ភាគ៣៩

933 37 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៣៩

«អ្នកប្រុសធំមកហើយ..» ឡេឡានីក៏ឧទានឡើងឲ្យអេមម៉ាលីបានដឹងនឹងប្រញាប់នាំខ្លួនចុះពីពូកសម្ដៅទៅរកហូស៊ុកដែលទើបតែចូលមកដល់នោះ។
«បងស៊ុកមកវិញហើយ..អេមម៉ាលីកំពុងតែចាំផ្លូវបងស៊ុកល្មម ហិហិ» អេមម៉ាលីក៏លូកដៃអោបកាន់ដៃហូស៊ុកជាប់រួចនាំគេចូលហួសមកខាងក្នុងដែលមានឡេឡានីនៅអង្គុយនៅទីនោះស្រាប់ តាមសំឡឹងមើលមុខរបស់គេស្រាប់តែនាងក៏បែរប្រញាប់ងាកបែរមុខចេញកាលបើហូស៊ុកចូលមកកាន់តែកៀកជិតនឹងនាង។
«ខ្ញុំកំពុងតែឲ្យឡេឡានីមើលរូបបងនឹងគ្រួសារបងកាលពីមុននឹងណា៎ នាងមិនដឹងថាប៉ាធម៌យើងធ្វើការគ្រោះថ្នាក់ទេបងស៊ុក..»
«ការ..ការងារគ្រោះថ្នាក់?» ហូស៊ុកក៏លាន់មាត់បន្តិចហាក់ដូចជាតក់ស្លុតកាលបើអេមម៉ាលីនិយាយពាក្យទាំងអស់នេះចេញមកទាំងដែលគេព្យាយាមលាក់វាជាមួយនឹងឡេឡានីមករាប់ខែ គេមិនទាន់ប្រាប់នាងក៏ព្រោះតែវាមិនទាន់ដល់ពេលវេលាសាកសម តែគេក៏មិនដែលរំពឹងគិតថានាងនឹងមកលើពីមាត់របស់អ្នកផ្សេងបែបនេះឡើយ។
«ខ្ញុំគួរតែអរគុណដល់អ្នកនាងអេមម៉ាលីទៅវិញទេ ព្រោះខ្ញុំអាចនឹងមិនដឹងរហូតដល់ថ្ងៃស្លាប់ក៏ថាបាន..» ឡេឡានីក៏និយាយទាំងអស់សំណើចទៅកាន់អេមម៉ាលី អ្នកម្ខាងទៀតក៏ញញឹមរួចងក់ក្បាលឆ្លើយតបនឹងឡេឡានីវិញហាក់ដូចជាអារម្មណ៍ល្អដែលបានចែកចាយរឿងមួយនេះ ខុសពីឡេឡានីដែលមានអារម្មណ៍ច្របូកច្របល់តែក៏ព្យាយាមញញឹមនឹងធ្វើជាធម្មតានៅពីមុខអេមម៉ាលីទៅវិញ ដៃតូចស្រឡូនក៏លូកក្ដាប់ជាយពូកបន្តិចហាក់ដូចជាព្យាយាមទប់អារម្មណ៍មិនឲ្យចេញមកទាំងមិនបានព្រៀងទុកបែបនេះ។
«និយាយចឹងបងស៊ុកខ្ញុំអាចសុំគេងនៅទីនេះជាមួយផងបានទេ? ព្រោះបន្ទប់ក្បែរនេះគ្មានម៉ាសុីនត្រជាក់ ខ្ញុំគេងអត់លក់ទេ បើបងព្រមចាំខ្ញុំគេងនៅលើសាឡុងក៏បានណា៎» គ្រាន់តែអេមម៉ាលីស្នើចង់គេងនៅទីនេះ ក្រសែភ្នែកហូស៊ុកក៏បាញ់ឆ្ពោះទៅរកឡេឡានីបាត់ទៅហើយ ត្បិតបន្ទប់នេះមានម្ចាស់ស្រីរួចទៅហើយ ហើយម្ចាស់ស្រីវាក៏កំពុងតែមានវត្តមាននៅទីនេះស្រាប់ដែរ។
«ប៉ុន្តែបងមិនបានគេង-»
