ភាគ១៥

1K 52 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៥

ហ្អាយ!!!
នាងល្អិតឡេឡានីក៏ស្រាប់តែស្រែកចាច៎កាលបើនាងឃើញរបស់គ្រោះថ្នាក់នៅក្នុងឡាននោះ ស្រីតូចត្រសុលចូលអោបរាងកាយអ្នកដែលអង្គុយកៀកក្បែរនោះបន្តិច ហូស៊ុកក៏ភ្ញាក់នឹងលូកដៃកាន់ក្រសោបខ្នងនាងបន្តិចរួចមិនភ្លេចងាកមើលទៅបាំងខាងក្រោយ។
(អេដវីន!!!)
ហូស៊ុកគិតក្នុងចិត្តតែម្នាក់ឯងកាលបើងាកទៅឃើញកាំភ្លើងថ្មីដែលយកមកសាកល្បងនៅខាងក្រោយនោះ គេយកមកដល់ក៏មិនយកចុះពីឡាន នៅទុកលើឡានទាល់តែនាងល្អិតនេះបានឃើញ ច្បាស់ណាស់ទៅវិមានវិញគេនឹងមានការងារធ្វើជាមិនខាន នោះគឺឆ្លើយសំនួរជាមួយនឹងនាងនឹងឯង។
«បានហើយៗវាមិនមែនជារបស់ពិតឯណា» ហូស៊ុកនិយាយបណ្ដើរគោះខ្នងនាង បណ្ដើរត្បិតថាបើសិនជាគេមិនធ្វើបែបនោះនាងក៏នឹងអោបគេបែបនេះទាល់តែភ្លឺជាមិនខានឡើយ។
«មិន..មិនមែនរបស់ពិតទេ?!» ដូចជាការគិតគ្រាន់តែលឺថាវាមិនមែនជារបស់ពិតភ្លាមនាងល្អិតឡេឡានីក៏ដកខ្លួនពីការអោបភ្លាមៗទាំងបើកភ្នែកម៉ក់ៗមើលទៅគេ បបូរមាត់ពេបតិចៗព្រោះតែនាងខ្លាច ខ្លាចតាំងពីថ្ងៃដែលនាងត្រូវគេចាប់យកទៅលក់នោះម៉្លេះ។
«បើសិនជាវាជារបស់ពិតក៏មិនទាស់ខុសដែរ នាងក៏ដឹងថានៅវិមានមានរបស់មានតម្លៃច្រើនលើសលប់ នេះមិនទាំងបូកបញ្ចូលថូដែលនាងបោកកាលពីថ្ងៃមុនផង» ឡេឡានីច្បូញមាត់បន្តិចកាលបើលឺហូស៊ុកនិយាយពីរឿងថូកាលពីថ្ងៃមុននោះទៀត នាងក៏ងាកភ្នែកទៅកាំភ្លើងនោះជាថ្មី ដៃនាងក៏នៅញ័រនៅឡើយ ហូស៊ុកដែលនៅអង្គុយក្បែរនាងមើលសកម្មភាពភ័យញ័រខ្លួនរបស់ឡេឡានីក៏បានត្រឹមតែលូកដៃអង្អែលក្បាលនាងស្រាលៗថ្នមៗលួងលោមចិត្តនាងទាំងដែលក្នុងចិត្តគេឯណោះក៏កំពុងតែមានបញ្ហាដែរ។
(នេះនាងនៅមិនទាន់ដឹងពីយើងច្បាស់ផង នាងក៏ខ្លាចថ្នាក់នេះទៅហើយឡេឡានី..)

ងឹក!
