ភាគ១៣៤,១៣៥

409 18 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៣៤,១៣៥

«ម៉ា..ម៉ាមីៗ ហ៊ឹកម៉ាមីចាំណាណាផង ម៉ាមី» ងាកមកមើលនាងល្អិតអុីនណាឯណេះវិញក្រោយពីទ្វារឡានក្រុងបិទចោលនាងហើយក៏ចេញដំណើរនាំម្ដាយនឹងបងប្រុសនាងទៅ ភ្លាមនោះនាងតូចក៏ប្រញាប់រត់តិចៗតាមទាំងបបូរមាត់ហៅម្ដាយជាប់រហូត។
«ម៉ាមី..បងជេយ៍គី ហ៊ឹក ណាណានៅនេះ ហ៊ឹកៗ» ត្បិតថានៅម្ដុំចំណតក្បែរផ្លូវធំឯណោះមិនសូវមានមនុស្សទើបបានជាគ្មានអ្នកណាអាចជួយនាងបាន អុីនណាកាន់តែរត់នាងក៏ទៅកាន់តែឆ្ងាយពីទីកន្លែងដែលមកជាមួយម្ដាយ ឡានក៏ទៅបាត់កាន់តែឆ្ងាយដែរ ក្មេងតូចរត់សម្ដៅទៅកាន់ទីក្រុងដែលកំពុងតែមមាញឹក ទីក្រុងដែលមានតែភាពគ្រោះថ្នាក់ហើយនាងក៏ទៅតែម្នាក់ឯងទៀត។

ក្រុមហ៊ុនអាកាសចរណ៍..
ខណៈពេលដែលកូនប្រពន្ធកំពុងតែមានបញ្ហាឯណោះបុរសជាស្វាមីឯណេះក៏មិនបានដឹងលឺនឹងនៅធ្វើការងាររបស់គេតាំងតែពីព្រឹកព្រលឹមដល់ព្រលប់ដូចជាសព្វដង ហូស៊ុកអង្គុយពិនិត្យមើលឯកសារព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខត្បិតថាល្ងាចនេះគេនាំនាងទៅកាន់កន្លែងមួយនឹងធ្វើនូវរឿងមួយដែលឡេឡានីនាងតែងតែចង់បាន នោះគឺជាការសុំរៀបការនឹង។
តុក!តុក
«ខ្ញុំចូលបានទេ?» សំឡេងមួយបន្លឺឡើងមកព្រមជាមួយនឹងភាពតានតឹងខុសប្លែកពីអ្នកខាងក្នុង ហូស៊ុកក៏ងាកមើលទៅទ្វារកញ្ចក់រួចបក់ដៃឲ្យគេម្នាក់នោះចូលមក ព្រោះគេមិនមែនជាអ្នកណាមកពីណាទេ តែជាក្មួយប្រុសរបស់គេនឹងហើយ។
«មានការអី?» គ្រាន់តែថេយ៉ុងបោះជំហានចូលមកដល់ខាងក្នុងបន្ទប់ភ្លាម ហូស៊ុកក៏ចោទសួរភ្លាមព្រោះបើមើលតាមទឹកមុខរបស់គេដូចជាមិនល្អទាល់តែសោះ ថេយ៉ុងទម្លាក់ខ្លួនព្រូសលើសាឡុងពូករួចទាញយកបារីមួយដើមមកបំណងចង់ជក់តែក៏មានសម្ដីមនុស្សម្នាក់ឃាត់ទាន់។
«នែ! នេះគិតធ្វើស្អីអាល្អិត?» ហូស៊ុកទុកឯកសារមួយឡែករួចងាកមកចាប់អារម្មណ៍នឹងក្មួយប្រុសវិញម្ដង ថេយ៉ុងក៏ងាកមើលទៅបារីឆ្លាស់គ្នានឹងលោកពូរបស់គេដែលសំឡឹងមកទាំងភ្នែកកាច មិនពេញចិត្តដែលគេចេះជក់បារីអីបែបនេះ។
«ក៏ស្មុគខ្លាំងពេក..»
