ភាគ៩៧

625 23 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៩៧

(កុំប៉ះពាល់នាង..)

មួយខែកន្លងផុតទៅ..
«អា៎..កូនប្រុសម៉ាក់គួរឲ្យស្រឡាញ់បំផុតហើយ» កន្លងទៅមួយខែនៃការមើលថែរក្សាខេវីន ក្មេងប្រុសដែលពួកគេបានជួយនឹងយកមកចិញ្ចឹមនោះ ឡេឡានីក៏ហាក់ដូចថ្នឹកជាមួយនឹងគេហើយក៏មានមោទនភាពនឹងនិយាយច្បាស់ៗថាគេជាកូនរបស់នាង។
«អូ! មើលចុះៗអ្នកណាញញឹមដាក់ម៉ាក់នឹង?» ឡេឡានីក៏បន្ទន់ជង្គង់ចុះបន្តិចដើម្បីបានឃើញមុខកូនប្រុសក្នុងរទេះរុញកាន់តែច្បាស់ ខេវីនកាលបើម្ដាយខិតមកកាន់តែជិតគេក៏លើកដៃឡើងនាំឲ្យចុងម្រាមដៃគេចុចចំមាត់ម្ដាយ ស្នាមញញឹមគេក៏លោតឡើងយ៉ាងគួរឲ្យស្រឡាញ់ដល់ថ្នាក់អ្នកជាម្ដាយអត់មិនញញឹមតាមគេមិនបាន។
«ឆ្លាត! ថ្ងៃនេះចាំម៉ាក់នាំកូនទៅមើលតុក្កតាស្អាតៗណា៎ ហើយទិញទឹកដោះគោឲ្យច្រើនៗ ហិហិ» ឡេឡានីនិយាយលេងជាមួយកូន ខណៈហូស៊ុកក៏ចេញពីក្នុងផ្ទះដូចគ្នា ដំណើរបោះជំហានញាប់ស្អេកបែបប្រញាប់ប្រញាល់ក៏ប្ដូរមកជាដើរយឺតៗកាលបើគេមកដល់កៀកក្បែរនឹងឡេឡានីនឹងកូនប្រុស។
«វីនៗកូនប៉ា..» ហូស៊ុកក៏បន្ទន់ជង្គង់ចុះក្បែរឡេឡានីដែរ តែមុននឹងមើលកូនគេក៏មើលទៅឡេឡានីបន្តិចរួចលើកដៃច្បិចថ្ពាល់នាងស្រាលៗដូចជាខ្នក់ខ្នាញ់។
«មួយរយៈនេះអូនញ៊ាំបានគេងបានណាស់ មើលចុះមានសាច់ឡើងទ្រលុកទ្រលន់តែម្ដង» ឡេឡានីក៏មើលទៅគេបន្តិចរួចទាញអាវក្រៅមកបិទរាងកាយនាងជាពិសេសគឺដើមដៃនឹងពោះរបស់ខ្លួនឯង តែថាហូស៊ុកក៏រហ័សលូកកាន់ម្រាមដៃទន់ស្រឡូននាងជាប់រួចលើកវាឡើងមកផ្ដិតស្នាមថើបតិចៗ។
«មិនថាអូនទៅជាបែបណា មានសាច់យ៉ាងណាក៏បងនៅតែស្រឡាញ់អូនដែរ ឲ្យតែអូនសប្បាយចិត្តនឹងមានក្ដីសុខ អូនធ្វើអីក៏ធ្វើចុះល្អទេ? ជុប៎» ហូស៊ុកក៏ខិតចូលកាន់តែជិតឡេឡានីបន្តិចរួចថើបថ្ពាល់នាងមួយខ្សឺត សំឡេងថើបលាន់ខ្សឺតរបស់គេក៏នាំឲ្យក្មេងតូចដេកក្នុងរទេះឯណោះខាំម្រាមដៃរួចសើចកក្អឹក ហើយឡេឡានីក៏ចាប់អារម្មណ៍ដឹង..
«ម្ចាស់ប្រុស..កូនមើលមកណ៎ ខ្មាសកូនណា៎» ឡេឡានីក៏ឲ្យជាដំណឹងដល់អ្នកដែលលួចឆ្មក់ថើបនាងឯណោះ រំពឹងថាគេនឹងឈប់តែវាមិនបានផលឡើយហើយក៏ធ្វើឲ្យគេកាន់តែផ្គើនថើបនាងម្ដងទៀតនៅចំពោះមុខកូនទៀតផង។