«អ្នកនាងគេងទីនេះក្បែរបន្ទប់ខ្ញុំដែរហើយ ខ្ញុំក៏គេងនៅបន្ទប់តូចក្បែរនេះដែរណា៎» ឡេឡានីក៏និយាយកាត់ជាមួយនឹងសម្ដីហូស៊ុក ស្រីតូចឯណោះគ្រាន់តែលឺបែបនេះក៏ត្រសុលចូលមកកាន់ដៃឡេឡានីជាប់មិនលែង។
«ល្អណាស់ៗ ហិហិ ពួកយើងនឹងបានគោះជញ្ជាំងហៅគ្នាយប់ឡើង ហិហិ»
«ចាស៎» ឡេឡានីក៏ឆ្លើយទាំងញញឹមទៅកាន់អេមម៉ាលី នាងលែងងាកភ្នែកមើលទៅហូស៊ុកហើយពោលគឺនាងទុកឲ្យនាយមើលមកនាងតែម្នាក់ឯង តឹងចិត្តតែម្នាក់ឯងវិញ។
«អ៊ីចឹងខ្ញុំសុំទៅបន្ទប់សិនហើយណា៎ ព្រោះស្អុះស្អាប់ចង់ងូតទឹកនឹងអាលបានគេង» ឡេឡានីក៏មិនបង្អង់ឱកាស គ្រាដែលគ្មាននរណានិយាយអីនាងក៏ក្រោកនាំខ្លួនឡើងដោយយកលេសថាចង់ទៅសម្អាតខ្លួននឹងអាលបានគេង អេមម៉ាលីក៏មិនទាន់ឆ្លើយតែចូលទៅអោបឡេឡានីបន្តិចរួចទើបគោះខ្នងហាក់ប្រាប់ថានាងអាចទៅបាត់ហើយ។
«រាត្រីសួស្ដីអ្នកនាងអេមម៉ាលី..រាត្រីសួស្ដី..អ្នកប្រុសធំ» ឡេឡានីក៏អោនគំនាបទៅកាន់ពួកគេរួចប្រញាប់បោះជំហានចាកចេញទៅយ៉ាងលឿន។
«អ្នកនាងឡេឡា-ផឹប» អេដវីនដែលចូលមកជាមួយនឹងភួយដែលនាងចង់បានឯណោះក៏ភ្ញាក់កាលបើឡេឡានីដើរបំបុកស្មាគេទាំងមិនងាកក្រោយនាំឲ្យគេមានមន្ទិលនឹងលួចងាកភ្នែកមើលទៅអ្នកដែលនៅខាងក្នុងបន្ទប់ធំ។
ដូចជាការស្មានរបស់គេពិតមែន ចៅហ្វាយគេនឹងអេមម៉ាលីកំពុងតែនៅក្នុងនោះជាមួយគ្នាដោយស្រីម្នាក់នោះនៅតែអង្គុយចាប់ទាញថ្ពាល់របស់ចៅហ្វាយគេដូចជាកូនក្មេងដដែល បើសិនជាកាយវិការនោះឡេឡានីអ្នកធ្វើគេក៏មិនចម្លែកចិត្តតែពេលដែលអេមម៉ាលីធ្វើគេក៏មានអារម្មណ៍ចម្លែក ដូចជាខឹងក្រេវក្រោធជំនួសឡេឡានី ដូចជាស្រីម្នាក់នោះព្យាយាមធ្វើដូចជាឡេឡានីដើម្បីបានទទួលការថ្នាក់ថ្នមពីចៅហ្វាយនាយរបស់គេ។
«អ្នកនាងឡេឡានី..អ្នក»
ហ៊ឹក! ហ៊ឺ..
អេដវីនមកដល់ខាងមុខបន្ទប់ក៏ដាក់ភួយទុកលើតុបំណងចង់គោះទ្វារប្រាប់នាងថាគេយកភួយមកឲ្យតែគេក៏ឈប់កាលបើបានលឺសំឡេងយំរបស់ឡេឡានីបន្លឺឡើងល្វើយៗពីខាងក្នុង គេមិនដែលលឺនាងសម្ងំយំតែឯងបែបនឹងឡើយពីមុនមក នាងកម្រនឹងសម្ងំយំព្រោះតែនាងជាមនុស្សត្រង់ មនុស្សឃើញអ្វីក៏និយាយនោះ នាងគិតបែបណា ឃើញបែបណាក៏នាងបញ្ចេញមកអស់ តែពេលនេះ..
ហេតុអីក៏នាងមិនធ្វើដូចជាកាលពីមុន?