«ស្មុគយ៉ាងណាក៏មិនត្រូវជក់ វាមិនមែនប៉ះពាល់ត្រឹមតែសុខភាពឯងទេ សូម្បីតែណាណានឹងក្មេងៗក៏ប៉ះពាល់ដែរ ពួកគេចូលចិត្តលេងជាមួយឯង តែងតែទាមទារទៅគេងនៅបន្ទប់លោកពូរហូតហើយចុះមកឯងជក់បារីបែបនេះ..»
«ក៏បានៗ មិនជក់ក៏បានដែរ នេះពូនិយាយណែនាំលើសលោកប៉ាទៅទៀត» ថេយ៉ុងក៏ទម្លាក់បារីមួយដើមនោះចូលធុងសម្រាមក្បែរដៃបំផុតនោះរួចលើកជើងគងអន្ទាក់ខ្លានឹងទាញទូរសព្ទ័មកចុចជំនួសវិញ នាយអូសចុះឡើងៗមុននឹងឈប់កាលបើបានឃើញព័ត៌មានមួយដែលធ្វើឲ្យគេអូសរំលងមិនបាន។
«ក្មេងស្រីម្នាក់ស្រែកយំពេញទីក្រុង ខាងសមត្ថកិច្ចកំពុងតែស្វែងរកអាណាព្យាបាលនាង..ហីយ៉ា! ហើយចុះអ្នកណាក៏ចិត្តខ្មៅមិនខ្វល់ពីក្មេងតូចបែបនេះ? អាណិតក្មេងដល់ហើយណ៎..»
(ប៉ា..ប៉ា)
គ្រាន់វីដេអូនោះបន្លឺឡើងសំឡេងក្មេងតូចដែលបាត់អាណាព្យាបាលនោះក៏បន្លឺឡើង អ្នកដែលនៅអង្គុយតុធ្វើការឯណោះក៏ហាក់គាំងមួយកន្លែងប្រញាប់បិទឯកសាររួចប្រញាប់មករកក្មួយប្រុសភ្លាម។
«បើកវីដេអូនោះ..» ហូស៊ុកក៏ប្រញាប់ទាញទូរសព្ទ័ថេយ៉ុងមករួចក៏មើលទៅវីដេអូដែលអ្នកដំណើរឆ្លងកាត់បានថតនោះ ក្មួយតូចអង្គុយលើស្មៅក្នុងសួន យំស្រែកហៅរកប៉ាម៉ាក់ សំឡេងនឹងសម្លៀកបំពាក់ដែលគេបានឃើញនឹងស្គាល់ច្បាស់ថាជាកូនស្រីរបស់គេដែលចេញទៅសាលាកាលពីព្រឹកមិញនោះ ហូស៊ុកក៏មិនបង្អង់ប្រញាប់ទាញទូរសព្ទ័ចុចទៅសាលារៀនភ្លាម។
(ជេយ៍គីនឹងអុីនណាមិនបានមកសាលាទេ ខាងសាលាក៏បានទាក់ទងទៅលេខផ្ទាល់ខ្លួនរបស់ម្ដាយដែរតែមិនមានអ្នកឆ្លើយតបមកវិញសោះ..)