«ម្ចាស់ប្រុស»
«ឲ្យកូនឃើញទៅថាប៉ាស្រឡាញ់ម៉ាក់គេប៉ុណ្ណា..» ហូស៊ុកក៏ដេញថើបនាងម្ដងទៀតតែឡេឡានីក៏លើកដៃទប់បបូរមាត់គេមុននឹងងាកឃើញអេនវីនកូនចៅជំនិតហូស៊ុកចូលមកដល់ល្មម។
«ចៅហ្វាយ..» គ្រាន់តែអេដវីនចូលមកភ្លាម ហូស៊ុកក៏ប្រុងប្រៀបខ្លួននឹងប្ដូរទឹកមុខពីលេងសើចមកជាស្មើធេងវិញ ហើយឡេឡានីនាងក៏មិនបានភ្ញាក់ផ្អើលអ្វីដែរក៏ព្រោះនាងតែងតែឃើញគេធ្វើបែបនេះ។
«ឡានរៀបចំរួចហើយទាន៎ ចៅហ្វាយត្រូវការឲ្យខ្ញុំបញ្ជូនអង្គរក្សទៅជាមួយបន្ថែមទៀតទេ?» អេដវីនក៏សួរទៅកាន់ចៅហ្វាយព្រមជាមួយនឹងមន្ទិលក្នុងចិត្តត្បិតថាថ្ងៃនេះនាយមិនបានទៅជាមួយចៅហ្វាយនាយព្រោះមានតួនាទីទៅតាមឡេឡានីនឹងកូនឯណេះ ហើយហូស៊ុកក៏ត្រូវអង្គរក្សជាអ្នកដើរតាមម្ដង តែអេដវីនគេក៏មិនទុកចិត្ត..
«ខ្ញុំថាចៅហ្វាយគួរតែបន្ថែម-»
«យើងមិនអីទេ! គិតតែឡេឡានីនឹងកូនយើងឯណេះទៅ ឯងគួរតែបន្ថែមអង្គរក្សការពារប្រពន្ធកូនយើងទើបត្រូវ»
«អូហូយ៎..ប្រពន្ធផងហ្អេស៎» គ្រាន់តែលឺសព្វនាមដែលចៅហ្វាយដាក់ឲ្យអ្នកនាងគេភ្លាម អេដវីនក៏លាន់មាត់ភ្លាមនាំឲ្យម្ចាស់សមីខ្លួនខាងស្រីឯណោះអៀនឡើងក្រហមថ្ពាល់ទៅហើយ ឡេឡានីក៏លើកខេវីនពរឡើងក្នុងដៃដើម្បីឲ្យអ្នកបម្រើយករទេះទៅដាក់ក្នុងឡានជាមុន។
«បានហើយ!ទៅចុះ អេដវីនមើលឡេឡានីនឹងប្រុសពៅឲ្យបានល្អផង..» ហូស៊ុកផ្តែផ្ដាំសព្វគ្រប់អស់ហើយគេក៏លើកដៃឈ្លីក្បាលឡេឡានីបំណងចង់ចាកចេញតែឡេឡានីក៏លូកដៃម្ខាងកាន់ជាយអាវគេជាប់។
«ហ៊ឹម?!»
«មិនថើបលាកូនបន្តិចទេហ្អេស៎?»
«ចុះបើថើបលាទាំងអូនផង គិតយ៉ាងមិចដែរ? ហ៊ឹម ជុប៎» ហូស៊ុកស៊កសៀតពាក្យសម្ដីបន្តិចរួចលោថើបថ្ពាល់ឡេឡានីមួយខ្សឺត រួចក៏អោនសំឡឹងមើលទៅខេវីននឹងថើបគេមួយខ្សឺតមិនឲ្យចាញ់ឡេឡានីដែរ ឡេឡានីក៏តាមសំឡឹងមើលការចាកចេញរបស់បុរសជាទីស្រឡាញ់ជាប់ជាមួយនឹងស្នាមញញឹមមុននឹងចាកចេញទៅដែរ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tempat cerita menjadi hidup. Temukan sekarang