ភាគ៧

44 7 0
                                    

មីតយូធូណៃ

" Bienvenue à vous rencontrer ce soir "

ចូលមកដល់ភ្លាម ពួកខ្ញុំក៏ត្រូវគេរាក់ទាក់ជាភាសាបារាំង។ នេះដឹងមុនណា៎ ថាច្បាប់ទម្លាប់របស់ពួកគេគឺ តែងស្វាគមន៍ភ្ញៀវដោយភាសាផ្សេងៗ មានទាំង ភាសាបារាំង ចិន កូរ៉េ និងខ្មែរ ជាដើម។ 

សួរថាធ្វើបែបនេះធ្វើអីឬ? គេចង់សាកល្បងហ្នឹងឯង ថាយើងជាពពួកអភិជនដែលគ្មានការធ្វើ ចូលចិត្តដើរត្រាច់ចរគ្រប់ប្រទេសមែនឬអត់។ 

ក្រោយទទួលការរាក់ទាក់ ពីសំណាក់បងៗកំភួនដៃធំមុខកាចៗអស់នោះហើយ ខ្ញុំលេបទឹកមាត់មួយក្អឹកផ្សើមបំពង់ក ហើយក៏រហ័សវែកសក់ក្លែងក្លាយរតេរតាយពណ៏ក្រហមនេះទៅក្រោយ ឲ្យបង្ហាញស្មារសខ្ជីដែលទើបនឹងលួចខាត់មក មុននឹងតបទៅពួកគេជាភាសា អ៊ីតាលី។

"Devo registrarmi per un amico"

អេស៎ ប្រាកដណាស់ថាកាលដែលនិយាយទៅនេះ មិនបានខុសសូម្បីតែមួយពាក្យ ហាត់ពីផ្ទះមកសឹងព័ន្ធអណ្តាតទៅហើយ ឲ្យមកខ្មាស់គេបានយ៉ាងម៉េច។ 

"អញ្ជើញខាងនេះ"

ទីបំផុតពួកវា ក៏យល់ព្រមប្រើភាសាដើម បញ្ជាក់ថាការសាកល្បងជោគជ័យ ទើបធ្វើឲ្យខ្ញុំងាកទៅលួចធ្វើមុខធូរទ្រូងដាក់អាល្អិត    ដូយុន។ ម្សៀរនេះក៏មើលទៅក៏រាងភ្ញាក់ផ្អើលតិចតួចដែរ ទើបបានជាចងជញ្ចើមមិនយល់ហេតុការណ៍ ថែមទាំងមុននេះ បានលឺខ្ញុំនិយាយភាសាអ៊ីតាលីទៀត ច្បាស់ជាធ្វើឲ្យគេ មានសំនួររត់វិលវល់ពេញក្បាលមិនខាន។

ប៉ុន្មានវិនាទីក្រោយ យើងក៏ត្រូវនាំខ្លួនមកបន្ទប់ VIPជញ្ជាំងរូបMTពណ៌ខ្មៅចាំងរស្មីព្រាកៗមួយ។ បើស្មានមិនខុសវាជាកន្លែងទទួលភ្ញៀវសមាជិកថ្មីរបស់MTហ្នឹងឯង។ 

"ជាភ្ញៀវទីនេះ ត្រូវគោរពតាមបទបញ្ជា"

សំឡេងប្រកាសមេក្រូក៏លាន់មក ទាំងមិនដឹងអ្នកនិយាយទៅពួននៅក្រឡុកក្រលៀតកៀនកោះណា ថ្នាក់វិលខ្លួនរកមើលមួយជុំហើយនៅតែរកមិនឃើញសូម្បីស្រមោល។

"សូមស៊ីញ៉េ" 

ភ្លាមៗ ក៏លេចស្រីរូបស្រស់មកក្នុងឯកសណ្ឋានរដ្ឋបាល កាន់ឯកសារជាប់នឹងដៃ ហុចមកឲ្យដុនយ៉ូ ប្រហែលជាភ្លាមៗពេក ទើប ម្សៀរនោះស្រឡាំងឈរធ្មឹង រហូតត្រូវខ្ញុំកេះហៅស្មារតីមកវិញ។

កុំភ្លេចណា៎ នាងជាមនុស្សទី122 Where stories live. Discover now