ប្រហែលជាកន្លះម៉ោងក្រោយឡានរបស់អ្នកប្រុសធំក៏បោះពួយចូលមកកាន់បរិវេណវិមានដែលនៅបើកភ្លើងភ្លឺចិញ្ចាចហាក់ដូចជានៅកំពុងតែរង់ចាំការមកដល់របស់គេទាំង២នាក់អ៊ីចឹង។
ឡេឡានីក៏អង្គុយប្រឹងមិនបានរំភើបរឺក៏រពឹសដូចជាការដែលនាងមកដល់ជាលើកដំបូងឡើយ ហូស៊ុកក៏ងាកមើលទៅឡេឡានីបន្តិចមុននឹងបត់ឡានមកឈប់ចតនៅពីមុខវិមានធំស្កឹមស្កៃនោះ ហូស៊ុកក៏ដោះខ្សែក្រវ៉ាត់ខ្លួនឯងរួចងាកមកមើលនាងល្អិតឡេឡានីជាថ្មី នាងនៅអង្គុយប្រឹងមិនមានកាយវិការអ្វីសោះហាក់បីដូចជានាងមិនចង់ចុះអ៊ីចឹង។
«នាងមិនចង់ចុះទេ?!» ហូស៊ុកក៏ចោទសួរនាងភ្លាមនាំឲ្យឡេឡានីត្រូវងាកមើលទៅគេ មុននឹងបែរសំឡឹងមើលទៅខាងក្នុងវិមានឯណោះវិញ វត្តមានម៉ាដាមម៉ែលចុះពីខាងលើមកព្រមជាមួយនឹងទឹកមុខញញឹមហាក់សប្បាយចិត្តជាហេតុនាំឲ្យឡេឡានីកាន់តែពិបាកសម្រេចចិត្តថែមមួយកម្រិតទៀត។
«ម៉ាដាមបារម្ភពីនាងណាស់ ចុះទៅរកគាត់ទៅ» ហូស៊ុកក៏បង្គាប់នាង តែឡេឡានីហាក់នៅស្ទាក់ស្ទើរដដែល នាយមិនបង្អង់ក៏ប្រញាប់ចុះពីលើឡានរួចដើរបង្ហូសមកខាងដែលឡេឡានីកំពុងតែអង្គុយនោះរួចទាញទ្វារបើក ស្រីតូចក៏ងើយភ្នែកសំឡឹងមើលទៅនាយបន្តិច ភ្នែកនាងក៏ឡើងក្រហមបន្តិចហាក់ដូចជាប្រាប់គេថានាងពិបាកនឹងចុះទៅប្រឈមមុខជាមួយអ្នកគ្រប់គ្នាណាស់ តែហូស៊ុកក៏នៅចចេសទាញដៃនាងចេញពីឡានមកភ្លាម។
ឡេឡានីក៏នៅតែត្រូវចេញមកប្រឈមមុខជាមួយនឹងអ្នកគ្រប់គ្នានៅទីនោះ ជាពិេសសនោះគឺនាងត្រូវប្រឈមមុខជាមួយនឹងបុរសម្នាក់ដែលនិយាយមាក់ងាយកាលពីថ្ងៃនោះ ថេយ៉ុងនឹងលោកម្ចាស់ក៏ចេញមកដូចគ្នាដែរ។
«អីយ៉ា! អ្នកនាងឡេឡានី..ម៉ាដាមបារម្ភពីអ្នកនាងណាស់ ហើយទៅធ្វើអ្វីខ្លះបានជាបែកក្បាលបែបនេះ? ឈឺខ្លាំងដែរទេ? មើលឲ្យម៉ាដាមសុំមើលបន្តិចទៅមើល» ម៉ាដាមក៏បង្ហាញការព្រួយបារម្ភជាងគេតែម្ដង គាត់ប្រញាប់ចូលមករួចលូកក្រសោបប៉ះថ្ពាល់នាង ឡេឡានីក៏នៅស្ងៀមទ្រឹងរួចសំឡឹងមើលម៉ាដាមម៉ែលទាំងភ្នែករលីងរលោង វាជាលើកទី១ហើយដែលនាងបាត់ទៅហើយមានអ្នកខ្វល់ខ្វាយពីនាងដល់ថ្នាក់នេះទាំងដែលកាលពីមុនម្ដាយឪពុកនាងក៏បន់ឲ្យតែនាងស្លាប់បាត់នឹងអាលគាត់បានទៅបើកលុយឧបត្ថម្ភពីខាងរដ្ឋាភិបាលមក។
«អ្នកនាងកុំរត់ចេញទៅទាំងបែបនេះទៀតបានទេ? អ្នកក្នុងវិមានគ្មានអ្នកណាធ្វើការងារបានស្ងប់ឡើយ បាត់អ្នកនាងទៅក្នុងវិមានក៏ស្ងាត់ គ្មានអ្នករត់ទៅមក គ្មានអ្នករត់ទៅបេះបន្លែផ្លែឈើ...គ្រប់យ៉ាងមិនដូចដើមទេបើគ្មានអ្នកនាង»
«ហ៊ឹក..ហ៊ឺ..» ឡេឡានីក៏មិនបានឆ្លើយតបដោយនាងបានត្រឹមតែអោនមុខចុះសម្រក់ទឹកភ្នែកជាច្រើនតំណក់ព្រោះតែមិនអាចទប់បាន ឡេឡានីក៏យំសោកនៅទីនោះដោយដៃកាន់ដៃម៉ាដាមម៉ែលជាប់ លោកម្ចាស់នឹងនាយថេយ៉ុងដែលសំឡឹងមើលពីខាងលើមកក៏បានត្រឹមតែព្រលែងខ្យល់ដង្ហើមទាំងតានតឹងចិត្ត ជាពិសេសនោះគឺថេយ៉ុង។
...