នាយសឹងតែដួលដាច់ផ្ងារមួយទំហឹងទៅហើយក៏ព្រោះតែបានលឺនូវអ្វីដែលខ្លួនមិនដែលរំពឹងទុកសោះនោះ ការទាក់ទងគ្នាក៏ត្រូវបានកាត់ផ្ដាច់ ថេយ៉ុងឯណោះក៏មិនបង្អង់នឹងប្រញាប់ទាក់ទងទៅកាន់ខាងវិមានវិញភ្លាម ហើយគេក៏ទទួលបានចម្លើយដូចគ្នាថាឡេឡានីនឹងកូនមិនបាននៅវិមានឡើយ។
«ធ្វើយ៉ាងមិចទៅលោកពូ?» ថេយ៉ុងងាកបំណងចង់សួរទៅលោកពូតែហូស៊ុកក៏ទាញអាវក្រៅចាកចេញទៅទាំងមិននិយាយឆ្ងល់អ្វីជាមុនហាក់បីដូចជាគេកំណត់ដឹងថាជនដៃដល់នោះជាអ្នកណាអ៊ីចឹង។
«វាលែងចង់រស់ពិតមែនហើយ..» ហូស៊ុកពោលឡើងស្របនឹងដៃលូកទាញបើកទ្វារការិយាល័យតែនាយក៏ឈប់ត្បិតថាមនុស្សដែលគេចង់ទៅរកនោះក៏មកដល់ទីនេះល្មម។ «ហេនរី ផាទ្រីសៀរ៍?!» ថេយ៉ុងក៏ពោលព្រោះភ្ញាក់នឹងវត្តមានរបស់អ្នកដែលមកដល់នោះ នាយចងចិញ្ចើមបំណងចង់ចូលទៅរកគេតែហូស៊ុកក៏ឃាត់ភ្លាម នាយជាអ្នកងាកសំឡឹងមើលទៅគេវិញម្ដង។
«យើងគ្មានពេលកំដរឯងឈ្លោះទេ តែយើងត្រូវតែទៅរកពួកគេ..» ហេនរីក៏ពោលឡើងនាំឲ្យហូស៊ុកចងចិញ្ចើមហាក់ដូចជាមិនទុកចិត្តសោះ។
«គាត់មិនមែនចាប់តែឡេឡានីឡើយ..» ហេនរីក៏បង្ហាញវីដេអូមួយនៅក្នុងកាំមេរ៉ាបង្ហាញថាមានជនបិទមុខប៉ុន្មាននាក់ចាប់កូនស្រីគេ វីដេអូនោះក៏នាំឲ្យថេយ៉ុងឯណោះមួរម៉ៅឡើងកាន់តែខ្លាំងដូចគ្នា។
«ថោកទាបបំផុត..» ថេយ៍ពោលទាំងកំហឹងរួចក៏នាំខ្លួនចេញទៅមុនអ្នកណាៗទាំងអស់ ហេនរីឯណោះក៏នៅឈរសំឡឹងមើលទៅហូស៊ុក កម្លោះទាំង២ដែលធ្លាប់តែមានបញ្ហាជាមួយគ្នា ពេលនេះពួកគេក៏ត្រូវពួតដៃគ្នាហើយ ព្រោះដើម្បីជួយមនុស្សជាទីស្រឡាញ់រៀងខ្លួន។
....
«ហ៊ឹក..ប៉ា..ប៉ាប៉ា» ក្នុងផ្ទះចាស់បោះបង់ចោលមួយកន្លែងក៏មានសំឡេងយំបន្លឺឡើងពីមាត់ក្មេងតូចដែលត្រូវគេចងជាប់នឹងចំណង គេយំព្រោះតែភ័យខ្លាច កាន់តែខ្លាចនោះគឺបានឃើញអ្នកម៉ាក់របស់គេសន្លប់ស្ដូកនៅលើឥដ្ឋ។
«ប៉ា..មកជួយម៉ាមីនឹងជេយ៍គីផង ហ៊ឹកៗ» សំឡេងយំជេយ៍គីក៏ហាក់ដូចជាសញ្ញាណដាស់តឿនដល់ម្ដាយដែលដេកសន្លប់ព្រោះតែការដាក់ថ្នាំនិងការវាយបើសង្កេតមើលទៅស្នាមរបួសដែលមាននៅលើក្បាលផ្នែកខាងមុខរបស់នាង។