(ខ្ញុំយកភួយមកជូនអ្នកនាង..ខ្ញុំទុកនៅតុខាងមុខណា៎)
សំឡេងរបស់អេដវីនក៏បន្លឺឡើងស្រាលៗតែក៏លឺដល់ត្រចៀករបស់អ្នកដែលកំពុងតែអោបជង្គង់យំនៅលើគ្រែឯណោះ ឡេឡានីក៏លើកដៃជូតទឹកភ្នែកខ្លួនឯងបន្តិចមុននឹងងាកភ្នែកមើលទៅស្លឹកឈើដែលរេរាំតាមខ្យល់នៅខាងក្រៅ។
តក់!
តក់! ឈូ..
សុខៗភ្លៀងក៏បង្អុរធ្លាក់មកដោយមិនមានការព្រៀងទុក តំណក់ទឹកភ្លៀងក៏បាចសាចមកសើមជោគពេញកញ្ចក់បន្ទប់ដែលបិទជិតនោះ តំណក់ទឹកភ្លៀងហូរស្រក់មកលាន់ខ្ទរដោយសារតែប៉ះគ្នានឹងក្បឿងដំបូលក្នុងបន្ទប់កើតជាសំឡេងលឺខ្ទរខ្លាំងដូចជាយល់ចិត្តអ្នកដែលកំពុងតែទប់សំឡេងយំឯណោះអ៊ីចឹង ឡេឡានីក៏ផ្ដេកខ្លួនដេកនៅលើពូករួចយំរៀលនៅលើពូកតាមអារម្មណ៍ឈឺចាប់ នាងងាកភ្នែកមើលទៅពិដានបន្ទប់ដែលសស្អាតហាក់បីដូចជាជីវិតរបស់នាងកាលពីមុន ជីវិតដែលមានតែភាពសប្បាយ មិនចេះឈឺចាប់ មិនចេះខ្លោចផ្សាព្រោះថានាងមិនធ្លាប់មានចិត្តស្រឡាញ់ទៅលើនរណាសោះ តែពេលនេះនាងក៏បើកចិត្ត បើកបេះដូងស្រឡាញ់មនុស្សម្នាក់ តែវាដូចជាខ្សែពួរទាញនាងទម្លាក់ចុះទៅក្នុងអន្លង់នៃភាពឈឺចាប់ នាំឲ្យនាងឈឺស្ទើរតែស្លាប់ខ្លួនតែម្នាក់ឯងបែបនេះ។
«ខ្ញុំគួរតែគេង..ហ៊ឹក ខ្ញុំនឹងគេង» ឡេឡានីក៏ច្រត់នាំខ្លួនឥ្យក្រោកបន្តិចរួចបើកកិតុក្បែរនោះរួចទាញយកថ្នាំងងុយគេងមួយកំប៉ុងដែលមាននៅក្នុងនោះស្រាប់ មុននឹងចាក់យកវា២គ្រាប់មកលេបរួចផឹកទឹកក្អឹកៗ។
ខ្មងដៃតូចស្រឡូនក៏លើកជូតទឹកដែលស្រក់ប្រឡាក់មាត់រួចក៏បិទដាក់កំប៉ុងចូលក្នុងកិតុវិញ ភ្នែកក៏ងាកឃើញខ្សែដែលនៅក្បែរនោះនាងក៏ទាញវាយកមកចងនឹងក្បាលគ្រែមុននឹងផ្ដេកក្បាលដេកនៅលើពូកជាថ្មី។
«ឈប់គិតទៅ..ឈប់គិត»
....
ក្រោយពីឡេឡានីចាកចេញហូស៊ុកនឹងអេមម៉ាលីក៏នៅក្នុងបន្ទប់នោះតែ២នាក់ នាងល្អិតអេមម៉ាលីក៏ចូលមករកគេរួចបើកភ្នែកម៉ក់ៗដាក់គេ គេគួរតែមានអារម្មណ៍ល្អនឹងខ្នក់ខ្នាញ់ព្រោះគេតែងតែមានអារម្មណ៍បែបនោះរាល់ពេលដែលឡេឡានីធ្វើវា តែចំពោះអេមម៉ាលីគឺអត់ទេ។
«បងស៊ុក..»
ឈូ!