«ហ៊ឹម» សំឡេងដំណកដង្ហើមធ្ងន់បន្លឺឡើងពីដើមកររបស់ហូស៊ុក មិនដឹងជាលើកទីប៉ុន្មានហើយទេដែលគេដកដង្ហើមធ្ងន់តឹងចិត្តបែបនេះ គេអង្គុយក្នុងបន្ទប់ទទួលភ្ញៀវជុំជាមួយនឹងលោកប៉ាព្រមទាំងក្មួយប្រុសទេតែភ្នែកគេក៏ងាកបែរមើលទៅនាងល្អិតឡេឡានីដែលនៅអង្គុយនៅស្ពានលយចូលក្នុងទឹកស្រះឯណោះ តាំងពីមកដល់នាងក៏មិនព្រមចូលមកខាងក្នុងពោលគឺនាងទៅអង្គុយអោបជង្គង់ខ្លួនឯងនៅទីនោះ មិនថាម៉ាដាមរឺអ្នកបម្រើណាទៅរកនាង បបួលនាងឲ្យចូលមកក្នុងវិមានវិញក៏នាងមិនមក។
«ខ្ញុំគិតថានាងក្រែងចិត្តនឹងរស់នៅទីនេះហើយ» ហូស៊ុកនិយាយឡើងស្របនឹងការងាកបែរមើលទៅឡេឡានីមិនឈប់ លោកម្ចាស់ក៏អ៊ីចឹង គាត់ងាកសំឡឹងមើលទៅនាងល្អិតនោះជាប់ហាក់ព្យាយាមគិតថាគួរតែធ្វើបែបណាទើបអាចនាំនាងចូលមកខាងក្នុងវិញបាន?
«ចាំខ្ញុំទៅនិយាយជាមួយនាង..»
«ប្រុសតូច» លោកម្ចាស់ក៏លាន់មាត់បន្តិចកាលបើថេយ៉ុងបំណងចង់ទៅនិយាយជាមួយនឹងឡេឡានី ទាំងដែលគេជាអ្នកដែលធ្វើឲ្យនាងក្លាយជាបែបនោះ ព្រោះតែសម្ដីឌឺដងរបស់គេមួយពេល។
«ខ្ញុំជាអ្នកស្ដីថាឲ្យនាង អ៊ីចឹងខ្ញុំនឹងទៅនិយាយជាមួយនាងដោយខ្លួនឯង..» ថាហើយថេយ៉ុងក៏បោះជំហាននាំខ្លួនចេញទៅបាត់ ទុកឲ្យហូស៊ុកនឹងលោកហ្គេសស្ពើនៅអង្គុយទីនោះសំឡឹងមើលដំណើរចាកចេញរបស់គេ។
«ប៉ាគិតថាវាបានផលទេ? ឡេឡានីនាងជាមនុស្សចិត្តក្ដៅ ប្រុសតូចក៏ជាមនុស្សឆេវឆាវនឹងមាត់រអិលដូចគ្នា»
«ប៉ាគិតថាបញ្ហាអ្វីក៏មិនឈ្នះមធ្យោបាយដោះស្រាយដែរ ប្រុសតូចជាអ្នកចងទុកឲ្យគេជាអ្នកស្រាយទៅចុះ» លោកម្ចាស់មានប្រសាសន៍រួចលោកក៏ក្រោកឡើងនាំខ្លួនទៅសម្រាកព្រោះលោកនៅចាំមើលផ្លូវពួកគេយូរហើយ លោកបែរបន់ឲ្យតែពួកគេមកវិញដោយសុវត្ថិភាពប៉ុណ្ណោះ ពេលនេះព្រះក៏បានឆ្លើយតបនឹងការបែរបន់របស់លោក។
ក្រឡេកទៅមើលថេយ៉ុងឯណោះវិញនាយក៏បោះជំហាននាំខ្លួនទៅរកនាងល្អិតដែលអង្គុយនៅឯមាត់ស្រះឯណោះ សម្រឹបជើងរបស់គេក៏លឺលាន់ខ្ទរទៅហើយតែក៏មិនអាចដាស់នឹងធ្វើឲ្យឡេឡានីងាកមកមើលគេបាន ថេយ៉ុងក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរនាង ឡេឡានីក៏មិនបានងាកមើលគេតែក៏ប្ដូរជំនួសមកជាផ្ដេកក្បាលផ្អែកនឹងចម្រឹងបង្កាន់ដៃក្បែរនោះទៅវិញ។