«ជេយ៍គី..ជេយ៍គីកូន ហ៊ឺ» ឡេឡានីបន្លឺសំឡេងឧទានហៅកូនឡើងនាំឲ្យជេយ៍គីបញ្ឈប់ការយំព្រមទាំងងាកមើលទៅម្ដាយ ក្មេងតូចបំណងចង់រើបម្រាស់តែក៏បែរជាមាននរណាមិនដឹងមកចាប់ច្របាច់កញ្ចឹងករគេពីក្រោយ។
«ហ្អាយ៎! ជេយ៍គី..លែង..លែងកូនយើងទៅ បើឯងចង់ធ្វើបាបក៏ធ្វើបាបយើងជំនួសមក ហ៊ឹក ផូស៎» ឡេឡានីនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវដែកមួយវាយពីក្រោយនាំឲ្យនាងដួលខ្ពោកទៅលើដីជាថ្មី។
«ម៉ាមី..ហ្អា៎ លែងជេយ៍គី! ជេយ៍គីទៅរកម៉ាមី..ប៉ាប៉ា..ជួយជេយ៍គីផង ប៉ា»
«បិទមាត់ឯងទៅអាក្មេងចង្រៃយ៎» សំឡេងគ្រលរបន្លឺពីមាត់បុរសចំណាស់ដែលកាន់ដៃគេជាប់ឯណោះ ជេយ៍គីក៏ងើបមើលទៅមុខគេហាក់ដូចជាព្យាយាមចងចាំមុខគេ មុខអ្នកដែលធ្វើបាបម្ដាយគេដោយគ្មានធម៌មេត្តានោះ។
«មើលស្អី..អាក្មេង ហ្អា៎!!!!» លោកផាទ្រីសៀរ៍និយាយមិនទាន់ទាំងចប់ផងគាត់បែរជាស្រែកឡើងកាលបើក្មេងតូចនោះខាំដៃគាត់យ៉ាងខ្លាំង គាត់ក៏គ្រវាសដៃពីមាត់គេរួចក៏បានឃើញឈាមហូរ..
តក់!តក់..
(បងកុំវ៉ៃកូនប្រុសយើង..បង! អឹក..) ទិដ្ឋភាពស្ត្រីម្នាក់ដែលត្រូវគាត់ចាក់មួយកាំបិតចំសៀតផ្កា រហូតដល់នាងដេកដួលក្នុងថ្លុកឈាម ភ្នែកក៏ងាកមើលក្បែរខាងនឹងបានឃើញក្មេងប្រុសតូចដេកស្ដូកក្បែរគ្រែព្រមទាំងក្បាលបោកនឹងចែងគ្រែសន្លប់បាត់។
(ពួកឯង! ពួកឯងជាកំហុសឆ្គងដែលយើងសាង..ពួកឯងមិនសមនៅរស់ទេ ហ្អាសហ្អា៎! ងាប់ទៅ..ងាប់ឲ្យអស់ទៅ)
«ងាប់ទៅ! ផឹប..» សំឡេងរបស់គាត់បញ្ចប់ត្រឹមមួយដណបងដែកវាយក្បាលក្មេងដែលខាំដៃគាត់មុននោះ ក្មេងតូចដែលយំដង្ហោយរកប៉ាមុននោះក៏បែរជាដេកក្នុងថ្លុកឈាមមិនខុសពីម្ដាយ។
«ចៅហ្វាយ..ធ្វើយ៉ាងមិចទាន៎?» កូនចៅគេក៏ចូលមករួចសួរទាំងភ័យបន្តិចព្រោះថាការសម្លាប់មិនមែនជាផែនការពួកគេឡើយ លោកផាទ្រីសៀរ៍មិនមាត់តែក៏ទាញថង់ខ្មៅមកគ្របក្បាល២នាក់ម្ដាយកូននោះ រួចមុននឹងងាកឃើញមានឡានប៉ុន្មានគ្រឿងចូលមក។
«ចៅហ្វាយ..»

ផាំង!ផាំង..
