរក្តី ក៏គេត្រូវមកសម្រួលអារម្មណ៍ហើយឆ្លើយហ្នឹងអ្ហែង៎!
      "សួរបែបនេះវាមិនយុត្តិធម៌សម្រាប់ពួកនាងទេ! គឺ... ឯងយល់ថាពួកនាងសុទ្ធតែមានចំនុចពិសេសរាងខ្លួនទេ? ចូចូ បបូរមាត់ស៊ីចស៊ី លូនី ជើងស្រឡូន ខូសី ភ្នែកស្រទន់... និង ណ្ហើយ និយាយទៅក៏ពួកឯងមិនយល់ដែរ!" 
       ថាហើយ ដេឆេល៍ ក៏លើកកាសមកផ្អោបត្រចៀក ធ្វើជាមិនអើពើនិងអង្ញរក្សដែលកំពុងដេញតាមមើលមុខ។ ហើយវាចង់ដឹងស្អីណាស់ណាទៅវ៉ើយ។
       ថាមែនទែនទៅ គេក្លាយជាបែបនេះក៏ព្រោះតែរឿងមួយ ប៉ន្តែនោះជារឿងអាថ៌កំបាំង និងគ្មាននរណាម្នាក់អាចមានសិទ្ធដឹងឡើយ ក្រៅពីខ្លួនរបស់គេ។
   

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now