«យើងសុំទោស» ពាក្យដែលគេនិយាយដំបូងបំផុតនាពេលនេះគឺពាក្យសុំទោសទៅកាន់នាង ឡេឡានីក៏មិនទាន់បាននិយាយអ្វីតែក៏បែរមកមើលមុខថេយ៉ុងបន្តិច បបូរមាត់ក៏ពេបតិចៗកាលបើបានលឺគេនិយាយសុំទោសមកកាន់នាង ឡេឡានីក៏ផ្អែកក្បាលនឹងឈើនោះជាថ្មីរួចបិទភ្នែកសម្រក់ទឹកថ្លាប៉ុន្មានតំណក់ចុះមក។
«តាំងពីក្មេងមកមានមនុស្សជាច្រើនមើលងាយនឹងធ្វើបាបខ្ញុំ តែក៏គ្មាននរណាម្នាក់ធ្លាប់សុំទោសរឺក៏យល់ពីអារម្មណ៍ឈឺចាប់របស់ខ្ញុំឡើយ..លោកនិយាយត្រូវខ្ញុំរស់នៅសព្វថ្ងៃនេះគឺខ្ញុំខំធ្វើគ្រប់យ៉ាងព្រោះតែចង់បានលុយ ឲ្យតែបានលុយទោះជាខ្ញុំត្ររូវលូនក្រាបក្រោមបាតជើងអ្នកណាក៏ដោយ ហ៊ឹសៗ» ឡេឡានីក៏សើច តែសើចទាំងទឹកភ្នែកស្រក់មកមិនឈប់ នាងលូកដៃជូតទឹកភ្នែកខ្លួនឯងបន្តិចរួចក៏ងាកមើលដាច់កន្ទុយភ្នែក ថេយ៉ុងក៏តាមសំឡឹងមើលមុខនាងជារឿយៗហាក់ដូចជាចង់លូកដៃកាន់ប៉ះក្បាលរបស់នាងតែគេក៏មិនអាចធ្វើបាន បានត្រឹមតែអង្គុយស្ដាប់នាងយំខ្សឹបខ្សួលគ្រានោះ។
«លោកមិនបាច់មានអារម្មណ៍ថាខុសទេ ព្រោះមនុស្សធន់ខ្ញុំក៏ធ្លាប់ឆ្លងកាត់រឿងបែបនេះមករាប់មិនអស់ ហើយម៉្យាងទៀតលោកមិនបាច់បារម្ភថាខ្ញុំចូលមកជិតម្ចាស់ប្រុសព្រោះតែសំឡឹងឃើញទ្រព្យរបស់គាត់ឡើយ ខ្ញុំគ្រាន់តែចង់សងគុណគាត់ដែលគាត់បានជួយជីវិតខ្ញុំពីមាត់នរកប៉ុណ្ណោះ..លោកទៅគេងចុះ ហ្គូតណាយ» ឡេឡានីក៏បញ្ចប់ការសន្ទនាដោយការក្រោកឡើងចាកចេញទៅ ថេយ៉ុងក៏ហាមាត់បំណងចង់ហៅនាង និយាយពាក្យជាច្រើនដែលគេចង់បកស្រាយទៅកាន់នាងតែក៏មិនអាច គេមានអារម្មណ៍កាន់តែខុសដែលគេធ្វើឲ្យមនុស្សដែលស្រស់បំព្រងគ្រប់ពេលដូចជានាងប្រែក្លាយមកជាមនុស្សផ្សេងបែបនេះ គេគួរតែគិតពិចារណាមុននឹងនិយាយអ្វីមួយចេញមក។
«យើងគួរតែធ្វើបែបណាទើបឡេឡានីពីមុនត្រឡប់មកវិញបាន?»

បើភាគនេះបាន១ខេនៅម៉ោង៩កន្លះ អេតមីនផុសភាគ១៦,១៧ ជូនណា៎ 🤍

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now