សុខៗភ្លៀងក៏ចាប់បង្អុរចុះមកនៅខាងក្រៅ វាដូចជាសញ្ញាណប្រាប់ដល់ហូស៊ុកថាគេគួរតែទៅមើលអ្នកចាកចេញទៅមុននោះហើយ គេមិនអាចឲ្យនាងគេងតែឯងទាំងភ្លៀងបែបនេះទេ។
«បងស៊ុក..ខ្ញុំ-»
«អេមម៉ាលីអាចគេងនៅបន្ទប់នេះបានណា៎ ចាំបងទៅគេងបន្ទប់ខាងនោះ ព្រោះបងផ្ដាសាយគេងម៉ាសុីនត្រជាក់មិនបានដដែលនឹង» ហូស៊ុកក៏និយាយបកស្រាយទៅកាន់អ្នកដែលចូលមកសុំគេគេងជាមួយនោះ អេមម៉ាលីក៏មើលមុខគេបន្តិចរួចញាក់ស្មាហាក់យល់ស្រប។
«ក៏បានណា៎បងស៊ុក..ហិហិ អរគុណច្រើនណាស់»
«អ៊ីចឹងសម្រាកចុះបងទៅបន្ទប់បងហើយ» ហូស៊ុកក៏នាំខ្លួនចាកចេញពីទីនោះដោយគេចាក់សោរលេខកូដឲ្យនាងជាស្រេចកុំឲ្យនាងពិបាកចេញមក។
គ្រឹប!
គ្រាន់តែទ្វារបន្ទប់បិទភ្លាមហូស៊ុកក៏ប្រញាប់នាំខ្លួនដើរកាត់ភ្លៀងឆ្លងទៅរកបន្ទប់ដែលឡេឡានីគេងនោះ មកដល់គេក៏ទុចដំណើរកាលបើបានឃើញភួយក្រាស់នៅខាងមុខទ្វារ ភ្លើងខាងក្នុងបែរជាបិទ អ៊ីចឹងបានន័យថានាងគេងទាំងមិនមានភួយដណ្ដប់?
តុក!តុក
«ឡេឡានី? ឡេឡានីបើកទ្វារ..» ទោះបីជាគេព្យាយាមគោះថ្នាក់ណាក៏អ្នកខាងក្នុងមិនមកបើកឲ្យដែរ គេក៏មិនបង្អង់សម្រេចចិត្តចុចបើកលេខកូដទ្វារទាំងមិនសុំការអនុញ្ញាតរួចចូលទៅខាងក្នុងបាត់។
គ្រឹប!
ទ្វារបន្ទប់បិទរៀងលឺគួរសមតែក៏នៅមិនអាចដាស់អ្នកដែលកំពុងតែគេងបែរខ្នងឯណោះ ហូស៊ុកក៏ត្រកងភួយចូលមករួចក៏ទម្លាក់ខ្លួនគេងលើគ្រែក្បែរនាងនឹងលាភួយមកដណ្ដប់រាងកាយពួកគេ មុននឹងគេចូលទៅជិតនាងនឹងលូកដៃអោបនាងជាប់ណែន ទាញនាងឲ្យបែរមករកគេ។
ក្រិ..ក្រិ
គ្រាដែលគេទាញនាងឲ្យបែរមកក៏មានសំឡេងកកិតម៉្យាងដែលនាំឲ្យគេឆ្ងល់ ហូស៊ុកក៏ច្រត់ដៃក្រោកបន្តិចមុននឹងបានឃើញដៃឡេឡានីម្ខាងត្រូវចងភ្ជាប់ដោយខ្សែទៅនឹងក្បាលគ្រែ នាយក៏បើកភ្នែកធំៗរួចលូកដៃស្រាយវាភ្លាមៗរួចទាញឡេឡានីឲ្យបែរមករកគេ ដៃលូកស្ទាបថ្ងាសនាងក៏បែកញើសជោគ ខ្លួនក៏ញ័រទទ្រើត។
«កុំ..កុំវាយខ្ញុំ! ចាំ..ចាំខ្ញុំវាយខ្លួនឯង..ខ្ញុំវាយខ្លួនឯងក៏បានណា៎ ហ៊ឹក» ឡេឡានីក៏បែរជាមមីរឡើងរួចរំកិលក្បាលនឹងបោកនឹងខ្នើយដែលនៅក្បែរនោះតិចៗ ដល់ថ្នាក់ថាហូស៊ុកក៏មិនយល់ថាហេតុអី។
«ឡេឡានី..ឡេឡានីបងនៅទីនេះ..អស់អីហើយ ជាសុបិន្តអាក្រក់ទេ» ហូស៊ុកក៏ក្រសោបទាញនាងមកអោបក្រសោបជាប់ទ្រូងទប់សកម្មភាពរបស់នាងឲ្យនាងគេងឲ្យស្ងប់ បបូរមាត់ទម្លាក់ថើបថ្ងាសនាងទាំងទ្រូងញ័រទទ្រើត។
«អូនកើតអី? ឡេឡានី..»

អោបនាងទៅ..អោបឲ្យហើយទៅ

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Onde histórias criam vida. Descubra agora