សំឡេងកាំភ្លើងប៉ុន្មានគ្រាប់បន្លឺឡើងនាំឲ្យអ្នកបើកឡានមកដល់នោះភ្ញាក់ ក្រោយពីចាត់ចែងឲ្យលោកម្ចាស់ទៅយកអុីនណាមក គេក៏មកទីនេះរកកូនប្រពន្ធទៀត ហូស៊ុកឈប់ឡានរួចក៏ប្រញាប់រត់ចេញមក បន្ទាប់ពីនាយក៏មានថេយ៉ុង ហេនរី កូនចៅរបស់គេប៉ុន្មាននាក់ សូម្បីតែប៉ូលីសក៏មកជាមួយដែរ។
«ច្បាស់ហើយថាទីនេះ- » ថេយ៉ុងមិនទាំងបានបញ្ចប់ប្រយោគទៅកាន់ក្រុមប៉ូលីសដែលលោកពូបានជួលនោះចប់ផង ហូស៊ុកក៏ប្រញាប់រត់ចូលទៅខាងក្នុងទាំងកម្រោលព្រោះគេមិនអាចចាំបានឡើយ។
«ឡេឡានី..ជេយ៍គីកូន» សំឡេងធ្ងន់តែបង្កប់ទៅដោយ
ភាពភ័យខ្លាចនៅក្នុងនោះផងដែរ ហូស៊ុករត់ចូលមកកាន់ផ្ទះចាស់ដែលគេបោះបង់ចោល គ្រប់យ៉ាងស្អុយគគ្រុកដូចជាសម្រាមអញ្ចឹងដែរ តែហេនរីបែរជានិយាយថាកន្លែងមួយនេះជាកន្លែងដែលកញ្ចាស់ម្នាក់នោះចាប់កូនប្រុសនឹងប្រពន្ធគេមក។
«ឡេឡានី ជេយ៍-» សំឡេងស្រែកហៅទាំងអន្ទះអន្ទែងនោះក៏បញ្ឈប់កាលបើកែវភ្នែកប្រទះនឹងជួបនូវរឿងម៉្យាងដែលនាំអោយគេភាំង រាងកាយមាំទាំបោះជំហានចូលទៅស្របនឹងវត្តមានថេយ៉ុងចូលមក។
«លោកពូ-» មិនត្រឹមតែហូស៊ុកសូម្បីតែថេយ៉ុងមកដល់ក៏ភាំង កែវភ្នែកសំឡឹងមើលទៅលោកពូដែលដើរបន្ទន់ជង្គង់ចុះទៅរាងកាយមនុស្សស្រីម្នាក់នឹងក្មេងប្រុសម្នាក់ដែលត្រូវគេចងក្បាលនឹងក្រណាត់ខ្មៅ ដេកដួលក្នុងថ្លុកឈាមទាំងសងខាង ដៃញីញ័រទាញបើកមើលក្រណាត់ខ្មៅនោះ មុននឹង..
«អ្ហា៎!!!!!!!» ហូស៊ុកស្រែកឡើងកាលបើភាពភ័យខ្លាចរបស់គេក្លាយជាការពិត រាងកាយមនុស្សជាទីស្រឡាញ់ដេកក្នុងថ្លុកឈាម ដូចជាកាលពីជាង២០ឆ្នាំមុនដែលគេត្រូវសំឡឹងមើលប៉ាម៉ាក់គេដេកក្នុងថ្លុកឈាមនោះ។
«ឡេឡានី ជេយ៍គី កូនប៉ា!!!!!!» ហូស៊ុកស្រវាក្រសោបកូននឹងប្រពន្ធឡើងមកអោបជាប់ទ្រូងរួចស្រែកដូចជាខ្លាកំណាចដែលឈឺចាប់គ្មានអ្វីអាចជំនួសបាន ហេនរីដែលចូលមកតាមក្រោយក៏ប្រញាប់រុករកកូន តែនាយក៏មិនបានឃើញនាង តែក៏ឃើញមានដំបងដែកដែលគេចំណាំបាន.. ដំបងតែមួយដែលគេធ្លាប់ត្រូវវាយ..
(បងកុំវ៉ៃកូនប្រុសយើង..បង! អឹក..)
«អ្នកម៉ាក់..វាក៏ជាអ្នកសម្លាប់ម៉ាក់!! អ្ហា៎!!!!»

ស្អែកនៅស្លន់មួយថ្ងៃទៀត

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tempat cerita menjadi hidup. Temukan sekarang